លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ

នាយឧត្តមសេនីយ៍  កិច្ចការពារជាតិត្រូវតែបន្តពង្រឹង តាមរយៈការធ្វើការកែទម្រង់ និងធ្វើទំនើបកម្មជាប់ជាប្រចាំ

27-មេសា-2023 - ម៉ោង 11:08:AM

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល-ហ្វឹកហ្វឺនឆ្នាំ២០២២​​ និងបើកវគ្គបន្ត ឆ្នាំ២០២៣ និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារបដិសណ្ឋារកិច្ច ថ្នាក់​​​ដឹកនាំ និងបណ្ណាល័យ នៃសាកលវិទ្យាល័យការពារជាតិ។

ការថ្លែងលើកទ្បើងក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរជាមួយនាយទាហាន នាយទាហានរង ជាសិក្ខាកាម ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០២២ កន្លងទៅ ហើយដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ។ ជាមួយគ្នា ក៏សូមធ្វើការវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាល-ហ្វឹកហ្វឺន ឆ្នាំ២០២៣ ចំនួន២០វគ្គ ដែលត្រូវបើកដំណើរការជាបន្តទៀត ស្របតាមផែនការស្តីពីការហ្វឹកហ្វឺនបណ្តុះបណ្តាល របស់ក្រសួងការពារជាតិ ដើម្បីកសាងសមត្ថភាពយោធិន និងបង្កើនធានធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ សំដៅសម្រេចភារកិច្ចដែលរាជរដ្ឋាភិបាល, ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានប្រគល់ជូន។

នាយឧត្តមសេនីយ៍ បានណែនាំដល់និស្សិត-សិក្ខាកាមទាំងអស់ ប្រើប្រាស់ចំណេះដឹង និងចំណេះធ្វើ ដែលទទួលបានពីវគ្គបណ្តុះបណ្តាល-ហ្វឹកហ្វឺន សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចនៅតាមបណ្តាស្ថាប័ន-កងឯកភាព ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនរបស់យើង ឲ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាព។

ចំពោះនិស្សិត-សិក្ខាកាមវគ្គថ្មី និងវគ្គបន្ត, សូមព្យាយាមបន្តនូវសកម្មភាព និងស្មារតីរបស់និស្សិត-សិក្ខាកាមជំនាន់មុនៗ ដែលបានទទួលជោគជ័យរួចមកហើយ ដោយត្រូវយកចិត្តទុកដាក់រៀនសូត្រក្រេបជញ្ជក់យកទាំងចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងល្អៗ ពីសាស្ត្រាចារ្យ យោធាចារ្យ សម្រាប់ការអភិវឌ្ឍខ្លួនឯងឲ្យមានសមត្ថភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីទទួលរ៉ាប់រងរាល់ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្នុងពេលចំពោះមុខ និងតទៅអនាគត។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើនជាលំដាប់របស់សាកលវិទ្យាល័យការពារជាតិ ដែលជាគ្រឹះស្ថានអប់រំផ្នែកយោធាកម្រិតឧត្តមសិក្សាឈានមុខមួយ ដោយតាំងពីក្រោយការដួលរលំនៃរបបខ្មែរក្រហម រហូតមកដល់ពេលនេះ សាកលវិទ្យាល័យការពារជាតិបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សបម្រើក្នុងវិស័យការពារជាតិ ជាពិសេសក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ គឺឆ្នាំ២០១៨-២០២៣ ដែលមានវគ្គបណ្តុះបណ្តាលសរុប រហូតដល់៦០វគ្គ និងមានសិក្ខាកាមប្រមាណជាង៤,០០០នាក់ ហើយដែលចំនួនសិក្ខាកាមនេះ បានកើនឡើងលើសសន្ទស្សន៍ផែនការពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារការចង់ចេះចង់ដឹងរបស់យោធិនយើងក្នុងដំណាក់កាលនៃការកែទម្រង់ និងឱកាសមាស នៃសន្តិភាព។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងនូវទស្សនៈផ្ទាល់ខ្លួនថា កិច្ចការពារជាតិត្រូវតែបន្តពង្រឹងតាមរយៈការធ្វើការកែទម្រង់ និងធ្វើទំនើបកម្មជាប់ជាប្រចាំ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងសំណូមពរភារកិច្ចចាំបាច់ជាក់ស្តែងចំពោះមុខ និងសម្រាប់ពេលអនាគត ហើយការធ្វើទំនើបកម្មនោះទៀតសោត ត្រូវផ្តោតលើកត្តាចម្បងចំនួន ៣គឺ៖

១៖ ទំនើបកម្មរចនាសម្ព័ន្ធ សំដៅលើការរៀបរយក្របខ័ណ្ឌចាត់តាំងកម្លាំងដើម្បីត្រៀមឆ្លើយតបទៅនឹងហានិភ័យចំពោះមុខ មានជាអាទិ៍៖ អំពើភេរវកម្ម និងគ្រោះមហន្តរាយធម្មជាតិ ជាដើម

២៖ ទំនើបកម្មគ្រឿងបំពាក់ សំដៅទៅលើសមត្ថភាពម្ចាស់ការលើការធានាសម្ភារបច្ចេកទេស និងបរិក្ខារផ្សេងៗ

៣៖ ទំនើបកម្មធនធានមនុស្ស ដោយផ្តោតលើការធ្វើទំនើបកម្មប្រព័ន្ធហ្វឹកហ្វឺន ដែលរួមមាន៖ សាលាហ្វឹកហ្វឺន, យោធាចារ្យ, កម្មវិធីសិក្សា និងការស្រាវជ្រាវចងក្រងខ្លឹមសារមេរៀន សំដៅធានាការលើកកម្ពស់គុណភាពហ្វឹកហ្វឺន ឲ្យកាន់តែមានប្រសិទ្ធភាព៕