21-ធ្នូ-2021 - ម៉ោង 09:57:AM
អន្តរជាតិ៖ តាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១នេះ លោក ហ្កាប្រ៊ីយែល បូរិច (Gabriel Boric) នឹងក្លាយជាប្រធានាធិបតីវ័យក្មេងបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសស៊ីលីបន្ទាប់ពីទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។
បើតាមលទ្ធផលបោះឆ្នោតរាប់បាន ៩៩.៩៥ភាគយ លោក Gabriel Boric ទទួលបានសំឡេងគាំទ្រ ៥៥.៨៧ភាគរយនៃសន្លឹកឆ្នោត ខណៈគូប្រជែងរបស់លោក គឺលោក ហូសេ អាន់តូនីញ៉ូ កាស (Jose Antonio Kast) ទទួលបានសំឡេងគាំទ្រ ៤៤.១៣ភាគរយ។ លោក Kast ផ្ទាល់ក៏បានទទួលស្គាល់បរាជ័យរបស់ខ្លួន ដែរ។
លោក Gabriel Boric មានអាយុ ៣៥ឆ្នាំ និងជាអតីតមេដឹកនាំបាតុករជានិសិ្សតនឹងត្រូវស្បថចូលកាន់តំណែងជំនួសប្រធានាធិបតីស៊ីលីបច្ចុប្បន្នគឺលោក សេបាស់សៀន ពីណេរ៉ា (Sebastian Pinera) នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២៕