អគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សម្រេចដាក់ពាក្យប្ដឹង បុគ្គល យ៉ង់ ធឿន និងបក្សពួក ទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ យុវជនសង្គមស៊ិវិលនានារួមនិងពលរដ្ឋគ្រប់រូបគាំទ្រនូវកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ដេចមហាបវរធិបតី ចេញសារលិខិត ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បណ្តុំអង្គការសង្គមស៊ីវិល អបអរសាទរដែលរមណីយដ្ឋានប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក សម្ដេចធិបតីនាយករដ្ឋមន្ត្រី អំពាវនាវដល់ជនរួមជាតិកម្ពុជា រួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅព្រឹកថ្ងៃទី២០ ខែកញ្ញា អបអរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មេឃុំ និងស្មៀនឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ត្រូវបានពលរដ្ឋរិះគន់យកម៉ោងរដ្ឋបាល ទៅផឹកស៊ី ហើយប្រសិនចង់ចុះហត្ថលេខា បញ្ជាក់ឯកសារអ្វីមួយ គឺត្រូវយកទៅពិនិត្យ និងចុះហត្ថលេខា នៅហាងផឹកស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅស្តូបអនុស្សាវរីយ៍វីរបុរសចិន ក្រសួងព័ត៌មាន នឹងរៀប​ចំបាឋកថាក្រោម ប្រធានបទស្ដីពី «កិច្ចព្រម​ព្រៀងភាព​ជាដៃគូសេដ្ឋ​កិច្ចគ្រប់​ជ្រុងជ្រោយក្នុងតំបន់ បណ្ឌិត គុណ ញឹម ដឹកនាំកិច្ចប្រជុំលើកទី១ ក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ ដំណាក់កាលទី៣ ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់យាងបានចាកចេញពីរាជធានីភ្នំពេញ ដើម្បីពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន រដ្ឋមន្រ្ដីក្រសួងព័ត៌មានថ្មី​​ប្តេជ្ញាខិតខំជម្រុញឱ្យវិស័យព័ត៌មានកាន់តែមានភាពល្អប្រសើរទ្បើងនិងផ្សព្វផ្សាយពីការពិតរបស់កម្ពុជាយើងទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃបណ្តុំអង្គការសង្គមស៊ីវិល បង្ហាញជំនឿចិត្តយ៉ាងមុតមាំ នូវគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​ ប្តេជ្ញាអនុវត្តឱ្យបានដាច់ខាតតាមបណ្តាំរបស់សម្តេចតេជោ ​ហ៊ុន សែន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​​ ឲ្យដឹងថា លោកឧបនាយករដ្ឋមន្រ្តី២រូបនិងទទួលបន្ទុកជានាយករដ្ឋមន្ដ្រីស្ដីទី នៅពេលនាយករដ្ឋមន្ដ្រីអវត្តមាន សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថ្ងៃទី២២ ខែសីហានេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី ដើម្បីនិរន្តរភាពនៃសន្តិភាព និងការអភិវឌ្ឍ ក្រសួងធនធានទឹក​ ​​ចេញសេចក្តីជូនដំណឹងពីរអាកាសធាតុនៅកម្ពុជា អភិបាលខេត្តតាកែវ ណែនាំដល់អាជ្ញាធរមូលដ្ឋានបង្កើនសកម្មភាពផ្សព្វផ្សាយអំពីគ្រោះថ្នាក់គ្រឿងញៀនដល់ប្រជាពលរដ្ឋ សំណង់រឹងមាំសង់ចូលប្រឡាយទឹក មិនទាន់មានច្បាប់ត្រឹមត្រូវ តែម្ចាស់សំណង់នៅតែបន្តលួចសាងសង់ នៅស្រុកអង្គរបូរី អភិបាលខេត្តតាកែវ អំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តបំផុសគំនិតប្រជាពលរដ្ឋ រួមគ្នាដាំដើមឈើនៅតាមទីសាធារណៈ ដីព្រៃរបស់រដ្ឋ វត្តអារមជាដើម អភិបាលខេត្តតាកែវ ជម្រុញអាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិលរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលជាសំណូមពររបស់ប្រជាពលរដ្ឋ

