លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក សហរដ្ឋអាមេរិកបានជម្រាបសម្តេចធិបតីថា គាំទ្រ​បទឈប់​បាញ់​ និង​វិលទៅរកសន្តិភាព​ ​ស្ថិរភាពឡេីងវិញ​ នឹង​បន្ត​យកចិត្តទុកដាក់តាមដានលេីការងារនេះ ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ រដ្ឋបាល​រាជធានីភ្នំពេញ​ ​ជូនដំណឹង​ពី​ការ​ពង្រឹង​សន្តិសុខ​ សណ្តាប់​ធ្នាប់​ តម្លាភាព​ និង​របៀប​រៀបរយ​សាធារណៈ​នៅ​ជុំវិញ​មណ្ឌល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុង​រាជធានី​ភ្នំពេញ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយ ក្រសួងអភិវឌ្ឍន៍ជនបទ៖ ក្រសួងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តតាមវិស័យរបស់រដ្ឋាភិបាល អាជ្ញាធរមីន​ អំពាវនាវដល់ភាគីថៃ ឈប់ដើរចូលដីកម្ពុជា ដែលជាតំបន់បូរពេញដោយមីនពីអតីតកាលដែលបានបន្សល់ទុកពីសង្រ្គាម លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រមុខការទូតចិន លោក វ៉ាង យី ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីនអំពាវនាវ ៖ប្រជាពលរដ្ឋកំពុងរស់នៅតំបន់ជាប់ព្រំដែន ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោម ដែលបាញ់ដោយកងកម្លាំងប្រដាប់អាវុធថៃ លោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ ៖ តំណាងថៃនៅអ.ស.ប.គេចខ្លួនពីអ្នកសារព័ត៌មាន ខណៈកម្ពុជា​បង្ហាញភាពប្រាកដប្រជា រឹមម៉ោង១០ព្រឹកនេះ សមរភូមិប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី មិនមានការផ្លោងគ្រាប់ដាក់គ្នាទៀតទេ, កម្ពុជាបន្ដគ្រប់គ្រងបានទាំងអស់ និងឈរជើងការពារយ៉ាងរឹងមាំបំផុត ក្រសួងអប់រំ៖ ត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដានេះ សាលារៀនចំនួន៤៨៨ ត្រូវបានបិទ នៅតាមបណ្ដាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និង​ពោធិ៍សាត់ ដោយសារការឈ្លានពានរបស់ថៃ

បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសកម្មជន វាគ្មិនជាយុវជនគណបក្ស និងក្រុមការងារក្នុងរចនាសម្ព័ន្ធក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង

23-ឧសភា-2022 - ម៉ោង 10:52:AM

ស្វាយរៀង៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជួបសំណេះសំណាលជាមួយសកម្មជន វាគ្មិនជាយុវជនគណបក្ស និងក្រុមការងារក្នុងរចនាសម្ព័ន្ធក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង ព្រមទាំងបេក្ខជនពេញសិទ្ធិ និងបម្រុង ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តស្វាយរៀង នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនោះលោកបណ្ឌិត ហ៊ុន ម៉ាណែត សូមអរគុណចំពោះក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង ដែលបានខិតខំរៀបចំពិធីជួបជុំក្នុងលក្ខណៈជាមហាគ្រួសារបក្ស ដោយមានក្រោមការគាំទ្ររបស់គណៈកម្មាធិការ គណបក្សខេត្ត ស្របពេលដែលថ្ងៃនេះ គឺជាថ្ងៃទី២ នៃការប្រកាសបើកដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។ ចាប់ពីថ្ងៃម្សិលមិញមក អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅគ្រប់ ទិសទីពេញផ្ទៃប្រទេស រួមទាំងនៅក្នុងបណ្តាឃុំ-សង្កាត់ទាំង៨០ នៅក្នុងខេត្តស្វាយរៀងផ្ទាល់ បានចេញធ្វើសកម្មភាពក្នុងយុទ្ធនាការឃោសនាយ៉ាងគគ្រឹកគគ្រេង ដែលជាការបង្ហាញឱ្យឃើញនូវកិត្យានុភាព និងកម្លាំងមហាសាមគ្គីដ៏ក្លៀវក្លាស្វាហាប់ សំដៅឈានឆ្ពោះទៅសម្រេចបាននូវជោគជ័យលើសលប់ក្នុងពេលខាងមុខនេះ។

លោកបានឲ្យដឹងផងដែរថា «យុទ្ធនាការឃោសនានេះ មានបំណងឱ្យគណបក្សនយោបាយផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយក្នុងការអភិវឌ្ឍឃុំ-សង្កាត់ដល់អង្គបោះឆ្នោត។ ខុសឆ្ងាយពីយុទ្ធសាស្ត្ររបស់ដៃគូប្រកួតប្រជែងមួយចំនួន ដែលភាគច្រើនផ្តោតលើការវាយប្រហាររិះគន់ខុសការពិត ឬការសន្យាប្រជាភិថុតិ, ចំណុចខ្លាំងដែលជាកត្តាកំណត់ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺការផ្សព្វផ្សាយអំពីស្នាដៃ និងសមិទ្ធផលសំខាន់ធំៗ ដែលគណបក្សខិតខំ សម្រេចបានតាំងពីអតីតកាល មកដល់បច្ចុប្បន្ន និងដោយមានការបូកសរុប និងវាយតម្លៃច្បាស់លាស់ពីមួយអាណត្តិទៅមួយអាណត្តិ ក៏ដូចជាការធានាទាំងស្រុងជូនប្រជាពលរដ្ឋ នូវការប្តេជ្ញាចិត្តឥតងាករេក្នុងការ បន្តនូវបុព្វហេតុបម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ ជាពិសេសការការពារឱ្យបានដាច់ខាតនូវនិរន្តរភាពនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា»

