11-មករា-2022 - ម៉ោង 11:17:AM
តាកែវ៖ លោក កេត ម៉ៅ អភិបាលស្រុកសំរោង និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនស្រុកសំរោង ព្រមទាំងសហការី នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២នេះ បាននាំយកថវិកា របស់សមាគមអតីតយុទ្ធជន កម្ពុជាខេត្តតាកែវ ទៅប្រគល់ជូនគ្រួសារសព គ្រួសារអតីតយុទ្ធជន ដែលបានទទួលមរណៈភាព ដោយរោគាពាធចំនួន ២គ្រួសារ នៅក្នុងឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។
គ្រួសារដែលទទួលបានថវិកា ពីក្រុមការងារសមាគមអតីតយុទ្ធជនស្រុកសំរោង រួមមានឈ្មោះ ដូចខាងក្រោម៖គ្រួសារទី១-លោកជួន ងួនហេង នៅភូមិបីពៃ ឃុំបឹងត្រាញ់ខាងជើង និងគ្រួសារទី២- លោក នង ផាន នៅភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។
សូមបញ្ជាក់ផងដែរថា ចំពោះថវិកាដែលយកទៅប្រគល់ជូនគ្រួសារទាំង២ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ ថវិកា ៤,០០០,០០០រៀល។
ក្នុងពេលជាមួយគ្នាផងដែរ លោក កេត ម៉ៅ ក្នុងនាមអភិបាលស្រុកសំរោង និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនស្រុក សូមចូលរួមសម្តែងការសោកស្តាយនិង ចូលរួមរំលែកនូវ រណៈទុក្ខ ដ៏ក្រៀមក្រំ ជាមួយគ្រួសារនៃសព ហើយលោកក៏សូមបួងសួងអោយវិញ្ញាណក្ខ័ន្ធ ដែលបានស្លាប់ បាត់បងជីវិត សូមឲ្យពួកគាត់បានសោយសុខក្នុងទីឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ៕