ចំណេះដឹងសុខភាព!! កត្ដាទាំងនេះធ្វើឱ្យថ្លើមរបស់អ្នកឆាប់ខូច

03-សីហា-2020 - ម៉ោង 08:42:PM

បរទេស​៖ អ្នកអាចមិនទាន់ជ្រាបឱ្យបានជ្រាលជ្រៅអំពីប្រធានបទស្ដីអំពីថ្លើមនោះទេ។ ថ្លើមគឺជាសរីរាង្គមួយដ៏សំខាន់នៃរាងកាយរបស់អ្នក ហើយមុខងារដែលត្រូវរ៉ាប់រងគឺមានសារៈសំខាន់ចំពោះសុខភាពរបស់អ្នក ហេតុដូច្នេះហើយ ពេលខ្លះគ្រាន់តែមានកំហុសដ៏តូចមួយ អាចបង្កផលប៉ះពាល់ ដែលអ្នកនឹងធ្វើការកត់សម្គាល់ភ្លាមៗ។ លើសពីនេះទៀត ប្រសិនបើអ្នករងវិបត្ដិពីជំងឺថ្លើម វាជារឿងដំបូងគេ ដែលអ្នកត្រូវដឹងថាតើចំណីអាហារប្រភេទណា ដែលនឹងអំណោយផលដល់ការស្រោចស្រង់វា ញ៉ាំងឱ្យចៀសផុតពីការកើនឡើងជាតិពុល ឬជាតិខ្លាញ់ ដែលភាគច្រើន​តែងតែធ្វើឱ្យថ្លើមឈឺ។ សូមស្វែងយល់នូវខ្លឹមសារទាំងស្រង់ ស្ដីពីមូលហេតុដែលអាចបណ្ដាលឱ្យខូចថ្លើមនៅក្នុងអត្ថបទខាងក្រោមនេះ។

១. កូឡេស្តេរ៉ូលខ្ពស់៖ កូឡេស្ដេរ៉ូលគឺជាខ្លាញ់មួយប្រភេទ ដែលត្រូវបានសំយោគដោយថ្លើម ហើយរាងកាយរបស់អ្នកប្រើវាជាថាមពលសម្រាប់កោសិកាជាច្រើននៅក្នុងរាងកាយរបស់អ្នក។ ហេតុដូច្នេះ វានឹងក្លាយជាធាតុមូលដ្ឋាន នៃអង្គប្រកបជាច្រើនទៀតនៃរាងកាយរបស់អ្នក។ ប៉ុន្ដែវាគួរតែមានតុល្យភាពពីព្រោះកូឡេស្ដេរ៉ូល ដែលមិនត្រូវបានប្រើគួរត្រូវកាត់បន្ថយ ហើយថ្លើមគឺជាសរីរាង្គមួយដែលទទួលយកអ្វីដែលសល់ពីការប្រើរបស់រាងកាយ។ ការទទួលយកនូវអ្វីដែលសេសសល់របស់ថ្លើមនេះ និងដោយសារការកើនឡើងលើសពីអ្វីដែលរំពឹងទុក និងមានប្រយោជន៍សម្រាប់ថ្លើមនោះ ចុងបញ្ចប់នឹងបណ្ដាលឱ្យអ្នកកើតជំងឺថ្លើមមិនខាន តួយ៉ាងគឺជំងឺថ្លើមកើតពីជាតិខ្លាញ់ ដែលជាជំងឺដ៏សាមញ្ញបំផុតមួយនៅក្នុងពិភពលោក នេះបើយោងតាមអង្គការសុខភាពពិភពលោក។ ដូច្នេះអ្នកគួរចៀសវាងការពិសាសាច់ក្រហម អាហារសម្បូរខ្លាញ់ សម្បូរស្ករ ស៊ុតចំណែកស អាហារប្រៃខ្លាំង ហើយប្ដូរមកពិសាបន្លែ អាហារសម្បូរកាកសរសៃ និងធញ្ញជាតិវិញ។ល។

២. ចូលគេងយឺត និងក្រោកពីគេងយឺត៖ តើអ្នកមានការភ្ញាក់ផ្អើលមែនទេ ពេលដែលបានលឺដូច្នេះ? ពិតប្រាកដណាស់ កាលអ្នកនៅពីក្មេង ឪពុកម្ដាយរបស់អ្នកតែងប្រាប់អ្នកថា អ្នកគួរចូលគេងពីព្រលប់ ជាទម្លាប់មួយដែលយើងតែងតែមើលរំលងនៅពេលយើងធំឡើង ដោយសារយើងចង់ធ្វើដូច្នេះ ឬដោយសារយើងរវល់នឹងកិច្ចការងារ។ តាមពិតថ្លើមរបស់អ្នក ត្រូវបានរចនាឡើងដើម្បីបំពេញមុខងារដ៏សំខាន់ ដូច្នេះខណៈពេលណាមួយនាពេលរាត្រីវាអនុវត្ដនូវដំណើរការបណ្ដេញជាតិពុលជាដំបូង។ នៅវេលាម៉ោង ១២ និងម៉ោងពីររំលងអាធ្រាត ថ្លើមមានដំណើរការបណ្ដេញជាតិពុលម្ដងទៀត។ វាគឺជាដំណើរការដែលត្រូវបានអនុវត្ដជាប្រក្រតីនៅពេលអ្នកគេងលង់លក់ប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនធ្វើតាមដំណើរការធម្មជាតិនៅក្នុងរាងកាយរបស់អ្នកជារឿយៗ អ្នកនឹងទទួលរងនូវឥទ្ធិពលមិនល្អជាមិនខាន។ ដូច្នេះសូមព្យាយាមអនុវត្ដតាមការគេងឱ្យត្រូវពេលវេលាតាមតែអ្នកអាចធ្វើបាន។

