សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ

03-តុលា-2025 - ម៉ោង 10:13:AM

ភ្នំពេញ៖លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០ បានជំរុញ និងលើកទឹកចិត្តដល់ពិធីករ ពិការិនី អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកមានឥទ្ធិពលលើបណ្តញសង្គម សូមចូលរួមគ្នាឱ្យកាន់តែសកម្ម ផុសផុលឡើង ដើម្បីផ្សព្វផ្សាយសារអប់រំ បង្ការ ទប់ស្កាត់ និងគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រឿងញៀនជូនដល់សារធារណជូន, សូមកុំថាវាជាសារដដែលៗ តែត្រូវគិតថាសារអប់រំដដែលនេះនឹងជួយ បញ្ជ្រាប និងពញ្ញាក់ស្មារតីយុវជន យុវនារីឱ្យយល់ច្បាស់ពីគ្រោះថ្នាក់នៃគ្រឿងញៀន ចំពោះអ្នកប្រើប្រាស់ សាច់ញាតិ និងសង្គមជាតិ។

ការលើកទឹកចិត្តបែបនេះ របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាព បិទវគ្គបណ្តុះបណ្តាលជនបង្គោលសម្រាប់ការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ។ ក្រោយបើកវគ្គបណ្តុះបណ្តាលអស់រយៈពេល ២ថ្ងៃរួ ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនមន្ត្រីព័ត៌មាន ពិធីករ ពិធីការិនី អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាជាង១៦០រូប។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានផ្តល់នូវចំណុចមួយដល់ពិធីករ ពិធីការិនី និងអ្នកសារព័ត៌មាន សូមបញ្ជ្រាបនូវការផ្សព្បវផ្សាយពីសារអប់រំ ទប់ស្កាត់ បង្ការ គ្រឿងញៀន តាមរយៈកម្មវិធីព័ត៌មានរបស់ខ្លួន បើទោះបីជាកម្មវិធីទាំងនោះមិនទាន់មិនមែនជាប្រធានបទពាក់ពព័ន្ធនឹងបញ្ហាគ្រឿងញៀនក៏ដោយ។ ភ្ជាប់ជាមួយគ្នានេះពពិធីករ ពិធីការិនី និងអ្នកសារព័ត៌មាន ក៏អាចនឹងភ្ជាប់នូវសារអប់ពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី កុមារ អំពើជួញដូរមនុស្ស និងការបៀតបៀនផ្លូវភេទជាដើម។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា ក្បាលមេក្រូ និងអត្ថបទព័ត៌មានរបស់អ្នកសារព័ត៌មាន គឺមានតម្លៃខ្លាំងណាស់ ដើម្បីសាបព្រួសារអប់រំល្អៗ ជូនដល់សារធាណជនឱ្យបានយល់ច្បាស់ពីបញ្ហាដែលបង្កឡើងដោយគ្រឿងញៀន អំពើហិង្សា ទង្វើផ្សេងៗទៀត ព្រមទាំងសកម្មភាពខុសច្បាប់ដែលសង្គមស្អប់ខ្ពើម និងអាចឈានទៅជាប់ទោសទណ្ឌប្រសិនបើជនណាប្រព្រឹត្តជាដើម។ ដូច្នេះ តួនាទីអ្នកសារព័ត៌មាន សំខាន់ខ្លាំងណាស់ ពោលគឺជាដៃគូរបស់រាជរដ្ឋាភិបាល ជាដៃគូរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ក្នុងការសកម្មភាពផ្សព្វផ្សាយនូវការយល់ដឹងពីផលប៉ះពាល់ដែលបណ្តាលមកពីគ្រឿងញៀនផងដែរ។

