សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

ចាប់បានហើយ! ក្រុមក្មេងស្ទាវ ៤នាក់ ដែលជាប់ពាក់ព័ន្ធករណី កាប់សម្លា.ប់ យុវជនម្នាក់ នៅឃុំប្រាំបីមុំ ស្រុកទ្រាំង

06-គុម្ភះ-2023 - ម៉ោង 03:15:PM

ខេត្តតាកែវ៖ បន្ទាប់ពីមានករណីក្រុមក្មេងស្ទាវមួយក្រុម បានធ្វើសកម្មភាពកាប់លើយុវជនម្នាក់ នៅលើបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅឃុំប្រាំបីមុំ ស្រុកទ្រាំង បណ្ដាលឱ្យស្លាប់ភ្លាមៗ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង សហការជាមួយកម្លាំងនគរបាលស្រុកគិរីវង់ ចាប់ខ្លួនបាន ០៤នាក់។

យោងតាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ឃុត ភិន អធិការនគរបាលស្រុកទ្រាំង បានឱ្យដឹងថា ដោយមានការណែនាំផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងក្រោមការសម្របសម្រួលនីតិវិធីពី លោក ឯក ឆេងហួត ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង បានធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់ ទើបឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផែន រ៉ាឌី អាយុ ១៦ឆ្នាំ មុខរបបសិល្បៈ រស់នៅភូមិត្រពាំងឈូក ឃុំត្រឡាច ស្រុកទ្រាំង ក្រោយស្ដាប់ចម្លើយសារភាព គឺបានបញ្ជាក់ថា ខ្លួនគេនិងបក្ខពួកមិនមានគំនុំអ្វីជាមួយ ជនរងគ្រោះ នោះទេ ប៉ុន្តែរូបគេនិងគូរកន មានរឿងមកពីកន្លែង ផ្សេង រួចក៏ជិះម៉ូតូដល់កន្លែងកើតហេតុឃើញជនរងគ្រោះ ជិះម៉ូតូម្នាក់ឯង រូបគេនិងបក្ខពួកក៏បានកាប់សំដៅមកលើជនរងគ្រោះបណ្ដាលឱ្យស្លាប់ភ្លាមៗតែម្ដង។

លោកអធិការនគបាលស្រុកទ្រាំង បានបន្តថា នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចស្រុកទ្រាំង បានសហការជាមួយកម្លាំងសមត្ថកិច្ចស្រុកគិរីវង់ បានចុះឃាត់ខ្លួនយុវជន ០៣នាក់ ទៀត តាមចម្លើយសារភាពរបស់ឈ្មោះ ផែន រ៉ាឌី ក្នុងនោះរួមមាន ៖

១/ ឈ្មោះ សន វណ្ណរ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ មុខរបបរ សិស្ស ជា ជនដៃដល់ កាប់ជនរងគ្រោះ (ម្ចាស់ដាវ និងកាំបិត)។

២/ ឈ្មោះ ស៊ឹម ចន្នី ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិអណ្ដូងកៀន ឃុំភ្នំដិន ស្រុកគិរីវង់ មុខរបបរសិស្ស ម្ចាស់ម៉ូតូដឹកជនសង្ស័យ ដៃដល់កាប់ជនរងគ្រោះ។

៣/ ឈ្មោះ សុខ សេមសេរីវឌ្ឍនៈ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មុខរបរ សិស្ស (ម្ចាស់កាំបិតក្រង៉ុក និងម៉ូតូខ្ចីគេជិះ ធ្វើសកម្មភាព) ។

អធិការនគរបាលស្រុកទ្រាំង លោកវរសេនីយ៍ឯក ឃុត ភិន បានបន្តថា ក្រោយឃាត់ខ្លួនបានជនសង្ស័យ ០៤នាក់ខាងលើនេះហើយ កម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