លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ

បណ្ឌិត ហ៊ុ​ន ម៉ាណែត ស្នើដល់សាលាអន្តរជាតិពង្រឹងការសិក្សា​​ភាសាខ្មែរ សីលធម៌ និងទំនៀមទម្លាប់ពីរមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២

13-គុម្ភះ-2023 - ម៉ោង 03:55:PM

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុ​ន ម៉ាណែត បានស្នើដល់សាលាអន្តរជាតិនានានៅក្នុងប្រទេសកម្ពុជា ពង្រឹងកម្មវិធី សិក្សា​​ភាសាខ្មែរ សីលធម៌ និងទំនៀមទម្លាប់ ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២។

សំណើរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្ទាប់ពីលោកបានមើលឃើញថា ក្មេងខ្មែរដែលសិក្សានៅ​សាលាអន្តរជាតិ ខ្សោយការយល់ដឹងខេមរភាសា និងមិនសូវយល់ពីសីលធម៌ និងទំនៀមទម្លាប់របស់ខ្មែរ។

សំណើ ក៏ដូចជាការបង្ហាញនូវក្តីបារម្ភរបស់លោក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញ​ប្រកាស​សមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូឆ្នើមប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រៅតែពីបារម្ភរឿងកូនខ្មែរ ដែលសិក្សានៅសាលាអន្តរជាតិមិនចេះអក្សរខ្មែរហើយនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ព្រួយបារម្ភរឿងកូនខ្មែរលែងយល់ពីសីលធម៌ និងទំនៀមទម្លាប់នៃការរស់នៅរបស់ខ្មែរផងដែរ។

លោកបណ្ឌិត បានបង្ហាញការកត់សម្គាល់របស់លោកថា លោកធ្លាប់តែឃើញកូនខ្មែរកើត​នៅ​អាមេរិក ស្តីឱ្យឪពុកម្តាយពេលមានមតិខុសពីខ្លួន។ តែបច្ចុប្បន្នលោក ក៏បានឃើញស្ថានភាពនេះក្នុងជីវភាពរស់នៅរបស់ក្មេងខ្មែរដែរហើយ។

លោកបណ្ឌិត បានគូសបញ្ជាក់បែបនេះ «ខ្ញុំធ្លាប់តែឃើញកូនខ្មែរកើតនៅអាមេរិកាំង ជេរឪ ស្តីឱ្យឪ ពេលឪបញ្ចេញមតិខុសពីខ្លួន។ ម៉ោងនេះនៅស្រុកខ្មែរមានហើយ»

បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ដែលបញ្ចប់ការសិក្សានៅអាមេរិក និងអង់គ្លេសរូបនេះបន្តថា «ការគោរពចាស់ទុំ សីលធម៌ ការគោរពដឹងគុណជាជំនាញទន់របស់មនុស្ស។ បើមនុស្សមានតែចំណេះដឹង តែបាត់អត្តសញ្ញាណ បាត់វប្បធម៌ក្នុងខ្លួន បាត់តម្លៃក្នុងខ្លួនជាខ្មែរ។ តើយើងធ្វើអ្វី?»

លោកបណ្ឌិត បន្តថា «កុំឱ្យកូនខ្មែរអត់ចេះភាសាខ្មែរនៅលើទឹកដីខ្មែរ ភ្លេចវប្បធម៌សីលធម៌ខ្មែរ»

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានស្នើដល់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យពិចារណា ដាក់ជាកាតព្វកិច្ចតាមសាលាអន្តរជាតិនានា ឱ្យបង្រៀនភាសាខ្មែរ និងបញ្ចូលការអប់រំផ្នែកសីលធម៌ ទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរជូនដល់សិស្ស។ ជាពិសេសចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២។

លោកបានលើកឡើងថា គ្មានអ្វីខុស គ្រាន់តែឱ្យកូនខ្មែររៀនភាសាខ្មែរ ស្វែងយល់ពីទំនៀមទម្លាប់ប្រពៃណីខ្មែរ សីលធម៌របស់ខ្មែរនោះទេ។

លោក ហ៊ុន ម៉ាណែត បានសង្កត់ថា «ពេលមនុស្សបាត់អត្តសញ្ញាណហើយ គឺយ៉ាប់ហើយ។ បើក្មេងជំនាន់នេះ បាត់អត្តសញ្ញាណ បាត់វប្បធម៌ សីលធម៌ ចាំមើលដល់កូនគាត់ គាត់ប្រដៅទូន្មានកូនគាត់របៀបម៉េច?»

សម្រាប់លោក ហ៊ុន ម៉ាណែត ការពង្រឹងភាសាខ្មែរ និងបណ្តុះសីលធម៌ វប្បធម៌ខ្មែរ វាមិនធ្វើឱ្យប៉ះពាល់ដល់ទំនើបកម្មនៃការអប់រំនោះឡើយ៕