សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យពិនិត្យលទ្ធភាព ជួយសម្រាលបន្ទុកចំណាយថ្លៃ ធ្វើដំណើររបស់កម្មករ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធក្នុងទំហំទឹកប្រាក់ ៧ពាន់លានដុល្លារទៅឱ្យអេមីរ៉ាតអារ៉ាប់រួម ក្រសួងសង្គមកិច្ច បន្តយុទ្ធនាការក្នុងការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពនិងផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព នៅខេត្តតាកែវ រុស្ស៉ី អំពាវនាវឱ្យមានការបិទបញ្ចប់អរិភាពទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រ អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប

អភិបាលខេត្តពោធិ៍សាត់ នាំយកស្បៀងអាហារប្រចាំខែ ដើម្បីជួយទ្រទ្រង់ការរស់នៅ របស់អតីតយុទ្ធជនក្រីក្រ និងពិការភាព ជិត៣០០គ្រួសារ

09-កញ្ជា-2021 - ម៉ោង 09:33:AM

ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត លោក ម៉ៅ ធនិន បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកស្បៀងអាហារប្រចាំខែ ដើម្បីជួយ ទ្រទ្រង់ការរស់នៅ របស់អតីតយុទ្ធជនក្រីក្រ និងពិការភាព ជិត៣០០គ្រួសារ ដែលបានចូលមករស់ នៅក្នុងផ្ទះសាងសង់រួច នៅទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក ម៉ៅ  ធនិន  ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម  គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះ គ្រួសារអតីតយុទ្ធទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ពលីកម្មជូនជាតិមាតុភូមិ រហូត ទទួលបានសុខសន្តិភាពមកដល់សព្វថ្ងៃ។

ជាការពិតណាស់ថា ទីតាំងសម្បទានដីសង្គមកិច្ចនេះ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ជូនបងប្អូន អតីតយុទ្ធជនយើងម្តងរួចមកហើយ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅដ្ឋាន និងដីកសិកម្ម ទំហំ៧០x១៥០ម៉ែត្រ។ ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា រួមទាំងសប្បុរសជន ក៏បានទទួលរ៉ាប់រងក្នុងការសាងសង់ផ្ទះ ជូនអតីតយុទ្ធជនដែល ខ្វះខាត និងមានពិការភាពទាំង ៦២៨គ្រួសារនេះផងដែរ។ បច្ចុប្បន្នផ្ទះបានសាងសង់ជិតរួចរាល់ហើយ ក្នុងនោះ៥០ខ្នង ត្រូវបានប្រគល់-ទទួល ជំហាន១ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ និង២៥០ខ្នងទៀត ត្រូវបានប្រគល់-ទទួល ជំហាន២ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ កន្លងទៅផងដែរ។

ឯកឧត្តមបានបន្តថា បើទោះបីជាទីតាំងលំនៅថ្មី ដែលជាជម្រកកក់ក្តៅរបស់អតីតយុទ្ធជន នៅទីតាំងនេះ មិនទាន់រៀបចំរួចរាល់ជាស្ថាពរក្តី តែក៏មានគ្រួសារអតីតយុទ្ធជន បានចូលមករស់នៅ និងធ្វើការដាំដុះ ជាបណ្តើរៗ ជាក់ស្តែងនាថ្ងៃនេះមានចំនួន២៧៨គ្រួសារ បានមកទទួលស្បៀងអាហារ ដើម្បីជួយទ្រទ្រង់ ការរស់នៅ ពីសំណាក់ឯកឧត្តមផ្ទាល់ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម  និងមី១ កេស។ ការផ្តល់ជូននេះមានរយៈពេល១ឆ្នាំពេញ គឺដើម្បីធានាថា ក្រុមគ្រួសារអតីតយុទ្ធជននឹងមិនជួប ការខ្វះខាតក្នុងជីវភាព និងដើម្បីឆ្លើយតប ទៅនឹងការក្រើនរំលឹករបស់សម្តេចទាំងទ្វេរ ដែលចាត់ឱ្យ ឯកឧត្តម និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ ត្រូវចុះជាប់ជាប្រចាំ ដើម្បីស្វែងយល់ ពីសុខទុក្ខ និងរៀបចំលំនៅដ្ឋានជូនពួកគាត់ ឱ្យមានសព្វគ្រប់បែបយ៉ាង ដូចលំនៅដ្ឋានយើងរស់ នៅសព្វថ្ងៃ។

លោក ម៉ៅ ធនិន ក៏បានអំពាវនាវដល់អតីតយុទ្ធជន និងគ្រួសារ ត្រូវខិតខំរៀបចំតុបតែងលំនៅ ដ្ឋាន រៀងៗខ្លួន ឱ្យបានស្អាតល្អ ព្រមទាំងបន្តចិញ្ចឹមសត្វ និងដាំដុះដំណាំកសិកម្មផ្សេងៗ នៅលើដីអំណោយ ផលខ្ពស់នេះឱ្យបានច្រើន ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងចូលរួមប្រឡងប្រណាំង យករង្វាន់ម៉ូតូ ដែលនឹងផ្តល់ជូនតាមរយៈឯកឧត្តមផ្ទាល់ ក្នុងឆ្នាំនេះ។ ទន្ទឹមនឹងការអំពាវនាវខាងលើ ឯកឧត្តមក៏មាន គម្រោងរៀបចំទីផ្សារកសិផលមួយនៅទីនេះ ដែលតម្រូវឱ្យគ្រួសារបងប្អូនអតីតយុទ្ធជនយើង ធ្វើការដាំ ដុះបន្លែសុវត្ថិភាពជាក្រុមៗ ដើម្បីមានលទ្ធភាពផ្គត់ផ្គង់ក្នុងមូលដ្ឋាន និងឈានទៅផ្គត់ផ្គង់ សម្រាប់ ទីផ្សារក្នុងខេត្ត និងក្រៅខេត្តផងដែរ។

ក្នុងឱកាសនោះ លោកអភិបាលខេត្តក៏បានចុះពិនិត្យដំណើរការសាងសង់ផ្ទះ និងពិនិត្យការដ្ឋានសាង សង់មណ្ឌលសុខភាព និងសាលារៀន ដើម្បីពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ឱ្យបាន លេចចេញជារូបរាងឡើង ក្នុងពេលដ៏ខ្លីខាងមុខ៕