លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ

អភិបាលខេត្តតាកែវ ចុះណែនាំអាជ្ញាធរក្រុង និងមន្រ្តីជំនាញ ត្រូវរៀបចំបង្គោលភ្លើង និងរៀបចំបង្គន់តាមសួនច្បារសាធារណៈ

12-មករា-2022 - ម៉ោង 02:21:PM

តាកែវ៖ នៅក្នុងឱកាសចុះពិនិត្យដំណើរការសាងសង់សួនច្បារនៅមាត់បឹងតាកែវ នៅព្រឹកថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២នេះ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានធ្វើការណែនាំដល់អាជ្ញាធរក្រុង ដូនកែវ រួមនឹងមន្ទីរសាធារណៈការ ត្រូវធ្វើយ៉ាងណារៀបចំបង្គោលភ្លើង ដែលមានសភាពចាស់ ទ្រុឌទ្រោម អោយមានសភាពល្អប្រសើរឡើងវិញ និងត្រូវធ្វើការសាងសង់បង្គន់សាធារណៈ នៅតាម សួនច្បារជៀសវាងមានការបត់ដៃបត់ជើងនៅតាមសួនច្បារ។

លោកអភិបាលខេត្តតាកែវ បានថ្លែងបន្តថា បង្គោលភ្លើងនៅតាមសួនច្បារខ្លះ បានធ្វើយូរយា ណាស់មកហើយ ហើយវាក៍មានការខូចខាតខ្លះដែរ ដូច្នោះការជួសជុលបង្គោលភ្លើងចាស់ៗ និងការរៀបចំបង្គន់អនាម័យ នៅតាមសួនច្បារសាធារណៈ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមកកម្សាន្ត ឬនាំគ្នាមកហាត់ប្រាណ នៅពេលព្រឹកព្រលឹម និងនៅពេល រសៀល ជាពិសេសការកសាងបង្គន់អនាម័យ វានឹងនាំអោយគ្មានការបន្ទោបង់ ផ្ដេសផ្ដាស នៅតាមសួន ច្បារ ដោយកន្លងមកមានការបន្ទោបង់នៅតាមសួនច្បារ ដែលនាំអោយមានការរិះគន់ ពីបងប្អូន ប្រជាពលរដ្ឋយើង។

អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានថ្លែងបន្តថា បច្ចុប្បន្ននេះអាជ្ញាធរខេត្ត អាជ្ញាធរក្រុង ស្រុក រួមនិងមន្ទីរ ជំនាញកំពុងតែប្រឹងកសាងសមិទ្ធផលជាច្រើន ជាពិសេសនៅក្នុងក្រុងដូនកែវ ដែលជាបេះដូងរបស់ ខេត្តតាកែវ ដើម្បីធ្វើយ៉ាងណាកែប្រែសោភ័ណ្ឌ ភាពក្រុងដូនកែវ និងជួយលើកកម្ពស់មុខមាត់ ខេត្តតាកែវ អោយកាន់តែមានភាពស្រស់បំព្រងថែមទៀត ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអោយចូលមកកម្សាន្តនៅក្នុងខេត្តកាន់តែច្រើនឡើង ដូច្នោះអាជ្ញាធរពាក់ព័ន្ធ រួមនិង បងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើយ៉ាងណាសហការគ្នាចូលរួមសំអាតអនាម័យ និងអោយបរិស្ថានស្អាត នៅតាមសួនច្បារសាធារណៈ ដោយមិនត្រូវនាំគ្នាបោះសម្រាមចោលផ្ដេសផ្ដាស់នោះទេ គឺយើងត្រូវ នាំគ្នាចោលសំរាមនៅក្នុងធុងសម្រាម ដែលអាជ្ញាធរបានរៀបចំនៅតាមសួនច្បារ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ ក៍បានណែនាំដល់ក្រុមជាងធ្វើសួនច្បារ អោយខិតខំ ប្រឹងប្រែងធ្វើអោយបានទាន់ពេលវេលា ដើម្បីធ្វើយ៉ាងណាអោយបងប្អូនប្រជាពលរដ្ឋ បានមកកម្សាន្ត និងហាត់ប្រាណជាប្រចាំផងដែរ៕