19-កក្តដា-2021 - ម៉ោង 09:36:PM
តាកែវ៖ នៅរសៀលថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០២១ លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង រួមជាមួយក្រុមការងារ បាននាំយកអាល់កុលសុទ្ធ SKD ចំនួន ១២កាន ស្មើនឹង ៣៦០លីត្រ ដែលជាអំណោយ របស់ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងលោកឧកញ៉ា ប៉ោ សួន ជូនដល់ពន្ធនាគាខេត្តតាកែវ ដែលកំពុងជួបការលំបាក ដោយសារជំងឺកូវីដ១៩ បាននឹងកំពុងឆ្លងរាលដាលចូលដល់ជនជាប់ឃុំ នៅក្នុងពន្ធនាគារ ខេត្តតាកែវ។
ពាំនាំនូវពាក្យផ្ដាំផ្ញើរបស់ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកស្រី កែវ សុគន្ធា មានប្រសាសន៍ថា បច្ចុប្បន្ននេះជំងឺកូវីដ១៩ នៅកម្ពុជាយើង មានការឆ្លងរីករាលដាលច្រើន ដូច្នោះយើងទាំងអស់គ្នាត្រូវរួមគ្នាបង្កា និងទប់ស្កាត់ កុំឲ្យ ជំងឺនេះឆ្លងរីករាលដាលបន្តទៀត ត្រូវផ្តើមចេញពីការចូលរួមរបស់យើងទាំងអស់គ្នា ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួន ស្ដាប់តាមការណែនាំរបស់ ក្រសួងសុខាភិបាល និង អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជា ហ៊ុន សែន ដែលបានដាក់ចេញ គឺវិធានការ ៣ការពារ និង ៣កុំ ជាពិសេសនៅក្នុងពន្ធនាគារ មន្រ្តីពន្ធនាគារ រួមនឹងទណ្ឌិតទាំងអស់ ត្រូវមានទម្លាប់ ធ្វើអនាម័យឲ្យបានជាប់ជាប្រចាំ និងប្រុងប្រយ័ត្នជានិច្ច ដោយត្រូវពាក់ ម៉ាស់ និងត្រូវលាង ដៃជាមួយសាប៊ូ ឬអាកុលឱ្យបានញឹកញាប់ ដើម្បីការពារការឆ្លងជំងឺដ៏ កាចសាហាវមួយនេះ។
ជំនួសមុខឱ្យថ្នាក់ដឹកនាំ និងក្នុងនាមខ្លួនផ្ទាល់ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ គង់ ស៊ីថា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុក របស់ ឯកឧត្តម ព្រះរាជអាជ្ញា ដែលបាននាំយកអំណោយជាស្បៀងអាហារ និងសម្ភារៈជាច្រើន យកមក ប្រគល់ជូនដល់ អង្គភាពពន្ធនាគារ ដើម្បីចាត់ចែងប្រើប្រាស់តាមតម្រូវរបស់ការ នៅ អំឡុងពេលចូលរួមយុទ្ធនាការ ប្រយុទ្ធប្រឆាំងទប់ស្កាត់ និងការឆ្លងរីករាលដាលនៃជំងឺ កូវីដនេះ ៕