អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី

អភិបាលខេត្តកំពង់ចាម ត្រៀមជួយឧបត្ថម្ភសម្ភារការពារការឆ្លងជំងឺកូវីដ១៩ ដល់គ្រប់សាលា ពេលបើកដំណើរការសាលារៀនទ្បើងវិញនៅថ្ងៃខាងមុខ

15-កញ្ជា-2021 - ម៉ោង 04:12:PM

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា  រដ្ឋបាលខេត្តកំពង់ចាម ត្រៀម ឧបត្ថម្ភសម្ភារសម្រាប់ការពារ ការឆ្លងជំងឺកូវីដ១៩ ដល់គ្រប់សាលារៀន នាពេលបើកឲ្យសិស្ស ចូល រៀននៅថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ។

អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា ការថ្លែងទ្បើងដូច្នេះក្នុងឱកាសដែលលោកអញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាល ជាមួយអាណាព្យាបាលសិស្ស និងសិស្ស នៃវិទ្យាល័យជួនណាត៩១រូប ដែលបានទទួលអាហា រូបករណ៍សិក្សាបន្ត នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅវិទ្យាល័យជួនណាត ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់ សៀម ។

លោកអភិបាលខេត្តបន្តថា បើទោះជាប្រទេសជាតិកំពុងស្ថិតនៅក្នុងបរិបទកូវីដ១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋា ភិបាលនៅតែយកចិត្តទុកដាក់ លើកកំពស់លើវិស័យសិក្សានេះ ឱ្យនៅតែបន្តដំណើរការ ដូចឃើញស្រាប់ហើយថា កន្លងមកនេះបានបង្កើតជាកម្មវិធី ឱ្យសិស្សសិក្សាតាមប្រព័ន្ធអនឡាញជាដើម។

លោក បញ្ជាក់ថា វិស័យបណ្ដុះបណ្ដាលធនធានមនុស្សនេះជាអទិភាព ដើម្បីលើកកម្ពស់គុណភាពសិក្សាសម្រាប់យុវជនយើង ដែលជាទំពាំងស្នងឬស្សី សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងទៅថ្ងៃអនាគត់ ដូច្នេះសូមឲ្យក្មួយៗទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ។

លោកបានឲ្យដឹងផងដែរថា ការបើកឲ្យសិស្សចូលរៀននៅក្នុងថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ រដ្ឋបាលខេត្តបានចែកចេញជាពីរដំណាក់កាល គឺទី១ បើកចាប់ពីកម្រិតអនុវិទ្យាល័យឡើង ដែលមានចំនួន១២៣ សាលាទូទាំងខេត្តកំពង់ចាម ហើយនោះផងដែរ រដ្ឋបាលខេត្តក៏ត្រៀមឧបត្ថម្ភគាំទ្រនូវសម្ភារៈសម្រាប់ការពារ ការឆ្លងជំងឺកូវីដ១៩ មានដូចជា៖ ម៉ាស, អាល់កុល និងសម្ភារផ្សេងៗទៀតជាបន្តបន្ទាប់ ក្នុងពេលដែលចាប់ផ្ដើមដំណើរការនាពេលខាងមុខនេះ។ ចំណែកផ្នែកបឋមសិក្សា គឺបើកនៅដំណាក់កាលទី២ នៅថ្ងៃទី១១ ខែតុលា ពេលបុណ្យភ្ជុំបិណ្ឌរួច ៕