លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក

23-តុលា-2025 - ម៉ោង 04:25:PM

កណ្តាល៖ អំពើពុករលួយនៅសាខាគយខេត្តកណ្ដាលកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកដែលត្រូវបានបែកធ្លាយពីសំណាក់មន្ត្រីផ្ទៃក្នុងមួយចំនួន ដែលបានចោទប្រកាន់ចំៗទៅលើលោក សំ កុសល ប្រធានសាខាគយរូបនេះ ថាបានប្រើតំណែងជាខែលការពារ និងប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងមហិមា។
ប្រភពរឹងមាំបានបង្ហើបថា លោក សំ កុសល ទំនងជាបានចំណាយដើមទុនដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីទទួលបានកៅអីជាប្រធានសាខាគយខេត្តកណ្ដាល ទើបលោកកំពុងប្រឹងប្រែង ស្រង់ដើម តាមរយៈការប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ការស្រង់ដើមនេះ គឺតាមរយៈការទទួលលុយខ្មៅពីក្រុមឈ្មួញទុច្ចរិត ដែលដឹកជញ្ជូនទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់ឆ្លងកាត់ខេត្តកណ្ដាល។


រឿងអាស្រូវនេះកាន់តែធ្ងន់ធ្ងរនៅពេលដែលប្រភពជិតស្និទ្ធបានអះអាងថា លោក សំ កុសល មិនដែលបានបង្ក្រាប ក្រុមឈ្មួញទាំងនេះទេ ផ្ទុយទៅវិញមានតែកិច្ច សម្របសម្រួល និងបើកដៃ ឲ្យពួកគេដឹកជញ្ជូនទំនិញយ៉ាងរលូនចូលមករាជធានីភ្នំពេញ ឆ្លងកាត់តាមបណ្តាញផ្លូវជាតិសំខាន់ៗដូចជា ផ្លូវជាតិលេខ១, ២, ៣, ៤, ៥ និងច្រកសំខាន់ៗផ្សេងទៀតដូចជា ច្រកជ្រៃធំ ជាដើម។ សកម្មភាពនេះធ្វើឲ្យក្រុមឈ្មួញល្មើសច្បាប់ទាំងនោះមានទំនាក់ទំនងស្និទ្ធស្នាលជាមួយលោកមេគយរូបនេះ ដើម្បីបន្តអាជីវកម្មខុសច្បាប់របស់ពួកគេដោយគ្មានការរំខាន។
មិនតែប៉ុណ្ណោះ លោក សំ កុសល ក៏ត្រូវបានចោទថា បាន អនុញ្ញាត និងបើកដៃ ឲ្យមន្ត្រីគយចល័តក្រោមឱវាទរបស់ខ្លួន ប្រើអំណាច គាបយកលុយ ពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ក្នុងខេត្តកណ្ដាល តាមអំពើចិត្ត ទោះបីពួកគេបង់ពន្ធត្រឹមត្រូវរួចហើយក៏ដោយ។ គោលដៅជាក់ស្តែងដែលមន្ត្រីទាំងនេះប្រមូលលុយយ៉ាងព្រហើន គឺនៅចំណុច ដីក្រហម ព្រំប្រទល់ខេត្តតាកែវ។
តាមការបញ្ជាក់ពីសមត្ថកិច្ចពាក់ព័ន្ធ បានលាតត្រដាងថា ក្នុងអំឡុងពេលនៃការកាន់តំណែងរបស់លោក សំ កុសល កន្លងមកនេះ មិនទាន់មានករណីបង្ក្រាប ទំនិញគេចពន្ធ ឬទំនិញខុសច្បាប់ធំៗណាមួយត្រូវបានធ្វើឡើងនោះទេ ដែលជាសញ្ញាមួយបង្ហាញយ៉ាងច្បាស់អំពីភាពអសកម្ម ឬការឃុបឃិត។
ករណីពុករលួយដ៏ធ្ងន់ធ្ងរនេះ កំពុងធ្វើឲ្យចំណូលជាតិត្រូវបាត់បង់យ៉ាងគំហុក និងប៉ះពាល់យ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការទាក់ទាញការវិនិយោគ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។
ហេតុនេះ សូមអំពាវនាវជាបន្ទាន់ទៅកាន់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មេត្តាកុំបណ្ដែតបណ្ដោយឲ្យលោក សំ កុសល បន្តធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនតទៅទៀត។
ជាពិសេស សូមស្នើឲ្យ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព ឬ ACU) បើកការស៊ើបអង្កេត និងវែកមុខរកការពិតឲ្យបានច្បាស់លាស់ទៅលើទង្វើដ៏ស្មោកគ្រោករបស់លោក សំ កុសល មេគយសាខាខេត្តកណ្តាលរូបនេះជាប្រញាប់!