៣. មិនពិសាអាហារពេលព្រឹក៖ នៅពេលអ្នកក្រោកពីគេង ថាមពលបម្រង់នៃជាតិគ្លុយកូសមានការថយចុះ។ វាជាទិដ្ឋភាពមួយ ដែលប៉ះពាល់ដល់ថ្លើម និងរារាំងវាពីការទទួលយកថាមពល ដើម្បីបំពេញនូវមុខងារសំខាន់ៗរបស់វា។ មានមនុស្សជាច្រើនផ្អាកពិសាអាហារពេលព្រឹកដើម្បីសម្រកទម្ងន់(ជាកំហុសដ៏ធំមួយ) ឬដោយសារពួកគាត់ប្រញាប់ប្រញាល់ និងគាត់មើលរំលងនូវពេលវេលាដ៏សំខាន់មួយ នៃរយៈពេលមួយថ្ងៃ ពោលគឺការទទួលទានអាហារពេលព្រឹក។ សូមកុំផ្អាកការពិសាអាហារពេលព្រឹក សូមកុំបំភ្លេចចោលនូវផ្នែកដ៏សំខាន់ នៃសារធាតុចិញ្ចឹមរបស់អ្នក ដែលមានសារៈសំខាន់សម្រាប់រាងកាយ ថ្លើម និងខួរក្បាលរបស់អ្នក។ រាងកាយត្រូវការថាមពលដ៏សំខាន់នេះ ដើម្បីចាប់ផ្ដើមថ្ងៃថ្មីដ៏ស្រស់ត្រកាល។

៤. ចំណីអាហារមិនល្អ៖ ជួនកាល ការពិសាអាហារមិនល្អគឺដោយសារយើងមិនមានពេលវេលាគ្រប់គ្រាន់ រវល់នឹងការងារ ឬបំពេញកាតព្វកិច្ចអ្វីមួយ។ វាងាយនឹងនាំឱ្យអ្នកទៅពិសាអាហារទាន់ចិត្ដ(Fast Food)ដោយសារវាមើលទៅគួរឱ្យចង់ពិសា និងដោយសារវាសន្សំពេលវេលាផងដែរ។ ប៉ុន្ដែការពិសាអាហារដូច្នេះក្នុងរយៈពេលយូរ សុខភាពរបស់អ្នកនឹងចុះខ្សោយមិនខាន ពោលគឺកើតជំងឺតែម្ដង។ ថ្លើមគឺជាសរីរាង្គមួយ ដែលងាយនឹងរងនូវការប៉ះពាល់ដោយចំណីអាហារមិនល្អ ជាប្រភេទអាហារដែលរួមបញ្ចូលគ្នានូវសូដ្យូម កាល់ឡូរី ស្ករ និងអំបិល។ អាហារទាំងនេះធ្វើឱ្យកើនឡើងសម្ពាធឈាម កូឡេស្ដេរ៉ូល និងខ្លាញ់រុំព័ទ្ធថ្លើមជាដើម។ ភាគច្រើន មុខងារមិនប្រក្រតីនៃថ្លើមគឺជាហេតុផលបណ្ដាលមកពីចំណីអាហារមិនល្អ ដែលផ្ទុកជាតិខ្លាញ់ខ្ពស់ និងធាតុបង្កគ្រោះថ្នាក់ ដែលធ្វើឱ្យថ្លើមឈឺ នឹងនាំឱ្យអ្នកមានជំងឺ។

៥. ការពិសាគ្រឿងស្រវឹង៖ យើងទាំងអស់គ្នាប្រាកដជាបានជ្រាបពីរឿងនេះហើយ។ គ្មានធាតុអ្វីដែលបង្កគ្រោះថ្នាក់ដល់ថ្លើមរបស់អ្នកជាងគ្រឿងស្រវឹងនោះទេ។ ថ្លើមមានការពិបាកក្នុងការដំណើរការជាតិស្រវឹង គ្រឿងស្រវឹងនេះធ្វើការបំផ្លាញដល់ថ្លើម និងរារាំងវាពីការបំពេញមុខងារមូលដ្ឋាន ព្រមទាំងបំផ្លាញនូវតុល្យភាពគីមីរបស់វា បំផ្លាញកោសិកាថ្លើម និងបណ្ដាលឱ្យខ្លាញ់រុំថ្លើម កើតជំងឺថ្លើម និងជំងឺក្រិនថ្លើម។ល។ ការពិសាស្រាទំពាំងបាយជូរមួយកែវគឺត្រូវបានណែនាំដោយវេជ្ជបណ្ឌិត និងល្អប្រសើរសម្រាប់សុខភាព ប៉ុន្ដែត្រូវចៀសវាងការពិសាច្រើន ពីព្រោះគ្រឿងស្រវឹងពិតជាគ្រោះថ្នាក់ណាស់សម្រាប់សុខភាព៕
ប្រភព៖ steptohealth