សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

អភិបាលខេត្តតាកែវ ណែនាំដល់អាជ្ញាធរមូលដ្ឋានបង្កើនសកម្មភាពផ្សព្វផ្សាយអំពីគ្រោះថ្នាក់គ្រឿងញៀនដល់ប្រជាពលរដ្ឋ

08-សីហា-2023 - ម៉ោង 01:42:PM

តាកែវ៖ ថ្លែងក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ ប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងការមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារ អប់រំបង្ការ ពីបញ្ហាគ្រឿងញៀន នាព្រឹកថ្ងៃអង្គារ៍ ទី០៨ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានស្រុកឃុំសង្កាត់ ប្អូនៗសិស្សានុសិស្ស យុវជន ត្រូវបង្កើនសកម្មភាព អប់រំផ្សព្វផ្សាយដល់គ្រប់ស្រទាប់មហាជន ពិសេសប្អូនៗត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន ដែលវាធ្វើអោយប៉ះពាល់សុខភាពខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថាបញ្ហាគ្រឿងញៀនជាបញ្ហាសង្គមមួយដ៏រ៉ាំរៃ និងស្មុគស្មាញដែលវា បង្ករផលវិបាកជាច្រើនដល់សង្គមជាតិ រួមនិងមនុស្សទូទៅ។ ហើយការដោះស្រាយបញ្ហាគ្រឿងញៀននេះ ទាមទារអោយមានការចូលរួមចាប់ពីបុគ្គលម្នាក់ៗ ក្រុមគ្រួសារ សហគមន៍ អាជ្ញាធរមូលដ្ឋាន  អង្គការជាតិ អន្តរជាតិ ជាដើមដើម្បីធ្វើយ៉ាងណាឈានទៅរកការលុបបំបាត់ការប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។

អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍បន្តថាគ្រឿងញៀន វាបំផ្លាញទាំងរូបរាង្គកាយ សុខភាព បញ្ញាស្មារតី និងអាចឈានដល់ការស្លាប់ទៀតផង ដូច្នេះក្នុងនាមប្អូនៗជាសិស្សានុសិស្ស និងជាទំពាំងស្នងឫស្សីជំនាន់ក្រោយ ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន កុំចង់សាក ចង់ដឹងអោយសោះ ពោលធ្វើយ៉ាងណារួមគ្នា ទប់ស្កាត់ ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ដើម្បីធានាបាននូវគោលនយោបាលភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ គ្មានចោរលួចឆក់ប្លន់ អំពើហឹង្សា ក្មេងទំនើង គ្រឿងញៀន កើតមានឡើងនៅក្នុងមូលដ្ឋានតទៅទៀត ព្រោះបទល្មើសផ្សេងៗវាកើតឡើងពីយុវជនដែលប្រើប្រាស់គ្រឿងញៀន ។

បើតាមរបាយការណ៍លោក យង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវ និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តតាកែវ បានអោយដឹងថានៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ក្រុមការងារលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត បានចុះអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃអ្នកប្រើប្រាស់គ្រឿងញៀន ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ភូមិ-ឃុំមានសុវត្ថិភាព សម្រេចបាន៦៤៩ លើក និងបានចុះបង្រាបករណីដាំកញ្ឆាខុសច្បាប់មានចំនួន០៥លើក កាប់បំផ្លាញដើមកញ្ឆាស្រស់ចំនួន ១១,៤៦៧ដើម ស្មើរនឹង៤៤ទីតាំង និងអាងស្តុកទឹកចំនួន២៨ អាង លើផ្ទៃដី៦,៦២៨ម៉ែត្រការ៉េ និងបានសហការជាមួយមន្រ្តីមូលដ្ឋាន ភូមិ-ឃុំ ចុះបង្រាបបទល្មើសគ្រឿងញៀនបានចំនួន៧៣ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១៨៧នាក់ ស្រី១២នាក់ និងអនុវត្តតាមដីកាចំនួន២៧ដីកា ជនសង្ស័យចំនួន ១៥នាក់ ស្រី០១ នាក់ ព្រមទាំងវត្ថុតាងផ្សេងៗមួយចំនួនទៀត ផងដែរ៕