17-មេសា-2021 - ម៉ោង 07:55:PM
ភ្នំពេញ៖ យោងទៅតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងសុខាភិបាល ដែលបណ្ដាញ សារព័ត៌មាន PKA ទទួលបាននៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ២៩១នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់ នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន២៣នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យ។
សូមបញ្ជាក់ដែរថា គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ករណីឆ្លងជាសហគមន៍ ចំនួន ២៩០នាក់ ករណីចូលពីប្រទេសចំនួន ០១នាក់៖
របាយការណ៍ករណីឆ្លងតាមបណ្តាខេត្ត
រាជធានីភ្នំពេញចំនួន ២២៨នាក់
ខេត្តព្រះសីហនុចំនួន ២៦នាក់
ខេត្តកណ្ដាលចំនួន ១៤នាក់
ខេត្តតាកែវចំនួន ១២នាក់
ខេត្តស្វាយរៀងចំនួន ០៨នាក់
ខេត្តព្រៃវែងចំនួន ០២នាក់
ស្ថិតិសរុប៖
ករណីឆ្លងជាសហគមន៍សរុបចំនួន ៥២២៨នាក់
អ្នកឆ្លងសរុបចំនួន ៥៧៧១នាក់
អ្នកជាសះស្បើយចំនួន ២៤១៦នាក់
អ្នកកំពុងព្យាបាលចំនួន ៣៣១១នាក់
អ្នកស្លាប់ចំនួន ៣៩ នាក់។
សូមអានសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងសុខាភិបាល ដូចខាងក្រោម៖