ទណ្ឌិតចំនួន ២៩៦នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំ២០២៥ ប្រធានាធិបតីទីម័រ បង្ហោះសារចាត់ទុកថា សម្ដេចតេជោ ហ៊ុន សែន ជាមិត្តល្អ ដែលបានមកលេងផ្ទះរបស់លោក ហើយលោកបានបើកឡានជូនសម្ដេចដោយផ្ទាល់ លោក ត្រាំ ថានឹងប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកអភិបាលខេត្តតាកែវ​ ចុះសួរសុខទុក្ខបងប្អូនកងទ័ពដែលឈជើងការពារព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ លោក​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចែករំលែកវិធីសាស្ត្រចំនួន៦ចំណុច ដើម្បីកំណត់ព័ត៌មានក្លែងក្លាយ លោកអភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្ដល់ថវិកា១០ម៉ឺនដុល្លារ ដល់ កាកបាទក្រហមមីយ៉ាន់ម៉ា សម្រាប់ជួយសង្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចាត់បញ្ជូនមន្ត្រីចំនួន ០២រូប​​​ក្នុងបេសកកម្មសង្គ្រោះ គ្រោះរញ្ជួយដី ក្នុងប្រទេសមីយ៉ាន់ម៉ា មានគេខ្សឹបថា មេគយសាខាខេត្តកណ្តាល កំពុងសម្ងំប្រមូលលុយពីឈ្មួញទុច្ចរិតជាការស្រង់ដេីម លោក សំ កុសល មេគយខេត្តកណ្ដាល ប្រើតួនាទីនិងអំណាចដាក់ជនស៊ីវិល និងមន្ត្រីគយជំនិតៗ ចាំអង្គុយរាប់ក្បាលឡាន ចំណុចផ្លូវជាតិលេខ១ ក្នុងស្រុកលើកដែក និងគ្រប់ច្រកល្ហកលើផ្លូវនានា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ចំណាយលើការព្យាបាល ក្មួយប្រុសបញ្ហាជើងធំនេះតាំងពីកំណើត ដែលបណ្តាលឱ្យពិបាកដើរ លោកសន្ដិបណ្ឌិត នេត សាវឿន ផ្ដល់អាទិភាពខ្ពស់លើការងារ ផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដោយសារការប្រើប្រាស់គ្រឿងញៀន លោក ឃួង ស្រេង​​ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ សេចក្ដីបំភ្លឺរដ្ឋបាលស្រុកទ្រាំង មិនអាចទទួលយកបានចំពោះការផ្សាយថា “ចងមុងដេញថ្លៃ” ACU គួរតែជួយពិនិត្យមើល លទ្ធកម្មស្រុកទ្រាំង (បិទទ្វារ) ចងមុងដេញថ្លៃ សាងសង់ផ្លូវបេតុងអាមេមួយខ្សែជាង ៦រយម៉ែត្រ ប្រជាពលរដ្ឋ ជិត ៥០គ្រួសារ ស្នើសុំថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ ជួយអន្តរាគមន៍ករណីបុគ្គលបិតផ្លូវទឹក និងរំលោភយកដីអាងទឹកជាង ៨ហិកតា ធ្វើជាកម្មសិទ្ធឯកជន សង្ស័យពុលស្រាថ្នាំ ស្លា..ប់៣នាក់ និងម្នាក់កំពុងសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ព្រះរាជអាជ្ញាខេត្តតាកែវ ចុះផ្សព្វផ្សាយច្បាប់ និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ ដល់សិស្សានុសិស្ស គណៈកម្មាធិការទី៦របស់រដ្ឋសភាស្នើតុលាការខេត្តតាកែវចាត់ការអោយបានលឿនលើសំណុំរឿងក្មេងទំនើងនិងសំណុំរឿងគ្រឿងញៀន សមត្ថកិច្ចនគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនក្រុមក្មេងទំនើង ១២នាក់ ក្រោយធ្វើសកម្មភាពជិះប្រដេញកាប់គ្នាលើដងផ្លូវ

សម្តេចតេជោ ស្នើម៉ាឡេស៊ីស្ថាបនាខ្សែកាបអគ្គិសនីតាមបាតសមុទ្រ ដែលត្រូវឆ្លងកាត់ដែនសមុទ្រម៉ាឡេស៊ី សម្រាប់គម្រោងពាណិជ្ជកម្មថាមពលបៃតងរវាងកម្ពុជា-សិង្ហបុរី

27-មិនា-2023 - ម៉ោង 03:28:PM

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានស្នើប្រទេសម៉ាឡេស៊ី ជួយគាំទ្រដល់ការស្ថាបនាខ្សែកាបអគ្គិសនីតាមបាតសមុទ្រ ដែលត្រូវឆ្លងកាត់ដែនសមុទ្រប្រទេសម៉ាឡេស៊ី សម្រាប់គម្រោងពាណិជ្ជកម្មថាមពលបៃតងរវាងកម្ពុជា-សិង្ហបុរី។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសសម្តេច និងលោកដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ធ្វើសន្និសីទសារព័ត៌មានរួម បង្ហាញលទ្ធផលជំនួបទ្វេភាគី នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងវិស័យថាមពល ខ្ញុំបានស្នើដល់ឯកឧត្តមនាយករដ្ឋមន្ត្រីផ្តល់ការគាំទ្រ ដល់ការស្ថាបនាខ្សែកាបអគ្គិសនីតាមបាតសមុទ្រ ដែលត្រូវឆ្លងកាត់ដែនសមុទ្រប្រទេសម៉ាឡេស៊ី សម្រាប់គម្រោងពាណិជ្ជកម្មថាមពលបៃតងរវាងកម្ពុជា-សិង្ហបុរី។ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានឆ្លើយតបបញ្ជាក់ថា នាយករដ្ឋមន្ត្រីសិង្ហបុរី ក៏បានលើកបញ្ហានេះជាមួយឯកឧត្តមផងដែរ»

សម្តេចតេជោ បានបន្ថែមថា នេះជាវឌ្ឍនភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អមួយ នៅក្នុងចំណោមប្រទេសយើង។

សូមជម្រាបថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់កម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនថាមពលដ៏ធំរបស់សិង្ហបុរី Keppel Energy Pte Ltd (KE) ដើម្បីលក់ និងនាំចេញថាមពលអគ្គិសនីកកើតឡើងវិញ ពីប្រទេសកម្ពុជា ទៅកាន់សាធារណរដ្ឋសិង្ហបុរី។ ការចុះហត្ថលេខារវាងក្រុមហ៊ុនធំៗ នៃប្រទេសទាំងពីរ ធ្វើឡើងនារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Power បានថ្លែងថា កិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្រុមហ៊ុន Keppel គឺដើម្បីអភិវឌ្ឍ និងនាំចេញថាមពលរហូតដល់ ១០០០មេហ្គាវ៉ាត់ ពីព្រះរាជាណាចក្រកម្ពុជា ទៅសាធារណរដ្ឋសិង្ហបុរី។

ជាមួយគ្នានេះ លោកស្រី Cindy Lim អគ្គនាយកក្រុមហ៊ុន Keppel Infrastructure បានថ្លែងថា តាមរយៈកិច្ចព្រមព្រៀងនេះ មិនត្រឹមតែអាស៊ាន អាចឆ្លងឆ្ពោះទៅរកថាមពលចម្រុះបៃតង យ៉ាងលឿនប៉ុណ្ណោះទេ គឺថែមទាំងជួយជំរុញភាពធន់នឹងថាមពល សម្រាប់សិង្ហបុរី និងតំបន់ផងដែរ៕