លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ

មន្ទីរព័ត៌មានខេត្តតាកែវ ដង្ហែក្បួនយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងក្រុងដូនកែវ

04-មិថុនា-2025 - ម៉ោង 12:47:PM

តាកែវ៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ មន្ទីរព័ត៌មានខេត្តតាកែវនៅព្រឹកថ្ងៃ អង្គារ៍ ទី ៣ ខែ មិថុនា ឆ្នាំ ២០២៥នេះ បានធ្វើការដង្ហែរក្បួន យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមពាក្យស្លោក « និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដោយរៀបចំនៅវិទ្យាល័យឈើទាល ស្ថិតនៅក្នុងសង្កាត់រកាក្រៅ ព្រមទាំងមានការដង្ហែរក្បួនចាក់ឃោសនស័ព្ទមេក្រូ នៅតាមដងផ្លូវសំខាន់ៗនានានៅក្នុងក្រុងដូនកែវ ខេត្តតាកែវ។

លោក ពៅ សុខន អនុប្រធានមន្ទីរព័ត៌មានខេត្តតាកែវបានថ្លែងឲ្យដឹងថា គោលបំណងនៃការបើកយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅពេលនេះគឺដើម្បីអប់រំដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សឲ្យមានការយល់ដឹងពីពត៌មានក្លែងក្លាយ ដែលព័ត៌មានក្លែងក្លាយគឺនិយាយសំដៅដល់ពត៌មានមិនពិត ព័ត៌មានញុះញង់ រើសអើង ឲ្យប្រើអំពើហឹង្សាដែលត្រូវបានគេកែឆ្នៃ ប្រឌិតឡើងក្នុងទំរង់ជាអត្ថបទ រូបភាព សំលេងឬវិដេអូ ហើយយកទៅផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធ័ណេតឬនៅតាមបណ្ដាញទំនាក់ទំនងសង្គម ដែលវានឹងទាញយកការកេញចំណេញលើអាជីវកម្ម នយោបាយជាពិសេសវាបង្កភាពចលាចលនៅក្នុងសង្គម។

បើតាមលោក ពៅ សុខន  ព័ត៌មានក្លែងក្លាយបានផ្ដល់ផលប៉ះពាល់យ៉ាងច្រើនដូចជាផលប៉ះពាល់ ខ្លួនឯង ក្រុមគ្រូសារ សន្តិសុខសណ្ដាប់ធ្នាប់សង្គម សេដ្ឋកិច្ច នយោបាយនិងនាំឲ្យបងប្អូនប្រជាពលរដ្ឋបាត់បង់លើការដឹកនាំរបស់អាជ្ញាធឬមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយដើម្បីលប់បំបាត់ពត៌មានក្លែងក្លាយនេះក្រសួងព័ត៌មានបានបង្កើតយុទ្ធសាស្រ្តមួយដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ គឺមិនបង្កើតព័ត៌មានក្លែងក្លាយ មិនផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មិនចែករំលែកព័ត៌មនាក្លែងក្លាយនិងមួយទៀតត្រូវផ្សព្វផ្សាយនិងចែករំលែកតែព័ត៌មានពិតនិងមានប្រភពច្បាស់លាស់។  

ឆ្លៀតនៅក្នុងឱកាសនោះលោកអនុប្រធានមន្ទីរព័ត៌មានខេត្តតាកែវក៍បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុ​សិស្ស ត្រូវជួយផ្សព្វផ្សាយបន្តពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយដល់មឹត្តភ័ក្រនិងក្រុមគ្រូសារខ្លួននិងមិនត្រូវធ្វើការចែករំលែកព័ត៌មានណាដែលគ្មានប្រភពច្បាស់លាស់នោះទេ។

 គួបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលមន្ទីរព័ត៌មានខេត្តតាកែវបានធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងពត៌មានក្លែងក្លាយ ពោលកន្លងមកមន្ទីរព័ត៌មានខេត្តតាកែវបានធ្វើសកម្មភាពជាញិកញាប់ក្នុងការផ្សព្វផ្សាយពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយដល់មហាជននិងបានជួបជុំជាមួយអ្នកសារព័ត៌មាននៅក្នុងខេត្តរៀបចំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយថែមទៀតផង៕