លោកឧត្តមសេនីយ៍ទោ នាង សុជីវី ប្រាប់បេក្ខជនដែលដាក់ពាក្យប្រឡងថា ការជ្រើសរើសមន្រ្តីអាវុធហត្ថគឺធ្វើឡើងដោយតម្លាភាព មិនមានអំពើពុករលួយដាច់ខាត ក្រសួងមហាផ្ទៃ សម្រេចផ្លាស់ប្ដូរ ប្រធានទីស្នាក់ការត្រួតពិតនិត្យ ភ្នំដិន និងច្រកទ្វារតំបន់បាក់ដៃ នៅក្នុងរដ្ឋបាលខេត្តតាកែវ អនុក្រឹត្យតែងតាំង ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ ឡើងជា អភិបាលរងខេត្តព្រះសីហនុ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តព្រឹក្សា ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ វប្បធម៌មន្រ្តីគយ! ក្រុមមន្ត្រីគយចល័តក្នុងខេត្តកណ្ដាល ក្រោមការបញ្ជានិង បើកដៃពីលោក សំ កុសល គាបយកលុយពីក្រុមឈ្មួញនិងក្រុមអាជីករដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ទោះបង់ពន្ធរួចនៅច្រកព្រំដែនហើយក៏ដោយ ដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ធនធានមនុស្សនៅតែជាអាទិភាពគន្លឹះទី១ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ប្រជាពលរដ្ឋទទួលផលពីកម្មវិធីជាតិជំនួយសង្គម ត្រូវបានអនុវត្តដោយតម្លាភាព មិនមែនប្រកាន់បក្ខពួក ឬសាច់ញាតិនោះទ្បើយ ប្ដីជានគរបាល និងប្រពន្ធ រងការចោទប្រកាន់ជុំវិញករណី រំលោភលើសេចក្ដីទុកចិត្ត ទឹកប្រាក់ ១៥០០ដុល្លារ ប្រជាពលរដ្ឋដែលមានក្រដាសប្រាក់រៀលចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់រៀលថ្មីបាន នៅក្នុងយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចំណាយថ្លៃវះកាត់ដាក់លលាដ៍ក្បាលសិប្បនិម្មិតជូនបុរសជាងសំណងម្នាក់ ដែលធ្លាក់ពីលើអន្ទាកម្ពស់៧ម៉ែត្រ សម្តេចមហាបវរធិបតី អញ្ជើញជាអធិបតី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មានករណីវិវាទការងារនៅក្រុមហ៊ុន វ៉ាយ & ដាប់ បែល យូ ហ្គាមិន​ ក្រសួងធនធានទឹកតីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែ មីនាឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាព AHF ចាត់ទុកទិវាអន្តរជាតិនារី ផ្តល់សិទ្ធិអំណាច ដល់ស្ត្រី ទទួលបានសិទ្ធិស្មើគ្នា ដូចបុរស ព័ត៌មានជាតិក្រុមហ៊ុន SunRice Group បង្ហាញបំណង វិនិយោគការបង្កើត រោងចក្រកែច្នៃអង្ករ នៅកម្ពុជា នាំចេញទៅទីផ្សារ ក្រៅប្រទេស ក្រសួងធនធានទឹក ជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី សេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាថ្ងៃទី២៩ ខែកុម្ភៈ រដ្ឋសភា នឹងបើកសម័យប្រជុំ ពេញអង្គនៅថ្ងៃទី១មីនា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ

សម្តេចតេជោ ហ៊ុន សែន៖មន្ត្រីខ្លះឱ្យប្រពន្ធរៀបចំហុងស៊ុយកន្លែងធ្វើការឲ្យ លូកលាន់កិច្ចការរបស់ប្តី តែចុងក្រោយបាត់បង់អស់តំណែង

30-មិនា-2023 - ម៉ោង 02:55:PM

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកថាមានមន្ត្រីខ្លះឱ្យភរិយារៀបចំហុងស៊ុយកន្លែងធ្វើការ លូកលាន់កិច្ចការរបស់ប្តី ប៉ុន្តែ ចុងក្រោយបាត់បង់អស់តំណែង។ ដោយឡែកសម្រាប់ភរិយារបស់សម្តេច គឺមិនដែលលូកលាន់កិច្ចការងារណាមួយ ឬទៅរៀបចំបង្វែរហុងស៊ុយនៅកន្លែងធ្វើការ របស់សម្តេចនោះទេ។

ការរំលឹកបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកយ៉ាងដូច្នេះថា៖ «ខ្ញុំបានជួបជាមួយដៃគូខ្លះដែលធ្វើការជាមួយខ្ញុំ សុំនិយាយដើមបន្តិចចុះប្រពន្ធឡើងទៅរៀបចំការិយាល័យ ធ្វើរដ្ឋមន្ត្រីក៏មាន ធ្វើឧបនាយករដ្ឋមន្ត្រីក៏មាន ធ្វើដល់នាយករដ្ឋមន្ត្រីក៏មាន ប្រពន្ធឡើងទោរៀបចំការិយាល័យ បង្វែរហុងស៊ុយទៅខាងនេះ ទៅខាងណោះ ទីចុងបំផុតរលាយទាំងអស់។ ប្រពន្ធខ្ញុំ មិនដែលទៅប៉ះពាល់ការិយាល័យរបស់ខ្ញុំទេ តែគាត់ទៅមិនមែនទៅមើលការងារខ្ញុំទេ គាត់ទៅគ្រាន់តែអង្គុយរង់ចាំខ្ញុំ ដើម្បីចូលរួមកម្មវិធីណាមួយ គាត់មិនដែលទៅប្រាប់ថាត្រូវបែរមុខទៅខាងណេះ បែរមុខទៅខាងណោះគឺអត់ទេ...!»

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សង្ឃឹមថាអ្នកបន្តវេន មិនថាកម្រិតណានោះទេ មិនបណ្តោយឱ្យភរិយា​ទៅរៀបចំបង្វែរហុងស៊ុយនៅការិយាល័យធ្វើការ។ ដើម្បីចៀសវាងមានការរិះគន់ថាភរិយាជាអ្នកលូកលាន់កិច្ចការងាររបស់ស្វាមីឱ្យសោះ។

ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានតំណាលថា មានជាច្រើនសម្តីបានចេញពីប្រជាពលរដ្ឋតែម្តង ដោយគាត់បាននិយាយថា «លោកចៅហ្វាយខេត្ត គាត់មិនបញ្ហាទេ តែណាស់មីប្រពន្ធហ្នឹងតែម្តង» ឯមួយទៀត លោកចៅហ្វាយខេត្តទាំងប្តី ទាំងប្រពន្ធល្អណាស់ «ប៉ុនណាស់តែអាកូនហ្នឹងតែម្តង»

ប្រមុខនៃរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា៖ «សូមប្រយ័ត្នណាកុំឱ្យប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥ ឱ្យសោះ អាហ្នឹងគ្រោះថ្នាក់ ហើយខ្ញុំមិនអត់អន់ទេ អារឿងសកម្មភាពកូនប្រើឥទ្ធិពលឪពុក»