អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី

លោកបណ្ឌិត នេត សាវឿន ទទួលបានការគាំទ្រធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងអាណត្តិទី៦ ឆ្នាំ២០២២-២០២៦ បន្តទៀត

28-មករា-2022 - ម៉ោង 10:59:AM

ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបន្ដធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងអាណត្តិទី៦ ឆ្នាំ២០២២-២០២៦ ក្រោយទទួលបានការគាំទ្រពីសមាជិកគណៈកម្មាធិការប្រតិបត្តិ នៃអង្គមហាសន្និបាតបញ្ចប់អាណត្តិទី៥ និងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការប្រតិបត្តិសហព័ន្ធអាណត្តិថ្មី នៅសាកលវិទ្យាល័យធនធានមនុស្ស នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។

លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហាញអំពីសកម្មភាពការងារអាណត្តិចាស់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ក្នុងនោះមានការងារព័ន្ធនឹងការបណ្ដុះបណ្ដាល អាជ្ញាកណ្ដាល ចៅក្រម និងមន្ដ្រីផង ការងារបណ្ដុះបណ្ដាលកីឡាករផង ពិសេសការបញ្ជូនក្រុមកីឡាករជម្រើសជាតិទៅហ្វឹកហាត់ និងចូលរួមការប្រកួតលើឆាកអន្ដរជាតិនានា។

ដោយឡែកលោក ស សុខា អនុប្រធានសហព័ន្ធ បានគូសបញ្ជាក់ថា សហព័ន្ធកំពុងតែស្វែងរកគ្រូបង្វឹកបរទេសមកដឹកនាំក្រុមបាល់ទះឆ្នេរខ្សាច់ ព្រមទាំងរៀបចំរចនាសម្ព័ន្ធមួយចំនួន ក្នុងការជំរុញឲ្យមានក្រុមបាល់ទះតាមបណ្តារាជធានី-ខេត្ត ចូលរួមប្រកួតក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២២ នេះផងដែរ។

ក្រោយទទួលបានការគាំទ្របន្ដដឹកនាំសហព័ន្ធ អាណត្តិថ្មី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានធ្វើការប្ដេជ្ញា និងតាំងចិត្តខ្ពស់ ក្នុងការដឹកនាំសហព័ន្ធឲ្យកាន់តែរីកចម្រើនថែមទៀត ដ្បិតអាណត្តិទី៦ គឺចំពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមក្នុងឆ្នាំ២០២៣ ដូច្នេះសហព័ន្ធត្រូវការបណ្តុះបណ្តាលកីឡាករ-កីឡាការិនី មន្រ្តី និងរៀបចំការប្រកួតទាំងលក្ខណៈជាតិ និងអន្តរជាតិជាច្រើនទៀត។

ជាមួយគ្នានោះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក៏បានក្រើនរំលឹកដល់សហព័ន្ធកីឡាបាល់ទះថា ស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ទោះបីកម្ពុជា មានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក៏ពិតមែន ក៏ប៉ុន្ដែពេលការប្រកួតមកដល់ គឺសហព័ន្ធនីមួយៗជាអ្នកទទួលរៀបចំការប្រកួត។ ដូច្នេះសហព័ន្ធត្រូវតែរៀបចំខ្លួន ទាំងការហ្វឹកហ្វឺនកីឡាករ រៀបចំផែនការប្រកួត និងបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសឲ្យបានរួចរាល់ មុនព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះមកដល់នោះ៕