លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ អញ្ជើញសម្ពោធសមិទ្ធផលនានាក្នុងវត្តជ្រោយអំពិល ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

29-ឧសភា-2023 - ម៉ោង 10:19:AM

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួម ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តជ្រោយអំពិល ស្ថិតនៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។

លោកបណ្ឌិត សូមចូលរួមអនុមោទនាបុណ្យ និងអបអរសាទរចំពោះសមិទ្ធផលថ្មីបន្ថែមសម្រាប់វត្តជ្រោយអំពិល ដែលមានអាយុកាលជាង ២២០ ឆ្នាំ ដែលបានឆ្លងកាត់ជាច្រើនជំនាន់ទាំងក្នុងសម័យកាលសង្គ្រាមរាំងជលវឹកវរខ្លាំង, សម័យកាលរីកចម្រើនក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ, សម័យកាលជម្លោះបែកបាក់ផ្លាស់ប្តូរបបគ្រប់គ្រង ដែលបាននាំឈានទៅការកាប់សម្លាប់ប្រជាជនខ្មែរខ្លួនឯងយ៉ាងរង្គាលក្នុងរបបខ្មៅងងឹត ៣ ឆ្នាំ ៨ ខែ និង២០ ថ្ងៃ ដោយនៅពេលនោះទីអារាម បានរងនូវការបំផ្លិចបំផ្លាញ ហើយព្រះសង្ឃត្រូវបានចាប់ផ្សឹក និងសាសនាត្រូវបានលុបបំបាត់ទាំងស្រុង។ ឈានមកដល់សម័យតេជោសន្តិភាព, សមិទ្ធផលជាច្រើនត្រូវបានកសាងរីកចម្រើនឡើងវិញទាំងផ្នែកពុទ្ធចក្រអាណាចក្រ និងអាណាចក្រ។ គ្រប់សាសនាទាំងអស់ បានដើរតួនាទីដ៏មានសារៈសំខាន់ក្នុងសង្គម ពីព្រោះថាបើគ្មានសាសនាទេ គឺប្រទេសជាតិនឹងជួបទុក្ខលំបាក ដោយសារប្រជាពលរដ្ឋនឹងប្រព្រឹត្តអំពើខុសឆ្គង ដោយលែងខ្វល់អំពីបុណ្យបាប ហើយសង្គមទាំងមូលនឹងបាត់បង់សីលធម៌ និងគុណធម៌ ដែលជាគុណតម្លៃ និងសេចក្តីថ្លៃថ្នូរក្នុងការរស់នៅក្នុងភាពជាមនុស្ស។ គោលការណ៍គ្រឹះរបស់គ្រប់សាសនា គឺបង្រៀនមនុស្សឱ្យប្រព្រឹត្តអំពើល្អ គោរពគ្នា ស្រលាញ់គ្នា និងជួយគ្នាទៅវិញទៅមក។ ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានទិសដៅលើកកម្ពស់ការគោរពបដិបត្តិសាសនា ដើម្បីពង្រឹងសីលធម៌សង្គម និងជំរុញការចូលរួមចំណែករបស់ប្រជាពលរដ្ឋក្នុងសកម្មភាពសង្គមផ្សេងៗ តាមរយៈវប្បធម៌ចែករំលក ដែលជាប្រពៃណីដ៏ពិសិដ្ឋរបស់ដូនតាខ្មែរតាំងពីបូរាណកាលមក។ 

លោក ម៉ាណែត បន្តថា គោលការណ៍នៃវប្បធម៌ចែករំលែក គឺសំដៅដល់ការណ៍ដែលអ្នកមានទ្រព្យចែករំលែកទ្រព្យ ហើយអ្នកមានចិត្តអាចផ្តល់ការគាំទ្រផ្នែកស្មារតី, កម្លាំងកាយ និងប្រាជ្ញា ជាមួយនឹងបេះដូងស្មោះត្រង់ និងចែករំលែកជួយគ្នាក្នុងគ្រប់កាលៈទេសៈ។ ឈរលើមូលដ្ឋាននេះ សមិទ្ធផលរបស់សង្គមជាតិបានចាប់ផ្តើមរីកដុះដាលឆាប់រហ័ស នៅក្រោយពេលដែលប្រទេសយើងបានទទួលសុខសន្តិភាពពេញលេញ នៅក្រោម គោលនយោបាយដឹកនាំប្រកបដោយធម៌របស់ សម្តេចតេជោ ដែលតែងផ្តោតជានិច្ចលើការកសាងអំពើជាកុសល ព្រមទាំងការអភិវឌ្ឍ ដើម្បីបង្កើតជាផលឱ្យសង្គមជាតិរុងរឿង និងប្រជាជនមានបាន។

លោកបន្តថា​​ ដើម្បីបន្តថែរក្សាសន្តិភាព និងភាពសុខសាន្តសុខដុមរមនារបស់សង្គមជាតិយើងឱ្យបានគង់វង្សតរៀងទៅសម្រាប់កូនចៅជំនាន់ក្រោយ តាមរយៈការបន្តផ្តល់ទំនុកចិត្តចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ដូចដែលយើងធ្លាប់ទទួលបានភាពកក់ក្តៅអស់រយៈកាលជាង ៤០ ឆ្នាំនេះ កន្លងមកហើយ៕