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ការរួមគ្នាជាធ្លុងសាមគ្គីរវាងក្រុមការងារយុវជនគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តស្វាយរៀង និងគណៈកម្មាធិការបក្សខេត្ត, គណៈកម្មាធិការបក្សក្រុងស្រុក និងឃុំសង្កាត់ ព្រមទាំងមន្ត្រីគណបក្សគ្រប់ផ្នែកគ្រប់ថ្នាក់ គឺជាកត្តាសំខាន់មួយឆ្ពោះទៅកាន់ជោគជ័យ។ ជាមួយនឹងសមាជិកដ៏ច្រើននៅក្នុងខេត្តស្វាយរៀងប្រមាណជាង ៣សែននាក់ ដូច្នេះការគ្រប់គ្រងមិនងាយស្រួលនោះឡើយ គឺទាមទារចាំបាច់ឱ្យមានការដឹកនាំនៅក្រោមគណៈបញ្ជាការឯកភាព នៃគណៈកម្មាធិការបក្សខេត្ត ដោយមានឋានានុក្រមច្បាស់លាស់ ដើម្បីសម្រួលដល់ការប្រមូលផ្តុំក្នុងរូបភាពជាកម្លាំងសរុប និងធ្វើសកម្មភាពឱ្យមានលក្ខណៈ ស៊ីសង្វាក់ និងធានាបាននូវប្រសិទ្ធភាពខ្ពស់។

ពិតណាស់ការផ្តល់ឱកាសដល់ការចូលរួមរបស់កម្លាំងយុវជន ត្រូវបានថ្នាក់ដឹកនាំ និងអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ចាត់ទុកជាការងារស្នូលចាប់តាំងពីពេលដែលគណបក្សត្រូវបានបង្កើតឡើង និងធ្វើសកម្មភាព។ ជាក់ស្តែង ថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ជាពិសេស សម្តេចតេជោ ប្រធានគណបក្ស ក៏តែងបានយកចិត្តទុកដាក់ជាខ្លាំងលើការងារពង្រឹងអង្គការចាត់តាំងយុវជន និងការងារកសាងសមាជិកគណបក្សក្នុងជួរយុវជន ដើម្បីជាយន្តការជំនួយឱ្យគណបក្សលើការងារបំផុសយុវជនឱ្យមានស្មារតីស្នេហាជាតិ ស្រឡាញ់ប្រជាជន បម្រើប្រជាជនដោយឥតលក្ខខណ្ឌ ជឿជាក់លើការដឹកនាំរបស់គណបក្ស ហ៊ានការពារគណបក្ស និងក៏ជាយន្តការសំខាន់មួយជាជំនួយដល់គណបក្សក្នុងការកសាងកម្លាំងបន្តវេន។ ជាពិសេស ក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោត ដូចក្នុងពេលនេះ គឺដើម្បីជំរុញឱប្រជាពលរដ្ឋទូទៅ និងយុវជន ទៅចុះឈ្មោះបោះឆ្នោត ទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

លោកបន្តថា «ការរក្សា និងពង្រឹងការឯកភាពទស្សនៈ គោលជំហរ សតិអារម្មណ៍ ក៏ជាកិច្ចការសំខាន់ចាំបាច់ផងដែរ។ សមាជិកម្នាក់ៗ អាចមានការគិតពិចារណាយល់ឃើញ និងរបៀបរបបការងារផ្សេងៗគ្នា ប៉ុន្តែអ្វីដែលត្រូវ ប្រកាន់ខ្ជាប់ គឺការរក្សាបាននូវបេះដូង និងទស្សនៈរួមថា យើងអនុវត្តសិទ្ធនយោបាយរបស់យើង ដោយបានសម្រេចចិត្តត្រឹមត្រូវក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សយើងជាគណបក្ស ដែលបានកសាងនូវស្នាដៃជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ និងបានផ្តល់ភាពកក់ក្តៅជូនប្រជាជន ព្រមទាំងការធានានូវលំនឹងស្ថិរភាពគ្រប់បែបយ៉ាងសម្រាប់អនាគត។ នៅក្នុងដំណើរជីវិតរបស់គណបក្សយើង គឺមានទាំងសមាសធាតុចាស់ និងថ្មីនៅលាយឡំគ្នា។ អ្វីដែលចាស់ គឺបុព្វហេតុដើម្បីជាតិ និងប្រជាជន ដែលប្រកាន់យកតាំងពីការបង្កើតក្នុងឆ្នាំ១៩៥១ មក ហើយក៏នឹងបន្តជានិច្ចនិរន្តន៍តទៅមុខទៀត។ ចំពោះអ្វីដែលថ្មីរហូត គឺដំណើរការកែទម្រង់ និងកែលម្អប្រសិទ្ធភាពការងារជាប់ជាប្រចាំ សំដៅធ្វើយ៉ាងធានាឱ្យបាននូវវឌ្ឍនភាពសង្គម, ការរីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ច និងជីវភាពកាន់តែប្រសើរឡើងរបស់ប្រជាពលរដ្ឋ ក៏ដូចជាការបើកលំហរសិទ្ធិសេរីភាពគ្រប់យ៉ាងជូនប្រជាពលរដ្ឋ ក្រោមបរិយាកាសនៃសុខសន្តិភាព ស្ថិរភាព និងក្នុងក្របខ័ណ្ឌនៃសង្គមប្រជាធិបតេយ្យផ្អែកលើគោលការណ៍នីតិរដ្ឋ»