សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

ពលរដ្ឋ និស្សិត និងពលករជំនាញកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅសាធារណរដ្ឋកូរ៉េរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ ទិវាជ័យជម្នះ៧មករា

10-មករា-2023 - ម៉ោង 02:11:PM

កូរ៉េ៖ នៅសាធារណរដ្ឋកូរ៉េ ប្រជាពលរដ្ឋ និស្សិត និងពលករជំនាញកម្ពុជា ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅទីនោះ ក៏បានជួបជុំគ្នារៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នេះដែរ ដែលបានរៀបចំឡើងនៅ៥កន្លែង ផ្សេងៗគ្នា ដែលមានពលករ និងសហគមន៍ខ្មែរ ចូលរួមជាង៣០០នាក់។

កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ លោកបណ្ឌិត អ៊ិត សំហេង ប្រធានក្រុមការងារកសាងពង្រឹងគណបក្សប្រចាំសាធារណរដ្ឋកូរ៉េ ចូលរួមអមដំណើរដោយ លោក ហេង សួរ ប្រធានក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) និងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយបងប្អូនសហគមន៍ខ្មែរ នៅជុំវិញរដ្ឋធានីសេអ៊ូល ដើម្បីអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ៧មករា ដែលមានអ្នកចូលរួមប្រមាណជាង ១០០នាក់។

ពិធីនេះបានប្រារព្ធឡើងក្រោមបរិយាកាសសប្បាយរីករាយ ព្រមទាំងទទួលបានការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅពីសំណាក់បងប្អូនខ្មែរទាំងអស់ ដែលកំពុងរស់នៅ និងធ្វើការជុំវិញរដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។

ចំណែកឯកាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អនុប្រធានក្រុងការងារ ESEA រួមនិងប្រធាន-អនុប្រធានតំបន់ក្វាងជូ និងសហការី បានរៀបចំពីធីសំណេះសំណាលអបអបសារទរទិវាជ័យជម្នះ៧មករាតាមប្រព័ន្ធZoom ជាមួយប្រធាន អនុប្រធាន សមាជិក សកម្មជន ជនបង្គោលសាខាគណបក្សប្រចាំតំបន់ក្វាងជូធំចំនួនសរុបជាង៥០នាក់។

សហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការក្នុងតំបន់ផ្សេងៗទៀតក្នុងប្រទេសកូរ៉េខាងត្បូង រួមមានតំបន់ឆាំងវ៉ុន ក៏បានរៀបចំកម្មវិធីអបអរសាទរទិវាជ័យជម្នះ៧មករា ក្រោមអធិបតី លោក ឡាយ សុខឃៀង ជាប្រធានទទួលបន្ទុកតំបន់ប៊ូសាន ដែលមានអ្នកចូលរួមចំនួន ២៥នាក់ រីឯតំបន់គូមី-ថេហ្គូ ក្រោមអធិបតីភាព លោក តូយ ដារិទ្ធ មានអ្នកចូលរួមចំនួន៥០នាក់ និងតំបន់ប៊ូសាន តំបន់អ៊ុលសាន-ជេជូ ក្រោមអធិបតីភាពលោក ឡាយ សុខឃៀង ជាប្រធានទទួលបន្ទុកតំបន់ប៊ូសាន និងលោក ឡាំ ប្រុស អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសកូរ៉េ ដែលមានអ្នកចូលរួមចំនួន ៧០នាក់ផងដែរ៕