លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ

អភិបាលខេត្តតាកែវណែនាំអាជ្ញាធរក្រុងស្រុកដែលមានតំបន់រម្យណីយដ្ឋានទេសចរណ៍ត្រូវរៀបចំឲ្យបានល្អប្រសើរដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍មកលេងក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ

03-គុម្ភះ-2024 - ម៉ោង 11:05:AM

តាកែវ៖ ថ្លែងនៅក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំបន្ទាន់ជាមួយគណ:អភិបាលក្រុងស្រុក មន្ទីរអង្គភាព និងមន្រ្តីជំនាញពាក់ព័ន្ធ  នៅរសៀលថ្ងៃ សុក្រ ទី០២ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការជម្រុញ និងណែនាំដល់អាជ្ញាធរក្រុងស្រុក ពិសេសមន្ទីរទេសចរណ៍ខេត្ត ត្រូវយកចិត្តទុកដាក់ សហការគ្នា ធ្វើយ៉ាងណារៀបចំតំបន់រមណីដ្ឋាននានាក្នុងខេត្ត ឱ្យមានរបៀបរៀបរយ សុខសណ្ដាប់ធ្នាប់ល្អ បរិស្ថានស្អាត  ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យចូលមកលេងកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ខេត្តតាកែវមានរម្យណីយ៍ដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តដ៏គួរឲ្យទាក់ទាញជាច្រើនដូចជាទន្លេបាទី ភ្នំតាម៉ៅ ភ្នំជីសូរ ភ្នំដា ជ្រោះផ្អោកជាដើម។ រម្យណីយ៍ដ្ឋានទេសចរណ៍ទាំងអស់នេះ ពិតជាអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិឲ្យចូលមកកម្សាន្តកាន់តែច្រើន ប្រសិនបើអាជ្ញាធរមានការរៀបចំបានល្អ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ទន្ទឹមនិងការទាក់ទាញភ្ញៀវទេចរណ៍ឱ្យមកលេងកាន់តែច្រើន អាជ្ញាធរក៏ត្រូវរៀបចំសន្ដិសុខសណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរ មានអនាម័យបរិស្ថានស្អាតល្អ នៅតាមតំបន់រមណីដ្ឋាននានា ពិសេសបញ្ហាចរាចរណ៍ នៅថ្ងៃចូលឆ្នាំចិនខាងមុនច្បាស់ជាមានបងប្អូនប្រជាពលរដ្ឋជាច្រើន ធ្វើ ដំណើរទៅកាន់រមណីដ្ឋាននានាក្នុងខេត្ត ដូច្នេះអាជ្ញាធរត្រូវជួយសម្រួលចរាចរណ៍តាមដងផ្លូវ ចៀសវាងបង្ករការកកស្ទះ និងមានគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗកើតឡើង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការជម្រុញ ដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទ អោយបានខ្លាំងក្លាកុំឲ្យកើត មានតទៅទៀតនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក៏ដូចជាលើកកម្ពស់នូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផងដែរ៕