លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ

ចលនាយុវជន ក្រុម ១៥៧ សាខាខេត្តតាកែវ នាំយកអំណោយផ្ដល់ជូនពលរដ្ឋក្រីក្រី ចំនួន ០២គ្រួសារ នៅក្រុងដូនកែវ

06-វិច្ឆិកា-2020 - ម៉ោង 09:08:PM

តាកែវ៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពី ឯកឧត្តម ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧ និងលោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ នៅរសៀលថ្ងៃសុក្រ ទី០៦ ខែវិច្ឆកា ឆ្នាំ ២០២០ លោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តជាតំណាង បានដឹកនាំក្រុម ការងារចុះសួរសុខទុក្ខផ្ទាល់ និងនាំយកអំណោយជាគ្រឿង ឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់គ្រួសារក្រីក្រចំនួន០២គ្រួសារ នៅ ភូមិចុងថ្នល់ សង្កាត់បារាយណ៍ និងផ្សារណាត់ ក្រុងដូនកែវ ខេត្តតាកែវ ។

តាមរយៈ លោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តតាកែវ ក៏បានពាំនាំនូវ ក្តីនឹករលឹក ផ្តាំផ្ញើរសាកសួរសុខទុក្ខពីចំងាយពីសំណាក់ ឯកឧត្តម ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧ លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ មកជម្រាបជូនបងប្អូនទាំង ០២ គ្រួសារផងដែរ ដោយក្តីនឹករំលឹក។

លោកអនុប្រធានសាខា ក៏បានចូលរួមផ្សព្វផ្សាយ នៅសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងសូមឲ្យបងប្អូនទាំងអស់ត្រូវចូលរួមអនុវត្តឲ្យបានខ្លាំងខ្លាបន្ថែមទៀត ដោយទម្លាប់ធ្វើអនាម័យ ឲ្យបានស្អាតជាប្រចាំ ពិសេសនោះ ត្រូវលាងដៃជាមួយសាប៊ូឲ្យបានស្អាតជានិច្ច ដើម្បីជាចូលរួមទប់ស្កាត់កុំអោយមានការឆ្លងរីករាលដាលនៃជំងឺកូវិដ១៩ នៅក្នុងសហគមន៍យើងបាន ព្រោះថា ជំងឺ នេះ នៅមិនទាន់ថមថយនៅឡើយទេ ដូច្នេះត្រូវប្រុង ប្រយ័ត្នទាំងអស់គ្នា ។

គ្រួសារដែលទទួលអំណោយពីក្រុមការងារថ្ងៃនេះរួមមានទី១ ឈ្មោះ ឆាយ ណី អាយុ ៣២ឆ្នាំ ពិការភ្នែកទាមងសងខាងពីកំណើត រស់នៅជាមួយម្តាយក្រីក្រខ្វះខាតខ្លាំង ។
គ្រួសារទី២ ឈ្នោះ លោកយាយ ឡូត ណៃយិន អាយុ ៧៤ ឆ្នាំ មានចៅៗតូចៗ៥នាក់ នៅក្នុងបន្ទុក ស្ថានភាពគ្រួសារក្រីក្រខ្វះខាតខ្លាំង ។

អំណោយដែលត្រូវបានចែកជូនដល់គ្រួសារក្រីក្រទាំង០២ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ៥០ គីឡូក្រាម ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខ១យួរ ប៊ីចេង ០១កញ្ចប់ ខ្ទឹមស ១គីឡូ ស្ករស ទឹកសុទ្ធ ០១កេស ទឹកក្រូច ១កេស មី០១កេស និងអំបិល រួមជានឹងថវិកាក្នុង១គ្រួសារៗ ១០០.០០០ ម៉ឺនរៀលផងដែរ ៕