សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថ្ងៃទី២២ ខែសីហានេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី ដើម្បីនិរន្តរភាពនៃសន្តិភាព និងការអភិវឌ្ឍ

22-សីហា-2023 - ម៉ោង 12:23:PM

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងចាត់ទុកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ជាថ្ងៃរដ្ឋសភាបើកសម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី ដើម្បីនិរន្តរភាពនៃសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។

ការថ្លែងរបស់សម្តេចតេជោយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបញ្ចប់ការបោះឆ្នោតជ្រើសតាំង ក្បាលម៉ាស៊ីនរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្ត រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

នៅថ្ងៃនេះ ការបោះឆ្នោតជាកញ្ចប់ នាសម័យប្រជុំលើកទី១ នីតិកាលទី៧ រដ្ឋសភាបានអនុម័តគាំទ្រដល់ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា, លោកបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ និងលោក វង សូត ជាអនុប្រធានទី២ រួមទាំងប្រធាន និងអនុប្រធានគណៈកម្មការទាំង ១០របស់រដ្ឋសភាផងដែរ។ ជាមួយគ្នានេះ រដ្ឋសភាក៏បានបោះឆ្នោតអនុម័តទាំងស្រុង លើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា «ថ្ងៃនេះចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលយើងបានធ្វើដើម្បីនិរន្តរភាព នៃសន្តិភាព និងការអភិវឌ្ឍរបស់យើង»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាចំពោះសុខភាព និងកម្លាំងរបស់សម្តេចមានលទ្ធភាព ក្នុងការបន្តតំណែងធ្វើជានាយករដ្ឋមន្ត្រី ពី៥-១០ឆ្នាំទៀត ហើយនៅប្រទេសមួយចំនួន នាយករដ្ឋមន្ត្រីត្រូវចុះពីតំណែង នៅពេលសំឡេងឆ្នោតធ្លាក់ចុះ ប៉ុន្តែសម្រាប់សម្តេចវិញ សំឡេងឆ្នោតគាំទ្រកើនឡើងខ្ពស់បំផុត មិនធ្លាប់មានរបស់គណបក្សប្រជាជន តែសម្តេចបែរជាចាកចេញទៅវិញ គឺដើម្បីធានានូវសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជារយៈពេលវែង។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា បើទោះបីជាសម្តេចឈប់ធ្វើនាយករដ្ឋមន្ត្រី តែសម្តេចមិនទាន់ឈប់ពីឆាកនយោបាយនោះឡើយ សម្តេចនៅតែជាប្រធានគណបក្សកាន់អំណាច និងធ្វើជាប្រធានព្រឹទ្ធសភា នៅខែមីនា ឆ្នាំ២០២៤ខាងមុខ។

ចំពោះរាជរដ្ឋាភិបាលថ្មី សម្តេចតេជោ ហ៊ុន សែន ចង់ឃើញ ២ចំណុចសំខាន់ ពីការដឹកនាំរបស់អ្នកបន្តវេនជំនាន់ក្រោយ ទី១៖ បន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយបន្តទៀត និងទី២៖ គឺសម្រេចឱ្យបាននូវការចាកចេញពី ប្រទេសអភិវឌ្ឍតិចតួច ក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយនឹងឈានទៅជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ ដែលបានគាំទ្រ ដល់ដំណើរការនៃការដឹកនាំប្រទេសកម្ពុជារបស់សម្តេចនាពេលកន្លងមក ហើយសម្តេចក៏បានថ្លែងអំណរគុណផងដែរ ដល់ព្រះសង្ឃ និងបងប្អូនជនរួមជាតិ ដែលបានគាំទ្រសកម្មភាពរបស់រាជរដ្ឋាភិបាលក្នុងរយពេលជាង ៤០ឆ្នាំ និងការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេច រយៈពេល៣៨ឆ្នាំមកនេះ៕