ក្រសួងធនធានទឹកចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ព្រះមហាក្សត្រ កោតសរសើរសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្សរីកចម្រើន មន្ទីរព័ត៌មានខេត្តតាកែវ ដង្ហែក្បួនយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងក្រុងដូនកែវ លោកអភិបាលខេត្តតាកែវ ជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មាននិងក្រុមអ្នកផលិតមាតិកាជាង១០០នាក់ ទណ្ឌិតចំនួន ២៩៦នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំ២០២៥ ប្រធានាធិបតីទីម័រ បង្ហោះសារចាត់ទុកថា សម្ដេចតេជោ ហ៊ុន សែន ជាមិត្តល្អ ដែលបានមកលេងផ្ទះរបស់លោក ហើយលោកបានបើកឡានជូនសម្ដេចដោយផ្ទាល់ លោក ត្រាំ ថានឹងប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកអភិបាលខេត្តតាកែវ​ ចុះសួរសុខទុក្ខបងប្អូនកងទ័ពដែលឈជើងការពារព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ លោក​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចែករំលែកវិធីសាស្ត្រចំនួន៦ចំណុច ដើម្បីកំណត់ព័ត៌មានក្លែងក្លាយ លោកអភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្ដល់ថវិកា១០ម៉ឺនដុល្លារ ដល់ កាកបាទក្រហមមីយ៉ាន់ម៉ា សម្រាប់ជួយសង្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចាត់បញ្ជូនមន្ត្រីចំនួន ០២រូប​​​ក្នុងបេសកកម្មសង្គ្រោះ គ្រោះរញ្ជួយដី ក្នុងប្រទេសមីយ៉ាន់ម៉ា មានគេខ្សឹបថា មេគយសាខាខេត្តកណ្តាល កំពុងសម្ងំប្រមូលលុយពីឈ្មួញទុច្ចរិតជាការស្រង់ដេីម លោក សំ កុសល មេគយខេត្តកណ្ដាល ប្រើតួនាទីនិងអំណាចដាក់ជនស៊ីវិល និងមន្ត្រីគយជំនិតៗ ចាំអង្គុយរាប់ក្បាលឡាន ចំណុចផ្លូវជាតិលេខ១ ក្នុងស្រុកលើកដែក និងគ្រប់ច្រកល្ហកលើផ្លូវនានា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ចំណាយលើការព្យាបាល ក្មួយប្រុសបញ្ហាជើងធំនេះតាំងពីកំណើត ដែលបណ្តាលឱ្យពិបាកដើរ លោកសន្ដិបណ្ឌិត នេត សាវឿន ផ្ដល់អាទិភាពខ្ពស់លើការងារ ផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដោយសារការប្រើប្រាស់គ្រឿងញៀន លោក ឃួង ស្រេង​​ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ សេចក្ដីបំភ្លឺរដ្ឋបាលស្រុកទ្រាំង មិនអាចទទួលយកបានចំពោះការផ្សាយថា “ចងមុងដេញថ្លៃ” ACU គួរតែជួយពិនិត្យមើល លទ្ធកម្មស្រុកទ្រាំង (បិទទ្វារ) ចងមុងដេញថ្លៃ សាងសង់ផ្លូវបេតុងអាមេមួយខ្សែជាង ៦រយម៉ែត្រ ប្រជាពលរដ្ឋ ជិត ៥០គ្រួសារ ស្នើសុំថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ ជួយអន្តរាគមន៍ករណីបុគ្គលបិតផ្លូវទឹក និងរំលោភយកដីអាងទឹកជាង ៨ហិកតា ធ្វើជាកម្មសិទ្ធឯកជន

