សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

តោះមកដឹងពីរោគសញ្ញាវីរុសបំប្លែងថ្មី Delta លើអ្នកចាក់ ឬមិនទាន់ចាក់វ៉ាក់សាំងរួច

02-សីហា-2021 - ម៉ោង 09:06:PM

ភ្នំពេញ៖ បច្ចុប្បន្ន វីរុសបំប្លែង Delta បានឆ្លងរាលដាលចូលក្នុងសហគមន៍នៅប្រទេសកម្ពុជា វាកាន់តែបង្កើនហានិភ័យមកលើសុខភាព។ ទោះចាក់វ៉ាក់សាំងរួចហើយ ក៏យើងនៅតែអាចឆ្លងវីរុសកូវីដ-១៩ធម្មតា ចុះទម្រាំវីរុសបំប្លែង Delta ដែលងាយឆ្លង និងកាចសាហាវជាងវីរុសកូវីដ-១៩ ធម្មតាទៀតនោះ។ ខាងក្រោមនេះ ជារោគសញ្ញាវីរុសបំប្លែង Delta និងកូវីដ-១៩ធម្មតា លើអ្នកចាក់វ៉ាក់សាំងរួច និងមិនទាន់ចាក់វ៉ាក់សាំងក្រោយឆ្លង។

-រោគសញ្ញាវីរុសបំប្លែង Delta

វីរុសបំប្លែងថ្មី Delta មានសភាពឆ្លងលឿន និងមានភាពកាចសាហាវជាងជំងឺកូវីដ ១៩ ធម្មតា យោងតាមការសិក្សាពីមុនមក អ្នកស្រាវជ្រាវសង្កេតឃើញថា រោគសញ្ញាវីរុសបំប្លែង Delta មានភាពខុសគ្នារវាងអ្នកចាក់វ៉ាក់សាំងរួច និងអ្នកមិនទាន់ចាក់វ៉ាក់សាំងនៅពេលឆ្លងវីរុសបំប្លែងនេះដូចជា៖

អ្នកចាក់វ៉ាក់សាំងរួច៖ ឈឺក្បាល ហៀរសម្បោរ កណ្ដាស់ និងឈឺ ឬរមាស់ក និងមិនសូវមានរោគសញ្ញាកូវីដ ១៩ ធម្មតាកើតឡើងទេរួមមាន ហិតមិនដឹងក្លិន ញ៉ាំមិនដឹងរសជាតិ ក្ដៅខ្លួន និងដង្ហក់។

អ្នកមិនទាន់ចាក់វ៉ាក់សាំង៖ ឈឺក្បាល ហៀរសម្បោរ ក្ដៅខ្លួន ក្អកញឹកញាប់ និងរោគសញ្ញាដូចកូវីដ ១៩ធម្មតាផ្សេងទៀត។

-រោគសញ្ញាជំងឺកូវីដ-១៩ ធម្មតា

ជាទូទៅ ក្រោយពីប៉ះពាល់ជាមួយវីរុសកូវីដ-១៩ វាត្រូវការរយៈពេល ៥-៦ថ្ងៃ ទើបចេញរោគសញ្ញាដំបូង ឬករណីខ្លះ ឆ្លងគ្រប់១៤ថ្ងៃ ទើបបង្ហាញរោគសញ្ញា។ ចំពោះរោគសញ្ញានេះ ក៏ប្រែប្រួលទៅតាមមនុស្សដែលចាក់វ៉ាក់សាំងរួច និងមិនទាន់ចាក់វ៉ាក់សាំងដូចជា៖

អ្នកចាក់វ៉ាក់សាំងរួច៖ កណ្ដាស់ ដកដង្ហើមខ្លីៗ ឈឺត្រចៀក និងហើមកូនកណ្ដុរ។ នេះបើតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រនៅ King’s College ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស លើករណីឆ្លងជំងឺកូវីដ ១៩ ក្រោយចាក់វ៉ាក់សាំង លើមនុស្សប្រមាណ ១,១លាននាក់។

អ្នកមិនចាក់វ៉ាក់សាំង៖ គ្រុនក្ដៅ ក្អកស្ងួត អស់កម្លាំង ឈឺក ឈឺក្បាល តឹងច្រមុះ ចង្អោរ ក្អួត រាករូស ភ្នែកឡើងក្រហម ពិបាកដកដង្ហើម ឈឺចុងទ្រូង និងបាត់បង់ចំណង់អាហារ។

ដូចនេះហើយ គ្នាយើងគួរបន្តការពារសុខភាពឲ្យបានដិតដល់តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសលាងដៃឲ្យបានញឹកញាប់ ពាក់ម៉ាសឲ្យជាប់ រក្សាគម្លាតពីអ្នកដទៃ និងអនុវត្ត ៣កាពារ ៣កុំ ដើម្បីសុខភាពខ្លួនយើង និងមនុស្សជាទីស្រលាញ់៕

ប្រភព៖ www.hellokrupet.com