អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក សហរដ្ឋអាមេរិកបានជម្រាបសម្តេចធិបតីថា គាំទ្រ​បទឈប់​បាញ់​ និង​វិលទៅរកសន្តិភាព​ ​ស្ថិរភាពឡេីងវិញ​ នឹង​បន្ត​យកចិត្តទុកដាក់តាមដានលេីការងារនេះ ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ រដ្ឋបាល​រាជធានីភ្នំពេញ​ ​ជូនដំណឹង​ពី​ការ​ពង្រឹង​សន្តិសុខ​ សណ្តាប់​ធ្នាប់​ តម្លាភាព​ និង​របៀប​រៀបរយ​សាធារណៈ​នៅ​ជុំវិញ​មណ្ឌល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុង​រាជធានី​ភ្នំពេញ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយ ក្រសួងអភិវឌ្ឍន៍ជនបទ៖ ក្រសួងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តតាមវិស័យរបស់រដ្ឋាភិបាល អាជ្ញាធរមីន​ អំពាវនាវដល់ភាគីថៃ ឈប់ដើរចូលដីកម្ពុជា ដែលជាតំបន់បូរពេញដោយមីនពីអតីតកាលដែលបានបន្សល់ទុកពីសង្រ្គាម លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រមុខការទូតចិន លោក វ៉ាង យី ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីនអំពាវនាវ ៖ប្រជាពលរដ្ឋកំពុងរស់នៅតំបន់ជាប់ព្រំដែន ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោម ដែលបាញ់ដោយកងកម្លាំងប្រដាប់អាវុធថៃ លោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ ៖ តំណាងថៃនៅអ.ស.ប.គេចខ្លួនពីអ្នកសារព័ត៌មាន ខណៈកម្ពុជា​បង្ហាញភាពប្រាកដប្រជា

សម្តេចតេជោ ហ៊ុន សែន៖មន្ត្រីខ្លះឱ្យប្រពន្ធរៀបចំហុងស៊ុយកន្លែងធ្វើការឲ្យ លូកលាន់កិច្ចការរបស់ប្តី តែចុងក្រោយបាត់បង់អស់តំណែង

30-មិនា-2023 - ម៉ោង 02:55:PM

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកថាមានមន្ត្រីខ្លះឱ្យភរិយារៀបចំហុងស៊ុយកន្លែងធ្វើការ លូកលាន់កិច្ចការរបស់ប្តី ប៉ុន្តែ ចុងក្រោយបាត់បង់អស់តំណែង។ ដោយឡែកសម្រាប់ភរិយារបស់សម្តេច គឺមិនដែលលូកលាន់កិច្ចការងារណាមួយ ឬទៅរៀបចំបង្វែរហុងស៊ុយនៅកន្លែងធ្វើការ របស់សម្តេចនោះទេ។

ការរំលឹកបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកយ៉ាងដូច្នេះថា៖ «ខ្ញុំបានជួបជាមួយដៃគូខ្លះដែលធ្វើការជាមួយខ្ញុំ សុំនិយាយដើមបន្តិចចុះប្រពន្ធឡើងទៅរៀបចំការិយាល័យ ធ្វើរដ្ឋមន្ត្រីក៏មាន ធ្វើឧបនាយករដ្ឋមន្ត្រីក៏មាន ធ្វើដល់នាយករដ្ឋមន្ត្រីក៏មាន ប្រពន្ធឡើងទោរៀបចំការិយាល័យ បង្វែរហុងស៊ុយទៅខាងនេះ ទៅខាងណោះ ទីចុងបំផុតរលាយទាំងអស់។ ប្រពន្ធខ្ញុំ មិនដែលទៅប៉ះពាល់ការិយាល័យរបស់ខ្ញុំទេ តែគាត់ទៅមិនមែនទៅមើលការងារខ្ញុំទេ គាត់ទៅគ្រាន់តែអង្គុយរង់ចាំខ្ញុំ ដើម្បីចូលរួមកម្មវិធីណាមួយ គាត់មិនដែលទៅប្រាប់ថាត្រូវបែរមុខទៅខាងណេះ បែរមុខទៅខាងណោះគឺអត់ទេ...!»

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សង្ឃឹមថាអ្នកបន្តវេន មិនថាកម្រិតណានោះទេ មិនបណ្តោយឱ្យភរិយា​ទៅរៀបចំបង្វែរហុងស៊ុយនៅការិយាល័យធ្វើការ។ ដើម្បីចៀសវាងមានការរិះគន់ថាភរិយាជាអ្នកលូកលាន់កិច្ចការងាររបស់ស្វាមីឱ្យសោះ។

ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានតំណាលថា មានជាច្រើនសម្តីបានចេញពីប្រជាពលរដ្ឋតែម្តង ដោយគាត់បាននិយាយថា «លោកចៅហ្វាយខេត្ត គាត់មិនបញ្ហាទេ តែណាស់មីប្រពន្ធហ្នឹងតែម្តង» ឯមួយទៀត លោកចៅហ្វាយខេត្តទាំងប្តី ទាំងប្រពន្ធល្អណាស់ «ប៉ុនណាស់តែអាកូនហ្នឹងតែម្តង»

ប្រមុខនៃរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា៖ «សូមប្រយ័ត្នណាកុំឱ្យប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥ ឱ្យសោះ អាហ្នឹងគ្រោះថ្នាក់ ហើយខ្ញុំមិនអត់អន់ទេ អារឿងសកម្មភាពកូនប្រើឥទ្ធិពលឪពុក»