លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ

អភិបាលខេត្តពោធិ៍សាត់ថ្មី ណែនាំឱ្យអ្នកគ្រប់គ្រងផ្សារត្រូវសម្រួលទីតាំងឱ្យបានល្អប្រសើរ ដល់អ្នកលក់ដូរ តាមកញ្ច្រែងល្អី និងមិនត្រូវយកថ្លៃភាស៊ីពីពួកគាត់ទ្បើយ

02-ធ្នូ-2022 - ម៉ោង 01:26:PM

ពោធិ៍សាត់៖លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានធ្វើការណែនាំឱ្យអ្នកគ្រប់គ្រងផ្សារ និងអាជ្ញាធរក្រុង ត្រូវសម្រួលទីតាំងឱ្យបានល្អប្រសើរ ដល់អ្នកលក់ដូរ តាមកញ្ច្រែងល្អី និងមិនត្រូវយកថ្លៃភាស៊ី ។

ក្នុងឱកាស ចុះជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករផ្សារថ្មីពោធិ៍សាត់ ដើម្បីសិក្សាស្វែងយល់ពីបញ្ហាប្រឈម ក្នុងការប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ លោក ខូយ រីដា លើកឡើងថា « អ្នកគ្រប់គ្រងផ្សារ និងអាជ្ញាធរក្រុង មិនត្រូវយកថ្លៃភាស៊ី លើសសៀវភៅបន្ទុក និងចេះយោគយល់អធ្យាស្រ័យ ចំពោះប្រជាពលរដ្ឋ ដែលមានវ័យចំណាស់ ឬក្មេងតូច ដែលដាក់លក់បន្លែបង្កា ក្តាម ខ្យង តាមកញ្ច្រែងល្អីបន្តិចបន្តួច ដោយត្រូវធ្វើយ៉ាងណា សម្រួលទីតាំងឱ្យពួកគាត់ លក់ដូរបានល្អប្រសើរផងដែរ»។

លោកអភិបាលខេត្តបានណែនាំបន្ថែមដល់អ្នកគ្រប់គ្រងផ្សារ និងអាជ្ញាធរក្រុង ត្រូវរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ ធ្វើយ៉ាងណារក្សាការពារ សុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរឱ្យបានល្អ ដើម្បីជៀសវាងការបាត់បង់ នូវទ្រព្យសម្បត្តិ ឬធ្វើឱ្យមានគ្រោះថ្នាក់ ដោយប្រការផ្សេងៗ។

លោកអភិបាល ក៏បានលើកឡើងពីគោលបំណង នៃការគ្រោងរៀបចំកម្មវិធីជួបសំណេះ​សំណាល ជាមួយក្រុមគ្រួសារម៉ូតូឌុប ក្នុងក្រុងពោធិ៍សាត់ ក្នុងអាណត្តិដឹកនាំរបស់លោក ដែលទើបនឹងបានរយៈពេល ១២ថ្ងៃកន្លងទៅ ដើម្បីមានឱកាសស្វែងយល់ និងប្រាស្រ័យទាក់ទងគ្នា រួមគ្នាគិត រួមគ្នាដោះស្រាយបញ្ហាប្រឈម ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសបញ្ហាសន្តិសុខសង្គម និងបញ្ជាផ្សេងៗក្នុងមូលដ្ឋានផងដែរ ៕