លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ

អង្គការមូលនិធិថែទាំសុខភាព AHF ចាត់ទុកទិវាអន្តរជាតិនារី ផ្តល់សិទ្ធិអំណាច ដល់ស្ត្រី ទទួលបានសិទ្ធិស្មើគ្នា ដូចបុរស

05-មិនា-2024 - ម៉ោង 09:23:AM

ភ្នំពេញ ៖ អង្គការមូលនិធិ ថែទាំសុខភាព អ្នកជំងឺ អេដស៍ (AHF) បានលើកឡើងថា សម្រាប់ទិវាអន្តរជាតិនារី បានផ្តល់សិទ្ធិ​​អំណាច ដល់ស្ត្រីឆ្ពោះទៅការទទួល បានសិទ្ធិស្មើគ្នាដូចបុរស ។

ការបញ្ជាក់បែបនេះ ខណៈអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ នឹងប្រារព្ធទិវាអន្តរជាតិនារី នៅខេត្តកំពង់ឆ្នាំង នៅថ្ងៃ៧ មីនា ២០២៤ខាងមុខ ។

អង្គការបញ្ជាក់ថា «ក្នុងឱកាសទិវាអន្តរជាតិនារីថ្ងៃនេះ យើងសូមអបអរសាទរ ចំពោះការអភិវឌ្ឍន៍ដ៏អស្ចារ្យ ដែលស្ត្រីជាច្រើនបាននិងកំពុងប្រឹងប្រែង ដើម្បីឆ្ពោះទៅរកការទ ទួលបានសិទ្ធិស្មើគ្នាជាមួយបុរស ការទទួលបានសេវាថែទាំសុខភាព ។ ស្របពេលជាមួយគ្នានេះដែរ យើងត្រូវតែចងចាំថា ពិភពលោកនៅតែបន្ត ដំណើរនៅលើផ្លូវដ៏វែងឆ្ងាយ មុននឹងឈានទៅដល់ការលើកកម្ពស់ស្រ្តីទូទាំងពិភពលោកទទួលបានសុវត្តិភាពនិងសុខមាលភាព»។

ព្រឹត្តិការណ៍ទិវាអន្តរជាតិនារី របស់អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍កម្ពុជា នឹងប្រារព្ធឡើង ដើម្បីលើកកម្ពស់សំឡេងស្ត្រី និងកុមារី ដោយមានការចូលរួម សិស្សានុសិស្ស វិទ្យាល័យ លោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធសំខាន់ចំនួន ប្រមាណ២៣៧ នាក់ នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង ទីរួមខេត្តកំពង់ឆ្នាំង ។ ការប្រារព្ធព្រឹត្តិការណ៍អបអរសាទរ ការរាំប្រពៃណី និងការចែកសំឡីអនាម័យ ដោយឥតគិតថ្លៃផងដែរ។

យោងតាមអង្គការសហប្រជាជាតិ ឆ្លើយតបនឹងមេរោគអេដស៍ (UNAIDS) ស្ត្រី និងកុមារី ដែលមាន មេរោគរស់នៅ ជាមួយមេរោគអេដស៍ មានចំនួនកើនឡើងច្រើន ក្នុងចំណោមអ្នករស់នៅ ជាមួយមេរោគអេដស៍ ទូទាំងពិភពលោក ។ នៅឆ្នាំ២០២២ក្មេងស្រី និងស្ត្រីវ័យក្មេងចំនួន ៤០០០ នាក់មានអាយុពី ១៥ ទៅ ២៤ ឆ្នាំបានឆ្លងមេរោគអេដស៍ ជារៀងរាល់សប្តាហ៍ ទូទាំងពិភពលោក ។ ទិវាអន្តរជាតិនារីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩១១ ហើយត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ៨ ខែមីនា ។ ទិវានេះទទួលស្គាល់សមិទ្ធផលផ្នែកនយោបាយ វប្បធម៌ និងសេដ្ឋកិច្ចរបស់ស្ត្រី ដើម្បីពន្លឿនការ​​ទទួលបានសិទ្ធិគ្រប់គ្រាន់របស់ពួកគាត់ ៕