រដ្ឋបាលខេត្តតាកែវ គ្រោងសាងសងរូបសំណាកនិមិត្តរូប បង្កង និងពងទាកូន នៅក្រុងដូនកែវ

23-កក្តដា-2020 - ម៉ោង 02:49:PM

ភ្នំពេញ៖ ថ្លែងក្នុងសន្និសទីសារព័ត៌មានស្តីពី វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី ២៣ ខែកក្កដា នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ពងទាកូនស្រែននោង ជាផលិតផលកសិកម្មរបស់ខេត្ត ដែលមានភាពល្បីល្បាញទូទាំងប្រទេស និងជាផលិតផលសម្គាល់តំបន់ភូមិសាស្ត្រ ដែលជាប់ជាផលិតផល នៃភូមិមួយផលិតផលរបស់ខេត្តផងដែរ ។ ពងទាកូនស្រែននោង គឺត្រូវបានផលិតឡើងដោយកសិករនៅឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានចងក្រងជាសហគមន៍ផលិតច្បាស់លាស់ មានការយកចិត្តទុកដាក់ និងប្រើប្រាស់បច្ចេកទេសចិញ្ចឹមទាយកពង ថែទាំតាមលក្ខណៈធម្មជាតិសុទ្ធសាធ ចាប់តាំងពីការផ្តល់ចំណីមេទា រហូតដល់ផលិតជាពង បញ្ចេញលក់លើទីផ្សារ ។ ឯកឧត្តម បញ្ជាក់ថា បច្ចុប្បន្ន ពងទាកូនស្រែននោង បានចូលរួមបង្កើតការងារ និងចំណូលជាច្រើន ដល់កសិករនៅក្នុងឃុំ កាន់តែធូរធាឡើងជាលំដាប់។

ចំណែក បង្កងធម្មជាតិខេត្តតាកែវវិញ ត្រូវបានទទួលស្គាល់ និងល្បីល្បាញថា ជាខេត្តដែលសម្បូរបង្កងទឹកសាបធម្មជាតិច្រើនជាងគេ ។បង្កងនេះ ជារៀងរាល់ឆ្នាំ គឺសម្បូរនៅរដូវទឹកឡើងនិងចាប់ផ្តើមស្រក ចន្លោះពីខែកញ្ញាដល់ខែវិច្ឆិកា ដែលមាននៅតំបន់ទឹកលិច ក្នុងស្រុកអង្គរបុរី បូរីជលសារ និងកោះអណ្តែត ហើយក្នុងមួយរដូវៗ ផលនេសាទទទួលបានចំនួន៨៧តោន។ ឯកឧត្តម បន្ថែមថា ភ្ញៀវជាតិនិងអន្តរជាតិ ដែលមកលេងខេត្តតាកែវ គឺមិនដែលរំលងក្នុងការ មកភ្លក់រសជាតិមុខម្ហូបបង្កងដ៏ឈ្ងុយ ឆ្ងាញ់ មិនអាចបំភ្លេចបាននោះទេ។ ឯកឧត្តមបញ្ជាក់ថា ទន្ទឹមនឹងភាពល្បីល្បាញចំពោះផលិតផលទាំងពីនេះ រដ្ឋបាលខេត្តតាមរយៈមន្ទីរជំនាញបានខិតខំចងក្រងសហគមន៍នេសាទ និងសហគមន៍ចិញ្ចឹមដើម្បីធានានិរន្តរភាព ជាពិសេសគ្រោងរៀបចំជារូបសំណាក ដើម្បីឲ្យភ្ញៀវជាតិនិងអន្តរជាតិកាន់តែស្គាល់ច្បាស់ពីខេត្តមួយនេះ។
សំឡេង«ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក៏បាននិងកំពុងពិភាក្សានិងរៀបចំធ្វើជារូបសំណាកនិមិត្តរូបនៃបង្កងនិងពងទា ដើម្បីប្រចាំនៅក្នុងខេត្តតាកែវរបស់យើងបង្ហាញពីសក្តានុពល បង្កងផងនិងពងទាកូនពងទាកូនស្រែននោងរបស់យើងនេះផងដែរ »។

សូមបញ្ជាក់ ខេត្តតាកែវមានទាចំនួនជាង១៦លានក្បាល ចិញ្ចឹមជាលក្ខណៈគ្រួសារ និងមានកសិដ្ឋានចំនួន ១៧២កន្លែង និងកន្លែងភ្ញាស់ពងទាចំនួន៧២កន្លែង ។ ស្ថានីយ៍បង្កាត់កូនបង្កងចំនួន ០២ស្ថានីយ៍ នៅក្រុងដូនកែវនិងស្រុកអង្គរបូរី ៕