សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

មហាសេដ្ឋីអ៊ុយក្រែនម្នាក់ បានស្លា.ប់ក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៉ី

01-សីហា-2022 - ម៉ោង 10:49:AM

អន្តរជាតិ៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២ មហាសេដ្ឋីអ៊ុយក្រែន និងជាម្ចាស់ក្រុមហ៊ុននាំចេញគ្រាប់ធញ្ញជាតិដ៏សំខាន់មួយ បានស្លាប់ក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៉ីលើទីក្រុងកំពង់ផែ មីកូឡេវ (Mykolaiv) ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីរុស្ស៉ីចោទថាយន្តហោះដ្រូនអ៊ុយក្រែន បានវាយប្រហារលើមូលដ្ឋានទ័ពជើងទឹករបស់ខ្លួនប្រចាំតំបន់សមុទ្រខ្មៅ។

នេះបើតាមការឲ្យដឹងពីអភិបាលតំបន់ មីកូលេវ លោក វីតាលី គីម (Vitaliy Kim) បានឲ្យដឹងតាមបណ្តាញតេឡេក្រាមថា ម្ចាស់ក្រុមហ៊ុនកសិកម្ម នីប៊ូឡុន (Nibulon) គឺលោក អូឡិចស៊ី វ៉ាដាទូស្គី (Oleksiy Vadatursky) និងភរិយារបស់លោកបានស្លាប់នៅក្នុងផ្ទះតែម្ដង ក្រោយការវាយប្រហាររបស់រុស្ស៉ី។ ចំណែកឯ អភិបាលក្រុង មីកូលេវ លោក អូឡិចសាន់ដឺ សេនកេវ៉ិច (Oleksandr Senkevych) ក៏បាននិយាយដែរថាការបាញ់ផ្លោងមីស៉ីលច្រើនជាង ១២លើកចុងក្រោយនេះ គឺមានសភាពខ្លាំងក្លាបំផុត ក្នុងសង្គ្រាមរយៈពេល ៥ខែមកនេះ ដោយបានវាយប្រហារផ្ទះ និងសាលារៀន ហើយយ៉ាងហោចណាស់មនុស្ស ចំនួន ៣នាក់ផ្សេងទៀតបានរងរបួស។

គួរបញ្ជាក់ថា ក្រុមហ៊ុនកសិកម្មដ៏ធំរបស់អ៊ុយក្រែនខាងលើ ស្ថិតនៅក្នុងទីក្រុងកំពង់ផែ Mykolaiv ដែលជាទីក្រុងយុទ្ធសាស្ត្រសំខាន់ មានព្រំប្រទល់ជាប់តំបន់ខឺសុន (Kherson) ដែលបច្ចុប្បន្នរុស្ស៊ីដណ្តើមកាន់កាប់បានភាគច្រើន។ Nibulon ជាក្រុមហ៊ុនជំនាញក្នុងការផលិត និងនាំចេញស្រូវសាលី ស្រូវបាឡេ និងពោត ៕