លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

អគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សម្រេចដាក់ពាក្យប្ដឹង បុគ្គល យ៉ង់ ធឿន និងបក្សពួក ទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់

25-កញ្ជា-2023 - ម៉ោង 12:37:PM

យោងតាមពាក្យបណ្ដឹង របស់ លោក តាន់ ផាន់ណារ៉ា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម នៃក្រសួងកសិកម្ម គោរពជូន ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ដោយបានសម្រេចដាក់ពាក្យប្ដឹង បុគ្គលឈ្មោះ យ៉ង់ ធឿន និងបក្ខពួក ៣ករណី ដែលមានចែងនៅក្នុងច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមពាក្យបណ្ដឹង ដែល អង្គភាពសារព័ត៌មាន PostKhmerAsia ទទួលបាននៅព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ។

យោងតាមពាក្យបណ្ដឹងរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម នៃក្រសួងកសិកម្ម បានបញ្ជាក់ថា៖ ក្រោយទទួលបានប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ដែលរស់នៅតំបន់ជាប់ព្រំដែន (សុំមិនបញ្ចេញអត្តសញ្ញាណ) ថា មានការលួចនាំចូលសត្វទារស់ មកពីប្រទេសវៀតណាម ស្ទើរតែរៀងរាល់ថ្ងៃ។ ជាក់ស្ដែងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨:១១នាទី ដោយមានការសម្របសម្រួលនីតិវិធី និងដឹកនាំផ្ទាល់ដោយ លោក ញ៉ាន បូរី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និផលិតិកម្មសត្វ ដឹកនាំដោយ លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋាន សហការជាមួយ កងរាជអាវុធហត្ថខេត្តតាកែវ និងស្រុកគិរីវង់ មន្រ្តីការិយាល័យផលិតកម្មសាធារណៈបសុព្យាបាលខេត្ត និងអាជ្ញាធរឃុំព្រៃអំពក បានឃាត់រថយន្តមួយគ្រឿង ម៉ាក HYUNDAI ព័ណស ជាប្រភេទរថយន្តដឹកទំនិញចំណុះ ៣,៥តោន ពាក់ស្លាក់លេខ ភ្នំពេញ 3F-6769 ដឹកសត្វទារស់ ចំនួន ២៥០០ក្បាល នៅចំណុចលើផ្លូវលំ ភូមិដើមរបង ឃុំគិរីចុងកោះ ស្រុកគិរីវង់ លួចនាំចូលពីប្រទេសវៀតណាម តាមច្រកព្រត ស្ថិតនៅភូមិទន្លាប់ ឃុំសោម ស្រុកគិរីវង់ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម  និងគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ បង្កដោយឈ្មោះ យ៉ង់ ធឿន ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង់។

នៅក្នុងពាក្យបណ្ដឹង បានបន្ថែមថា នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារក៏បានឃាត់រថយន្តខាងលើឱ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ ស្រាប់តែម្ចាស់រថយន្ត និងបក្សពួករារាំងមិនឱ្យសមត្ថកិច្ចជំនាញត្រួតពិនិត្យ ហើយប្រហែល ៣០នាទីក្រោយមក ម្ចាស់រថយន្តក៏បានដឹកសត្វទារស់ទាំងនោះ បើករត់គេចចេញពីសមត្ថកិច្ចជំនាញ ឆ្ពោះទៅផ្ទះរបស់ យ៉ង់ ធឿន ដែលជាម្ចាស់សត្វ។ ចំណែកឯក្រុមការងារ មានការសង្ស័យ ក៏ដេញតាមដល់ផ្ទះដើម្បីសាកសួរបន្ត ប៉ុន្តែមិនបានប៉ុន្មាននាទីផង ស្រាប់តែលោក យ៉ង់ ធឿន និងបក្សពួករបស់គាត់ បានស្រែកឡូឡា ជេរប្រមាថ ធ្វើការរារាំង និងចង់បង្កអំពើហិង្សាដល់ក្រុមការងារចម្រុះ។

បន្ថែមពីនេះដែរ អគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម សម្រេចដាក់ពាក្យបណ្ដឹង បុគ្គល យ៉ង់ ធឿន និងបក្សពួករបស់គាត់ ដែលបានប្រព្រឹត្តផ្ទុយ នឹងមាត្រា ១១៦ នៃច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ, មាត្រា ៥០៣ (បទល្មើសប្រឆាំង និងអ្នករាជការសាធារណៈ) និងមាត្រា ៣០៩ ( បរិហាកេរ្ដិ៍ និងជេរប្រមាថ ចំពោះមន្រ្តីរាជការសាធារណៈ) នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដោយស្នើសុំដល់ តុលាការ មេត្តាជួយចាត់ការតាមនីតិវិធីបទល្មើសខាងលើនេះ ទៅតាមនីតិវិធីច្បាប់។

យោងតាមការបញ្ជាក់ពី លោក ថៃ លី ប្រធានការិយាល័យ​ផលិតកម្ម​ និង​បសុ​ព្យាបាល នៃមន្ទីរកសិកម្ម ខេត្តតាកែវ បានអះអាងថា កន្លងមកមន្រ្តីជំនាញធ្លាប់ចុះធ្វើកិច្ចសន្យា និងណែនាំ ដល់ បុគ្គលខាងលើ ច្រើនដងមកហើយ តែពួកគាត់នៅតែមិនស្ដាប់ នៅតែបន្តធ្វើការលួចនាំចូលសត្វទា ខុសច្បាប់មកពីប្រទេសវៀតណាម។

ដោយឡែកជុំវិញករណីខាងលើនេះដែរ ម្ចាស់គណនី សួស អេង បានលើកឡើងតាមរយះបង្ហោះសារនៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះថា ការផ្សាយព័ត៌មានពាក់ព័ន្ធចោទប្រកាន់ពួកគាត់លួចនាំចូលសត្វទា ពីប្រទេសវៀតណាម ចំនួន ២៥០០ក្បាល តាមច្រកព្រត គ្មានច្បាប់អនុញ្ញាត នេះជាការមិនពិតទេ។ ដោយគាត់បានអះអាងថា ទាតែឡើងតែចំនួន ៨០០ក្បាល ចំណែកទានេះមិនមែនឡើងពីណាទេ គឺទាដឹកចិញ្ចឹមនៅទ្រុង នាងខ្ញុំកាត់កន្ទុយក្រោយ ៨០០ ព្រោះទាវាស្គមយកមកចាក់ចំណី បំប៉នស៊ីបន្ថែមនៅផ្ទះអោយវាធាត់ ទុកសម្រាប់លក់ ព័ត៌មាននាងខ្ញុំពិតប្រាកដ៕ ( សូមភ្ជាប់ Video លោកស្រី សួស អេង )