លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ

ព្រះចៅអធិការវត្តព្រៃផ្អេរ ធ្លាប់ធ្វើកិច្ចសន្យាទទួលស្គាល់កំហុសលេងល្បែងស៊ីសង ប្រសិននៅបន្តប្រព្រឹត្តខុសឆ្គងដដែលៗ សុំលាចាកសិក្ខាបទ ដោយមិនមានការតវ៉ាអ្វីទាំងអស់

30-ឧសភា-2023 - ម៉ោង 08:11:AM

តាកែវ៖ យោងតាមលិខិតកិច្ចសន្យាមួយច្បាប់ដែលទើបទទួលបាន ដែលមានខ្លឹមសារទាំងស្រុងថា៖ ខ្ញុំព្រះករុណាព្រះនាម តាន់ សារ ជាព្រះចៅអធិការ ដែលស្ថិតនៅភូមិព្រៃផ្អេរ ឃុំរនាម ស្រុកទ្រាំង តាកែវ។ ខ្ញុំករុណាសូមទទួលកំហុសលេងល្បែងនេះទាំងស្រុង។ ក្នុងករណីខ្ញុំព្រះករុណាប្រព្រឹត្តខុសឆ្គងដដែលៗ ខ្ញុំករុណាសូមលាចាកសិក្ខាបទ ដោយមិនមានការតវ៉ាអ្វីទាំងអស់។ ដើម្បីជាសក្ខីកម្មខ្ញុំព្រះករុណាសូមផ្ដិតមេដៃទុកភស្ដុតាង ។ ថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ដោយឡែកក្នុងនោះផងដែរ ក៏មានម្ចាស់គណនីឈ្មោះ ប្រាក់ ចាន្ថា បានសរសេរបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ដែលមានខ្លឹមសារទាំងស្រុង៖ សូមពុទ្ឋបរិស័ទ្ឋចំណុះជើងវត្តព្រៃផ្អេ នឹង​អ្នកសារពត៏មាន ជ្រាប​ រឿង​ លោកតាន់​ សារ​ វត្តព្រៃផ្អេ មានកំហុសយ៉ាងធំ ទី1លោកចាយលុយបុណ្យកឋិននឹងលុយតំកល់ទុកកសាង រាប់រយលានរៀលបាត់ ទី2.មានស្រីស្នេហ៍នៅគ្រប់កន្លែង ទី3.ស្លៀកពាក់ខោអៅដើរលេងរាល់យប់ ទី4​ ផឹកស្រាស៉ីបាយយប់ ទី5 លេងល្បែង​ ទី6មិនស្តាប់ការដោះស្រាយរបស់សាលាគណខេត្តតាកែវ ទី7 ញុះញុងពុទ្ឋបរិស័ទ្ឋនិយាយខុសកាពិត (ល)​ សូមបដិសេដ្ឋទាំងស្រុងនៅពត៏មានទាំងឡាយគ្មានការពិត មិនពាក់ពន្ឋនយោបាយឡើយ!?

បន្ថែមពីនេះទៀត នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ម្ចាស់គណនីដដែល ក៏បានសរសេរបង្ហោះបន្ថែមថា ៖ សាលាគណ​ខេត្តតាកែវ​ កំពុងដោះស្រាយបណ្តឹង លោក​តាន់​ សារ​ អតីតៈចៅអធិការវត្តព្រៃផ្អេ លោកតាន់​សារ​ ភ័យខ្លួនឯង មានកំហុស​ រ័ត​ចេញពី​ សាលាគណ​ខេត្ត​ ជាហេតុព្រះមន្ត្រីសង្ឃសម្រេច ឲ្យចេញពីវត្តព្រៃផ្អេ ដកតំណែង​ ចៅអធិការវត្ត​ព្រៃផ្អេ ដើម្បីសើបអង្គេត តាមវិន័យនឹងច្បាប់ លោកតាន់​សារ​ ជាមនុស្សរឹងរុះញុះញុងពុទ្ឋបរិស័ទ្ឋ ឲ្យយល់ច្រឡំមកលើសាលាគណខេត្ត នេះជាកំហុសដែលមិនអាចលើកលេងបាន សាលាគណខេត្តមានឯកសារគ្រប់គ្រាន់ នឹងពាក្យបណ្តឹងផ្សេៗ លោកតាន់​សារ​ដឹងខ្លួនឯងភ័យ និយាយខុសពីការពិត មកពីសាលាគណខេត្តវិញភ្លាម លោកតាន់​សារ​ទួងស្គរ ហៅពុទ្ឋបរិស័ទ្ឋទាំងយប់មកឲ្យគាំទ្រនៅទង្វើរអាក្រក់របស់ខ្លួន មនុស្សយើងបើមិនធ្វើអ្វីខុស មិនបាច់ភ័យទេ!? 29...05...2023។

ប៉ុន្តែតាមការរៀបរាប់ របស់ព្រះអង្គ តាន់ សារ ចៅអធិការវត្ត ព្រៃផ្អេរ ព្រះអង្គបានរៀបរាប់ថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ មានលេខា ប៉ាលាត់ខេត្ត និងមន្ត្រីធម្មការស្រុកទ្រាំងលោក បេន នី និង តៃកុងឡាន បានមកចាប់បង្ខំព្រះអង្គ ដំបូងឡើយព្រះអង្គមិនចង់ទៅទេ តែដោយព្រះអង្គបានសួរលោកមេបូស ថាអោយព្រះអង្គទៅសិនទៅទើបព្រះអង្គទៅ ពេលទៅដល់វត្ត តុំ វត្តមេគុណខេត្ត ស្រាប់តែ អោយចូលក្នុងបន្ទប់ប្រជុំ ដោយចាប់បង្ខំព្រះអង្គអោយគង់លើកៅអី តែព្រះអង្គមិនព្រមគង់តាម ក៌ស្រាប់តែមានមនុស្សពីនាក់មកចាប់លោកចាប់រិតដៃខ្លាំងបង្ខំអោយអង្គុយផ្ដិតមេដៃដើម្បីបង្ខំអោយសឹកភ្លាមៗ តែព្រះអង្គមិនព្រមរើបំរាស់ធ្វើអោយមានរបូសស្លាកស្នាមលើរាងកាយព្រះអង្គ ក្រោយមកចាប់ចាក់សោឃុំចោលក្នុងបន្ទប់។

ជុំផ្ទុះករណីនេះដែរ លោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ អង្គភាពសារព័ត៌មាន យើងខ្ញុំ មិនអាចសុំការពន្យល់បាននៅឡើយទេ ព្រោះទូរស័ព្ទចូលពុំមានអ្នកទទួល ៕