លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មណ្ឌលកីឡាហែលទឹកបាត់ដំបង» ស្ថិតនៅសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង

11-មករា-2022 - ម៉ោង 08:24:AM

នារសៀលថ្ងៃចន្ទទី១០ ខែមករា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ “មណ្ឌលកីឡាហែលទឹកបាត់ដំបង” ស្ថិតនៅសាកលវិទ្យាល័យជាតិបាត់ដំបង សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រី ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូសិស្ស និស្សិត កីឡាករ និងកីឡាការិនី ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូប។

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានថ្លែងសន្ទរកថាស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង នាពេលនេះ។ លោកបន្តថា កាយវិការដ៏ប្រពៃនេះ ជាការចូលរួមចំណែកក្នុងការលើកស្ទួយ និងអភិវឌ្ឍនវិស័យកីឡានៅកម្ពុជា ដើម្បីឈានទៅរកការប្រកួតក្នុងឆាកអន្តរជាតិ (ស៊ីហ្គេម) ២០២៣ខាងមុខដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងដើម្បីស្តារកេរ្តិ៍ឈ្មោះកីឡាហែលទឹកកម្ពុជាឡើងវិញ។

លោកបានមានប្រសាសន៍ឱ្យដឹងថា មណ្ឌលកីឡាហែលទឹកនេះសាងសង់លើផ្ទៃដីទំហំ១១២ ម៉ែត្រ គុណនឹង ៦៥ ម៉ែត្រ ក្នុងនោះរួមមាន៖ អាងទឹកសម្រាប់ប្រកួត, អាងលោតទឹក, អាងហែលកំដៅសាច់ដុំ, ប៉មលោតទឹក, អាងទឹកក្នុងដីសម្រាប់រក្សាតុល្យភាពទឹកអាងទាំងបីទំហំ ១០ម៉ែត្រ។ មណ្ឌលកីឡាហែលទឹកនេះរួមមានកន្លែងអង្គុយទស្សនា បន្ទប់ម៉ាស៊ីនចម្រោះ, បន្ទប់ឃ្លាំង ,បន្ទប់ផ្លាស់សម្លៀកបំពាក់, បន្ទប់ទឹកកីឡាករកីឡាការិនី, បន្ទប់ទឹកសាធារណៈ, ទីធ្លាចំណតរថយន្តនិងទោចក្រយានយន្ត, អាគារពហុបំណង, បន្ទប់ពិសេសសម្រាប់គណៈអធិបតី, បន្ទប់បញ្ជាការប្រកួត, បន្ទប់សង្គ្រោះបន្ទាន់, បន្ទប់អាជ្ញាកណ្តាល, កន្លែងសម្រាករយៈពេលខ្លី, បន្ទប់ស្នាក់នៅសម្រាប់កីឡាករទាំងពីរភេទ, បន្ទប់បរិភោគ និងចង្រ្កានចំអិនអាហារផងដែរ ដោយចំណាយថវិកាសរុបជាង២លានដុល្លារសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ លោក ស៊ុន ចាន់ថុល បានស្តែងនូវការអរគុណចំពោះមាតា បិតា អាណាព្យាបាលរបស់កីឡាករ កីឡាការិនីទាំងអស់ ដែលបានផ្តល់ឱកាសឱ្យកូនៗ ចូលរួមលើកស្ទួយវិស័យកីឡា និងបានលើកទឹកចិត្តឱ្យកីឡាករ កីឡាការិនីត្រូវបន្តការហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមដណ្តើមពានរង្វាន់ជូនគ្រួសារ និងប្រទេសជាតិនៅឆ្នាំ២០២៣ខាងមុខនេះ។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្តែងនូវក្តីសោមន្សរីករាយ ពោពេញដោយមោទកភាពយ៉ាងខ្លាំងដែលបានចូលរួមក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មណ្ឌលកីឡាហែលទឹកបាត់ដំបង” ជាមួយគ្នានេះ សម្តេចក្រឡាហោម សូមចូលរួមអបអរសាទរចំពោះកីឡាករ កីឡាការិនីដែលទទួលជ័យលាភីក្នុងការប្រកួតដែលបានបញ្ចេញសមត្ថភាពដ៏ប៉ិនប្រសព្វមុននេះបន្តិច។

សម្តេចក្រឡាហោម មានប្រសាសន៍បន្តថា “មណ្ឌលកីឡាហែលទឹកបាត់ដំបង” គឺជាសមទ្ធិផលថ្មីស្រឡាងមួយសម្រាប់ខេត្តបាត់ដំបង ដែលត្រូវបានសាងសង់ឡើងដើម្បីលើកកម្ពស់ឱ្យយុវជន កីឡាករ កីឡាការិនី ហ្វឹកហាត់ពង្រឹងសមត្ថភាពជំនាញកីឡាហែលទឹកដើម្បីឈានទៅការប្រកួតជាលក្ខណៈអន្តរជាតិ ទៅការប្រកួតដណ្តើមមេដាយ និងបង្ហាញឱ្យប្រទេសនៅលើសកលលោកស្គាល់ពីកម្ពុជាឱ្យកាន់តែច្បាស់។

សម្តេចក្រឡាហោម បានមានប្រសាសន៍បន្ថែមថា តាមរយៈរបាយការណ៍របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានបង្ហាញឱ្យឃើញថាក្រៅពីការសាងសង់ “មណ្ឌលកីឡាហែលទឹកបាត់ដំបង” សហព័ន្ធខ្មែរកីឡាហែលទឹកបានសាងសង់អាងហែលទឹកចំនួន៣ផ្សេងទៀតដើម្បីបង្កើនឱកាស ក៏ដូចពង្រឹងសមត្ថភាពកីឡាករឱ្យបានកាន់តែប្រសើរជាបន្តបន្ទាប់ ទាំងការប្រកួតក្នុងស្រុក និងការប្រកួតដណ្តើមមេដាយមាសនានានៅកម្រិតអន្តរជាតិ។

ជាចុងបញ្ចប់ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវឱ្យមានការចូលរួមថែរក្សាទ្រព្យសម្បតិ្តទាំងនេះធ្វើយ៉ាងណា ឱ្យប្រើប្រាស់បានយូរអង្វែង ព្រមទាំងបានជូនពរដល់ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស ព្រមទាំងកីឡាករ កីឡាការិនីទាំងអស់ជួបប្រទះសេចក្តីសុខ និងសេចក្តីចម្រើនកុំបីឃ្លៀងឃ្លាតឡើយ៕