ទណ្ឌិតចំនួន ២៩៦នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំ២០២៥ ប្រធានាធិបតីទីម័រ បង្ហោះសារចាត់ទុកថា សម្ដេចតេជោ ហ៊ុន សែន ជាមិត្តល្អ ដែលបានមកលេងផ្ទះរបស់លោក ហើយលោកបានបើកឡានជូនសម្ដេចដោយផ្ទាល់ លោក ត្រាំ ថានឹងប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកអភិបាលខេត្តតាកែវ​ ចុះសួរសុខទុក្ខបងប្អូនកងទ័ពដែលឈជើងការពារព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ លោក​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចែករំលែកវិធីសាស្ត្រចំនួន៦ចំណុច ដើម្បីកំណត់ព័ត៌មានក្លែងក្លាយ លោកអភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្ដល់ថវិកា១០ម៉ឺនដុល្លារ ដល់ កាកបាទក្រហមមីយ៉ាន់ម៉ា សម្រាប់ជួយសង្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចាត់បញ្ជូនមន្ត្រីចំនួន ០២រូប​​​ក្នុងបេសកកម្មសង្គ្រោះ គ្រោះរញ្ជួយដី ក្នុងប្រទេសមីយ៉ាន់ម៉ា មានគេខ្សឹបថា មេគយសាខាខេត្តកណ្តាល កំពុងសម្ងំប្រមូលលុយពីឈ្មួញទុច្ចរិតជាការស្រង់ដេីម លោក សំ កុសល មេគយខេត្តកណ្ដាល ប្រើតួនាទីនិងអំណាចដាក់ជនស៊ីវិល និងមន្ត្រីគយជំនិតៗ ចាំអង្គុយរាប់ក្បាលឡាន ចំណុចផ្លូវជាតិលេខ១ ក្នុងស្រុកលើកដែក និងគ្រប់ច្រកល្ហកលើផ្លូវនានា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ចំណាយលើការព្យាបាល ក្មួយប្រុសបញ្ហាជើងធំនេះតាំងពីកំណើត ដែលបណ្តាលឱ្យពិបាកដើរ លោកសន្ដិបណ្ឌិត នេត សាវឿន ផ្ដល់អាទិភាពខ្ពស់លើការងារ ផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដោយសារការប្រើប្រាស់គ្រឿងញៀន លោក ឃួង ស្រេង​​ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ សេចក្ដីបំភ្លឺរដ្ឋបាលស្រុកទ្រាំង មិនអាចទទួលយកបានចំពោះការផ្សាយថា “ចងមុងដេញថ្លៃ” ACU គួរតែជួយពិនិត្យមើល លទ្ធកម្មស្រុកទ្រាំង (បិទទ្វារ) ចងមុងដេញថ្លៃ សាងសង់ផ្លូវបេតុងអាមេមួយខ្សែជាង ៦រយម៉ែត្រ ប្រជាពលរដ្ឋ ជិត ៥០គ្រួសារ ស្នើសុំថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ ជួយអន្តរាគមន៍ករណីបុគ្គលបិតផ្លូវទឹក និងរំលោភយកដីអាងទឹកជាង ៨ហិកតា ធ្វើជាកម្មសិទ្ធឯកជន សង្ស័យពុលស្រាថ្នាំ ស្លា..ប់៣នាក់ និងម្នាក់កំពុងសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ព្រះរាជអាជ្ញាខេត្តតាកែវ ចុះផ្សព្វផ្សាយច្បាប់ និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ ដល់សិស្សានុសិស្ស គណៈកម្មាធិការទី៦របស់រដ្ឋសភាស្នើតុលាការខេត្តតាកែវចាត់ការអោយបានលឿនលើសំណុំរឿងក្មេងទំនើងនិងសំណុំរឿងគ្រឿងញៀន សមត្ថកិច្ចនគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនក្រុមក្មេងទំនើង ១២នាក់ ក្រោយធ្វើសកម្មភាពជិះប្រដេញកាប់គ្នាលើដងផ្លូវ

លោក ចូ បៃដិន បានធ្វើដំណើរចេញពីរអ៊ុយក្រែនទៅដល់រដ្ឋធានីវ៉ាសូវី នៃប្រទេសប៉ូឡូញហើយ

21-គុម្ភះ-2023 - ម៉ោង 11:17:AM

អន្តរជាតិ៖បន្ទាប់ពីបំពេញទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់អ៊ុយក្រែនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅដល់រដ្ឋធានីវ៉ាសូវី នៃប្រទេសប៉ូឡូញហើយ កាលពីល្ងាចថ្ងៃចន្ទសប្ដាហ៍នេះ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ​ ឆ្នាំ២០២៣។

បើតាមការគ្រោងទុក លោក ចូ បៃដិន នឹងត្រូវជួបជាមួយប្រធានាធិបតីប៉ូឡូញ លោក អាន់ហ្ស៉ិច ឌូដា (Andrzej Duda) នៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការជាមួយ ប៉ូឡូញ និងកិច្ចខិតខំប្រឹងប្រែងគាំទ្រអ៊ុយក្រែន រួមទាំងបក្សសម្ព័ន្ធយោធា NATO។ បន្ថែមពីលើនេះ លោក បៃដិន ក៏ត្រូវបានគេរំពឹងដែរថានឹងថ្លែងសុន្ទរកថាមួយ ដើម្បីរំឮកដល់ខួបមួយឆ្នាំ នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលនឹងចូលមកដល់នៅថ្ងៃទី២៤ ខែកុម្ភៈនេះ។

លោក ចូ បៃដិន បានធ្វើដំណើរទៅដល់ទីក្រុងកៀវ ដោយពុំមានការប្រកាសឱ្យដឹងជាមុននោះឡើយ មុនគម្រប់ខួប ១ឆ្នាំគត់នៃសង្រ្គាមឈ្លានពាន របស់រុស្ស៉ីនៅអ៊ុយក្រែន។ លោក ហ្សេលេនស្គី បានបង្ហោះរូបថតអ្នកទាំងពីរ​ចាប់ដៃគ្នា ជាមួយខ្លឹមសារយ៉ាងដូច្នេះថា «ដំណើរទស្សនកិច្ចរបស់អ្នកជាសញ្ញាដ៏សំខាន់បំផុត បង្ហាញពីការគាំទ្រសម្រាប់ប្រជាជនអ៊ុយក្រែន»។ វាគឺជាទស្សនកិច្ចលើកដំបូងរបស់លោក បៃដិន មកកាន់ទីក្រុងកៀវ គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង ហើយលោកផ្ទាល់ក៏បានប្រកាសផ្ដល់ជំនួយយោធាបន្ថែម ៥០០លានដុល្លារសម្រាប់អ៊ុយក្រែន៕