មហាជនចោទសួរថា បើគ្មានការបើកភ្លើងខៀវពីលោក សំ កុសល មេគយខេត្តកណ្តាលទេនោះ តើសាច់បង្កកជាង៨តោន របស់វៀតណាមខុសច្បាប់នេះ អាចមានស្លាបហោះមកដល់ភ្នំពេញដែរឬ? សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យយកចិត្តទុកដាក់ការផលិតមាតិការតាមបណ្ដាញសង្គម ក្រោយមានការអនុញ្ញាតឲ្យមានការរកលុយតាមរយៈការផលិតវីដេអូ សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីសូត្រមន្តបុណ្យគម្រប់ខួប១០ឆ្នាំនិង១៦ឆ្នាំនៃការចូលមរណភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន សម្ដេចតេជោ ហ៊ុន សែន៖ទម្រាំព្រះរាជាណាចក្រកម្ពុជាបានឈានមកដល់ពេលបច្ចុប្បន្ននេះ បានឆ្លងកាត់រឿងច្រើនណាស់ សម្តេចតេជោ៖ថៃ ជាមនុស្សពូកែភូត មិនត្រឹមតែភូតប្រជាជនកម្ពុជានោះទេ ភូតទាំងប្រជាជនខ្លួនឯង ហើយភូតទាំងពិភពលោក អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ អំពាវនាវដល់ប្រជាពលរដ្ឋ គាំទ្រការដឹកនាំ និងការដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ទៅICJ ព្រះតេជគុណ ស៊ុច បាននិមន្តមកដល់ទឹកដីនៃព្រះរាជណាចក្រកម្ពុជាហើយ តាមប្រកាសស្វាគមន៍ និងអនុញ្ញាតពីសម្តេចមហាបវរធិបតី សេចក្តីថ្លែងការណ៍ជុំវិញការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង និងការមើលថែទាំសត្វនៅភ្នំតាម៉ៅ សម្តេចធិបតី ៖ស្វាគមន៍ចំពោះ លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា សម្តេចធិបតី៖កម្ពុជា អាចម្ចាស់ការបាននៅក្នុងដំណាក់កាលដែលលំបាក និងអាចទប់ទល់នឹងការប៉ុនប៉ង គំរាមកំហែង មិនថាក្នុងផ្នែកយោធា តាមផ្លូវច្បាប់ និងសេដ្ឋកិច្ច នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសុខទុក្ខ និងពិនិត្យស្ថានភាពទ័ព ឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន លោកអភិបាលខេត្តតាកែ​ វរំលឹកពីគម្រូវិរៈភាពរបស់បងប្អូនអតីតៈយុទ្ធជន ដែលបានលះបង់គ្រប់បែបយ៉ាងនាំឲ្យប្រទេសមានសន្តិភាណនិងការអភិវឌ្ឍន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែនថៃ ផ្តល់សេវា និងការសម្របសម្រួល ចាំបាច់នានា ដល់ពលករខ្មែរ មានបំណងត្រឡប់មកកម្ពុជាវិញ ក្រសួងធនធានទឹកចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ព្រះមហាក្សត្រ កោតសរសើរសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្សរីកចម្រើន មន្ទីរព័ត៌មានខេត្តតាកែវ ដង្ហែក្បួនយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងក្រុងដូនកែវ លោកអភិបាលខេត្តតាកែវ ជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មាននិងក្រុមអ្នកផលិតមាតិកាជាង១០០នាក់ ទណ្ឌិតចំនួន ២៩៦នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំ២០២៥ ប្រធានាធិបតីទីម័រ បង្ហោះសារចាត់ទុកថា សម្ដេចតេជោ ហ៊ុន សែន ជាមិត្តល្អ ដែលបានមកលេងផ្ទះរបស់លោក ហើយលោកបានបើកឡានជូនសម្ដេចដោយផ្ទាល់ លោក ត្រាំ ថានឹងប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ

រដ្ឋបាលខេត្តតាកែវ ជូនដំណឹងពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនពលរដ្ឋនៅស្រុកព្រៃកប្បាស និងស្រុកកោះអណ្តែត

03-សីហា-2021 - ម៉ោង 11:41:AM

តាកែវ៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូដំណឹងស្តីពីកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅស្រុកព្រៃកប្បាស និងស្រុកកោះអណ្តែត ដែលជាស្រុកចុងក្រោយគេ។

នៅក្នុងសេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋរស់នៅស្រុកព្រៃកប្បាសទាំងអស់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ រដ្ឋបាលខេត្តនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចាប់ពីថ្ងៃទី ០៤ ខែសីហា នៅទីតាំងចំនួន០៩ ក្នុងនោះ មន្ទីរពេទ្យបង្អែកព្រៃកប្បាស មណ្ឌលសុខភាពវ៉ាជាង អនុវិទ្យាល័យពាមមង្គលបុរី មណ្ឌលសុខភាពក្រាំងស្លា សាលាបឋមសិក្សាឬស្សីថ្មី វត្តកំពែង សាលាបឋមសិក្សាភ្ញីមាស វិទ្យាល័យអង្គអណ្តែត និងមណ្ឌលសុខភាពពោធិ៍រំចាក ដោយឡែកចំពោះប្រជាពលរដ្ឋនៅស្រុកកោះអណ្តែតទាំងអស់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ រដ្ឋបាលខេត្តនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចាប់ពីថ្ងៃទី ០៥ ខែសីហា នៅទីតាំងចំនួន៤ ក្នុងនោះ មន្ទីរពេទ្យបង្អែកកោះអណ្តែត សាលាបឋមសិក្សាកោះអណ្តែត សាលាបឋមសិក្សាព្រៃម្លូរ និងសាលាបឋមសិក្សាព្រៃមេលង ។

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ អនុវត្តជារៀងរាល់ថ្ងៃចាប់ពីថ្ងៃបើកយុទ្ធនាការចាក់តាមស្រុកនីមួយៗ ចាប់ពីម៉ោង០៧ៈ៣០នាទីរហូតដល់ម៉ោង៤ល្ងាច ដោយបងប្អូនភ្ជាប់មកជាមួយអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរឬលិិខិតឆ្លងដែន សំបុត្រកំណើត សៀវភៅគ្រួសារ ឬឯកសារបញ្ជាក់អត្តសញ្ញាណ ៕

សូមអានសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តតាកែវ ដូចខាងក្រោម៖