សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

សម្តេចមហាបវរធិបតី ពេញចិត្តចំពោះជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ចាត់ទុកថាជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍជាតិឱ្យរីកចម្រើនទៅមុខ

26-ធ្នូ-2023 - ម៉ោង 10:55:AM

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានការពេញចិត្តចំពោះជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ និងបានចាត់ទុកថាជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍជាតិឱ្យរីកចម្រើនទៅមុខ និងជាមូលដ្ឋានសម្រេចនូវផែនការអភិវឌ្ឍន៍ជាតិឆ្នាំ២០២៤-២០២៨ និងផែនការអភិវឌ្ឍន៍វិស័យ ដែលនឹងដាក់ឱ្យដំណើរការនាឆ្នាំ២០២៤ខាងមុខ។

សម្ដេចធិបតីថ្លែងបែបនេះក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ​ស្តីពីលទ្ធផល​ចុង​ក្រោយនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។

នាឱកាសនោះ សម្ដេចធិបតីបានថ្លែងថា ជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ គឺជាកិច្ចការសំខាន់ណាស់សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងនោះសារសំខាន់ទី១-ជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២បានបង្ហាញឱ្យឃើញថាការអភិវឌ្ឍរយៈពេល១០ឆ្នាំ តើសេដ្ឋកិច្ច-សង្គមរបស់កម្ពុជាដើរដល់កម្រិតណាហើយ? តើអង្គភាពសេដ្ឋកិច្ចក្នុងប្រព័ន្ធមានរចនាសម្ពន្ធយ៉ាងដូចម្ដេច? អាជីវកម្មក្រៅប្រព័ន្ធប្រែប្រួលយ៉ាងដូចម្ដេច? សារសំខាន់ទី២-ជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ជួយឱ្យរាជរដ្ឋាភិបាលវាយតម្លៃពីផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ថាតើក្រោយពីកូវីដ១៩ ស្ថានភាពសេដ្ឋកិច្ចកម្ពុជាមានការប៉ះពាល់កន្លែងណាខ្លះ ដើម្បីរាជរដ្ឋាភិបាលអន្តរាគមន៍ជួយឱ្យចំគោលដៅ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «អ្វីដែលយើងមានមូលដ្ឋានពីជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ គឺជាមូលដ្ឋានសំខាន់ណាស់សម្រាប់ឱ្យប្រទេសយើងអភិវឌ្ឍទៅមុខ ក៏ជាមូលដ្ឋានក្នុងការសម្រេចផែនការអភិវឌ្ឍជាតិឆ្នាំ២០២៤ -២០២៨ និងផែនការអភិវឌ្ឍវិស័យដែលនឹងដាក់ឱ្យដំណើរការនាឆ្នាំ២០២៤ខាងមុខ»

បើតាមសម្តេចធិបតីនាយករដ្ឋមន្ត្រី ការសម្រេចបាននូវជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ បានបង្ហាញថារាជរដ្ឋាភិបាលធ្វើអ្វីឈរលើភាពច្បាស់លាស់ មិនមែនធ្វើដោយស្រមើស្រមៃនោះទេ៕