គ្រោះនៃការប្រើប្រាស់គ្រឿងញៀន និងការឈានជើងចូលក្នុងអំពើអបាយមុខ, ត្រូវលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា រម្លឹកដល់យុវជនថា ប្រសិនបើយុវជន យុវនារីរូបណាហ៊ាន និងប្រឡូកនៃការប្រើប្រាស់គ្រឿងញៀន ច្បាស់ណាស់ក្តីស្រម៉ៃ និងការប៉ងប្រាថ្នាផ្លូវអនាគតរបស់ខ្លួននឹងត្រូវបាត់ជាមិនខាន។ ដូច្នេះ សូមយុវជន យុវនាទីទាំងអស់ ត្រូវតាំងចិត្តឱ្យបានរឹងមាំ កុំឱ្យគ្រឿងញៀនអាចចូលមកក្នុងខ្លួនយើងឱ្យសោះ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងយ៉ាងថា៖ «អញ្ចឹងការចូលរួមផ្សព្វផ្សាយ ពីអំគ្រឿងញៀន ការបង្ការ ទប់ស្កាត់ វិធានការដែលដាក់ចុះដោយអាជ្ញាធរ គឺជាផ្នែកមួយដែលសំខាន់ ដែលខ្ញុំយល់ថា យើងត្រូវតែជួយផ្សព្វផ្សាយ អប់រំ សារដដែលៗមែន ក៏ប៉ុន្តែ សារដដែលៗនេះវានឹងជ្រាបចូលរួមទប់ស្កាត់ កុំឱ្យយុវជន យុវនារី ភ្លក់ សាករសជាតិគ្រឿងញៀនដែលនាំឱ្យពួកគាត់ក្លាយខ្លួនជាអ្នកញៀនគ្រឿងញៀន។ បើញៀនគ្រឿងញៀនហើយ អនាគតរបស់ពួកគាត់នឹងខូចអស់»។

លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា បានលើកឡើងថា ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន ត្រូវតែបន្តសកម្មភាពផ្សព្វផ្សាយអប់រំឱ្យបានកាន់តែសកម្ម និងទូលំទូលាយថែមទៀត ពិសេសតាមរយៈកម្មវិធីទូរសព្ទដៃ NoDrung ដែលជាកម្មវិធីរាយការណ៍ និងផ្តល់ព័ត៌មានពីការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនឱ្យសម្ងាត់មកកាន់សមត្ថកិច្ច ដើម្បីឈានទៅរកការបង្ក្រាបបានទាន់ពេលវេលាន និងមានប្រសិទ្ធភាព។ ហើយតាមរយៈកម្មវិធីទូរស័ព្ទដៃនេះ អាចពង្រឹង និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអប់រំ ឱ្យបានទៅដល់ប្រជាពលរដ្ឋស្ទើរគ្រាប់អ្នកដែលមានទូរស័ព្ទដៃប្រើ មិនថាចាស់ ឬក្មេង នៅទីប្រជុំជន នៅជនបទ ឬនៅក្រៅប្រទេសឡើយ ពួកគាត់អាចទទួលបានព័ត៌មាន ទទួលបានការអប់រំ និងទទួលបានការកំសាន្តសប្បាយ។

លោករដ្ឋមន្ត្រីបានថ្លែងថា តាមពិតកន្លងមក រាជរដ្ឋាភិបាល ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាសេនាធិការ ព្រមទាំងមានក្រសួង ស្ថាប័ន អង្គភាព និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីខេត្ត ជាសមាជិក បានយកចិត្តទុកដាក់ប្រើប្រាស់គ្រប់យុទ្ធសាស្រ្ត និងវិធានការ ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន រហូតទទួលបានលទ្ធផលជោគជ័យគួរជាទីកត់សំគាល់។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារស្ថានភាព និងនិន្នាការនៃការដាំដុះ ការផលិត ការចរាចរ និងការជួញដូរគ្រឿងញៀននៅលើសកលលោក នៅក្នុងនិងក្រៅតំបន់ នៅតែមានការសកម្មភាពខ្លាំង រួមផ្សំជាមួយវិបត្តិសេដ្ឋកិច្ច វិបត្តិភូមិសាស្រ្តនយោបាយ ក៏ដូចជាភាពអសន្តិសុខ និងសង្រ្គាមនៅក្នុង និងក្រៅតំបន់ ធ្វើឱ្យកម្ពុជានៅតែបន្តប្រឈមទៅនឹងបញ្ហាគ្រឿងញៀនដដែល៕