សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

​កុមារា​ម្នាក់​ស្លាប់​ដោយ“ឆក់ខ្សែភ្លើង ” នៅមុខច្រកចូលផ្សារទំនើបអូឡាំព្យា

11-ឧសភា-2023 - ម៉ោង 11:06:AM

ភ្នំពេញ​៖​ កម្លាំងនគរបាលខណ្ឌ៧មករា​ បានចុះទៅត្រួតពិនិត្យទីតាំងផ្សារទំនើបអូឡាំព្យា​ ខណៈ​​​​ដែល​កុមារា​ម្នាក់​ស្លាប់​ ដោយ​សារ​ករណី “ឆក់ខ្សែភ្លើង ” នៅមុខច្រកចូលផ្សារ​ សង្ស័យ​ការធ្វេស​ប្រហែសនៃការរៀបប្រព័ន្ធខ្សែភ្លើងមិនល្អ​ ។ 

ប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌ៧មករា​ បានប្រាប់អង្គភាព​ព័ត៌មានយើងដឹងនៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​ ខែឧសភា​ ឆ្នាំ​២០២៣​​នេះថា កម្លាំងជំនាញ​ខណ្ឌ​ បានសហការជាមួយ​កម្លាំង​នគរបាល​ផ្នែក​កោសល្យវិច័យ​រាជធានី​ភ្នំពេញ​ បានចុះស្រាវជ្រាវ​និងត្រួត​ពិនិត្យ​មើល​នៅកន្លែងកើតហេតុ​ ដើម្បី​បញ្ជាក់ពី​មូលហេតុ​​ថា​បណ្ដាលមកពីអ្វីឱ្យច្បាស់។ 

ចំពោះ​ករណី​ខាងលើ​នេះ​ បានកើតនៅវេលាម៉ោង ១៩៖០៨ នាទីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅមុខច្រកចូលផ្សារអូឡាំព្យា ផ្លូវ១៨២ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ 

សូមបញ្ជាក់ថា ​ ពេល​កើត​ហេតុ​ភ្លាមៗ​ កម្លាំង​នគរបាលបានចុះអន្តរាគមន៍ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យផងដែរ​ ប៉ុន្តែ​ជា​អកុសល​កុមារារងគ្រោះបាន ស្លាប់បាត់ទៅហើយ។

ចំពោះករណីខាងលើនេះ ពលរដ្ឋរងចាំមើលថា ​សមត្ថកិច្ចជំនាញ​ អាចហៅ​ ម្ចាស់ទីតាំងមកសាកសួរនាំបានដែលឬទេ​ ខណៈ​គ្រួសារមួយត្រូវបាន បាត់បង់​កូន​ជាទីស្រឡាញ់ជារៀងរហូតនោះ ​៕