លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

កម្លាំងអាវុធហត្ថខេត្តតាកែវ ឆ្មក់បង្ក្រាបទីតាំងជល់មាន់ភ្នាល់ខុសច្បាប់តាមទូរទស្សន៍អនឡាញ២ផ្សេងគ្នា ឃាត់អ្នកញៀនល្បែង ១៥នាក់ នៅស្រុកគីរីវង់ និងស្រុកត្រាំកក់ បញ្ជូនទៅតុលាការ

21-មិថុនា-2022 - ម៉ោង 03:14:PM

តាកែវ៖ កម្លាំងអាវុធហត្ថខេត្តតាកែវ បានឆ្មក់បង្ក្រាបទីតាំងជល់មាន់ភ្នាល់ដាក់ប្រាក់ខុសច្បាប់តាមទូរទស្សន៍អនឡាញ ស្ថិតក្នុងភូមិច្រកឈើគាំ ឃុំកំពែង ស្រុកគីរីវង់ និងទីតាំងមួយកន្លែងទៀតនៅចំនុចភូមិ/ឃុំ អង្គរតាសោមស្រុកត្រាំកក់។ ការឆ្មក់បង្រ្កាបទីតាំងទាំង២ខាងលើនេះ ធ្វើឡើងកាលពីពេលថ្មីៗកន្លងទៅនេះ ដោយនៅស្រុកគីរីវង់ដឹកនាំដោយលោកវ/ត្រីចាន់ ជៀប អនុមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដោយមានការដឹកនាំសម្របសម្រួលនីតិវិធី ពីលោកស្រុីវ.គឹមស្រស់  ព្រះរាជអាជ្ញារងខេត្ត និងស្រុកត្រាំកក់ ដឹកនាំដោយលោកវ/ឯកង៉ែត ចាន់ធី មេបញ្ជាការរងទទួលបន្ទុក នឹងដឹកនាំសម្របសម្រួលនីតិវិធី ដោយលោកញ៉ាន បូរី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ។

បើយោងតាមតាមរបាយការណ៍របស់កម្លាំងអាវុធហត្ថខេត្តតាកែវ បានបញ្ជាក់ថា ការឆ្មក់បង្រ្កាបទីតាំងជល់មាន់ភ្នាល់ដាក់ប្រាក់ខុសច្បាប់តាមទូរទស្សន៍អនឡាញនៅស្រុកគីរីវង់ ឃាត់ខ្លួនជនសង្ស័យ

បានចំនួន០៩នាក់៖ ១.ឈ្មោះញ៉េបឌុល ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរ ពេទ្យសត្វ រស់នៅភូមិច្រកឈើគាំ ឃុំកំពែង ស្រុកគីរីវង់។២.ឈ្មោះ នឿង បឿនភេទប្រុសអាយុ៥៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិតាពៅ ឃុំកំពែង ស្រុកគីរីវង់។៣.ឈ្មោះងុត ប៊ុនថន ភេទប្រុសអាយុ៥៥ឆ្នាំ មុខរបរ កសិករ រស់ភូមិតាពៅ ឃុំកំពែង ស្រុកគីរីវង់។៤.ឈ្មោះយិន សម្បត្តិ ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរ កសិករ រស់ភូមិជ្រៃធំ ឃុំត្នោត ស្រុកបន្ទាយមាស ខេត្តកំពត។៥.ឈ្មោះមឿង ភោ ភេទប្រុស អាយុ២៦ឆ្នាំមុខបើកបរ រស់នៅភូមិច្រកឈើគាំ ឃុំកំពែង ស្រុកគីរីវង់៦.ឈ្មោះស៊ឹម រិទ្ធ ភេទប្រុស អាយុ៤១ឆ្នាំមុខរបរកសិករ រស់នៅភូមិច្រកឈើគាំ ឃុំកំពែង ស្រុកគីរីវង់។៧.ឈ្មោះលី មុី ភេទប្រុស អាយុ៦០ឆ្នាំជាគ្រូបង្រៀន រស់នៅភូមិដីក្រហម ឃុំព្រៃរំដេង ស្រុកគីរីវង់៨.ឈ្មោះឡាយ រ៉ា ភេទប្រុស អាយុ៧០ឆ្នាំមុខរបរកសិករ រស់នៅភូមិធំ ឃុំកំពែង ស្រុកគីរីវង់។៩.ឈ្មោះជ័យ ប៊ុង ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរគ្រូចូលនិវត្តន៍រស់នៅភូមិច្រកឈើគាំ ឃុំកំពែងស្រុកគីរីវង់។ វត្ថុតាងចាប់យករួមមាន:១.ទូរទស្សន៍០២គ្រឿង។២.ម៉ូតូគ្រប់ប្រភេទ២០គ្រឿង។៣.ប្រាក់ចំនួន៤៦០០០០រៀល។៤.ទូរស័ព្ទដៃចំនួន០៥គ្រឿង។

ដោយឡែកចំពោះទីតាំងជល់មាន់ភ្នាល់ដាក់ប្រាក់ ខុសច្បាប់តាមទូរទស្សន៍អនឡាញនៅស្រុកត្រាំកក់វិញ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៩នាក់៖ ១.ឈ្មោះទេព សុភ័ណ្ឌ  ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរលក់ដូររស់នៅភូមិ/ឃុំអង្គរតាសោម ស្រុកត្រាំកក់។២.ឈ្មោះឆាយ វណ្ណះ ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរ រត់ម៉ូតូឌុបរស់នៅភូមិ/ឃុំ អង្គរតាសោម ស្រុកត្រៃកក់។៣.ឈ្មោះហៀម វណ្ណះ ភេទប្រុសមុខរបរបុគ្គលឹកឆ្នោតនាគនាំសំណាង រស់នៅភូមិត្រពាំងខ្នា ឃុំអង្គរតាសោម ស្រុកត្រាំកក់។៤.ឈ្មោះហេង ប៊ុនធឿន ភេទប្រុអាយុ៤០ឆ្នាំមុខរបរកសិករ រស់នៅភូមិកន្ទ្រីង ឃុំអរឬស្សី ស្រុក/ខេត្ត ក្រចេះ។៥.ឈ្មោះជឹម សាវឿន ភេទប្រុសអាយុ៤១ឆ្នាំមុខរបរលក់ដូរ រស់នៅភូមិ/ឃុំ អង្គរតាសោម  ស្រុកត្រាំកក់។៦.ឈ្មោះហាន គឹមហេង ភេទប្រុស អាយុ៣៥ឆ្នាំមុរបរកសិករ រស់នៅភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់។៧.ឈ្មោះភី ចាន់ថុន ភេទប្រុសអាយុ៤៧ឆ្នាំមុខរបរកសិករ រស់នៅភូមិស្រុកចេក ឃុំអង្គរតាសោម ស្រុកត្រាំកក់។៨.ឈ្មោះឃុំ សេដ្ឋា ភេទប្រុសអាយុ៥៥ឆ្នាំមុខរបរកសិករ រស់នៅភូមិត្រពាំងចែង ឃុំអង្គរតាសោម ស្រុកត្រាំកក់។ វត្ថុតាងចាប់យករួមមាន៖ ១.ទូរទស្សន៍០១គ្រឿង។ ២.ម៉ូតូគ្រប់ប្រភេទ១២គ្រឿង។៣.ប្រាក់៩៦០០០០រៀល៤.ទូរស័ព្ទដៃ០៦គ្រឿង។

ជនសង្ស័យត្រូវបានកម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅសាលាដំបូងខេត្តតាកែវ ដើម្បីបន្តនីតិវិធីតាមច្បាប់ ៕