លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតបានថ្នាំញៀនជិត ៤គីឡូក្រាម នៅភូមិសាស្រ្តជើងភ្នំតាម៉ៅ ឃុំត្រពាំងសាប ស្រុកបាទី

11-មករា-2024 - ម៉ោង 01:36:PM

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ធ្វើការឃាត់ខ្លួន និងមេខ្លោងជួញដូរម្នាក់រត់គេចខ្លួន ជាប់ពាក់ព័ន្ធករណីជួញដូរសារធាតុគ្រឿងញៀន ជិត ៤គីឡូក្រាម នៅចំណុចរោងស័ង្កសី ជើងភ្នំតាម៉ៅ ស្ថិតនៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

យោងតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បាន្លថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤នេះ ដោយបានបញ្ជាក់ដែរថា ករណីបង្រ្កាបជួញដូរគ្រឿងញៀននេះដែរ គឺដោយអនុវត្តបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ក្រោមការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដឹកនាំកម្លាំងដោយ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថ និងលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឆែម ជាតិ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ (រក្សាទុក ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់) រស់នៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដករហូតវត្ថុតាង៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០៧កញ្ចប់ ទម្ងន់ ២៣០,៧៧ក្រាម (គិតទាំងសំបក់ថង់), ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០២គ្រឿង, សម្ភារៈចូកថ្នាំញៀន០១, ក្រដាសវីងចំនួន ០២សន្លឹក លេខទូរស័ព្ទ (០១៧២១៧០៧០ ទទួលលុយ) សម្ភារៈសេពថ្នាំញៀនមួយចំនួន, ទូរសព្ទ័ចំននួន០២គ្រឿង (អូប៉ូ + វិវ៉ូ ខូច០១), ម៉ូត ០១គ្រឿង ម៉ាកអឹមស្លាស់ពណ៍ខ្មៅស្លាកលេខភ្នំពេញ 1TL-3712។

ក្រោយពីស្ដាប់ចម្លើយជនសង្ស័យឈ្មោះ ឆែម ជាតិ បានសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចដកហូត គឺខ្លួនបានទិញពីរឈ្មោះ ស សុងឃៀង ហៅ ពែក ម្ដុំជើងភ្នំតាម៉ៅ ស្ថិតនៅភូមិខ្សាច់លប់ ឃុំត្រពាំងសាប  ស្រុកបាទី ខេត្តតាកែវ លុះនៅវេលាម៉ោង ១៤ និង ០០ នាទី ថ្ងៃទី ១០ ខែមករាឆ្នាំ ២០២៤ កម្លាំងជំនាញបានចុះទៅចំណុចរោងស័ង្កសី ជើងភ្នំតាម៉ៅ ស្ថិតនៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ  (តែម្ចាស់ផ្ទះឈ្មោះ ស សុងឃៀង មិននៅ) កម្លាំងជំនាញ បានរាយការណ៍ជូន ឯកឧត្តមព្រះរាជអាជ្ញា សុំធ្វើការត្រួតពិនិត្យឆែកឆេរ បានរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន ០៣ដុំធំ  (រកឃើញក្នុងរោងជីកដីកាប់) និងចំនួន ១៥កញ្ចប់ធំ (រកឃើញដាក់ក្នុងធុងបាស) ទម្ងន់៖ ៣,៩១០,៧៦ក្រាម ( ស សុងឃៀងកំពុងរត់គេចខ្លួន) ។

បច្ចុប្បន្នជនសង្ស័យដែលជំនាញបានខ្លួន ការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ  ចំពោះឈ្មោះ ស សុងឃៀង ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ជាមេខ្លោងជួញដូរគ្រឿងញៀន កំពុងរត់គេចខ្លួន។

បន្ថែមពីដែរ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ក៏បានធ្វើការប្ដេជ្ញាបង្រ្កាបករណីគ្រឿងញៀន និងរាល់បទល្មើសផ្សេងៗ ឱ្យដូចភ្លៀងរលឹម ដើម្បីសេចក្ដីសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋ៕

កិច្ចសម្ភាសន៍ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ https://youtu.be/xsBGm2CuiY4

កិច្ចសម្ភាសន៍ កិច្ចសម្ភាសន៍ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ https://youtu.be/a7xQYmRIrWs