លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ

សម្តេចតេជោ បញ្ជាក់ថា រហូតមកដល់ពេលនេះមិនមានមេដឹកនាំរូបណាឆ្លងកូវីដ១៩ បន្ទាប់ពីចាកចេញពីរកម្ពុជានោះទេ

16-វិច្ឆិកា-2022 - ម៉ោង 06:55:AM

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មកទល់ពេលនេះ ពុំមានមេដឹកនាំរូបណាមួយ ឆ្លងជំងឺកូវីដ-១៩ ចេញពីកម្ពុជាឡើយ បន្ទាប់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា នាពេលថ្មីៗនេះ។

សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានតេស្តឃើញវិជ្ជមានកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី ធ្វើឱ្យ សម្តេច ខកខានចូលរួមកិច្ចប្រជុំកំពូលG20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី និងកិច្ចសន្ទនាក្រៅផ្លូវការ APEC នៅក្រុងបាងកក ប្រទេសថៃផងដែរ។

តាមរយៈសារសំឡេង នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដចតេជោ ហ៊ុន សែន បានឱ្យដឹងថា បញ្ហាឆ្លងជំងឺកូវីដ-១៩ គឺជារឿងតូចតាចសម្រាប់សម្ដេច ប៉ុន្ដែអ្វីដែលមានកង្វល់ធំជាងគេនោះ តើមេដឹកនាំដែលចេញពីប្រទេសកម្ពុជា ទៅចូលរួមប្រជុំនៅប្រទេសឥណ្ឌូនេស៊ី និងការវិលត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួនវិញ តើមានកើតកូវីដឬអត់? នោះ ទើបជាបញ្ហាកង្វល់ធំរបស់សម្ដេច។

សម្ដេចតេជោ បន្ដថា ព្រោះមេដឹកនាំបណ្ដាប្រទេសដែលមានប្រជុំនៅឯកោះបាលី ប្រទេសឥណ្ឌូនេស៊ី ហៅថា G20 នេះ គឺចេញពីកម្ពុជាស្ទើតែពាក់កណ្ដាល ក្នុងនោះ ប្រធានាធិបតីឥណ្ឌូនេស៊ី គឺជាប្រធានអាស៊ានបន្ដវេនពី សម្ដេចនោះ គឺនៅជាប់ជាមួយសម្ដេច ជានិច្ច។

សម្ដេចតេជោ បន្ថែមថា ក្រៅពីនោះ ក៏មានមេដឹកនាំមួយចំនួនទៀត ក៏នៅជាប់គ្នា ចាប់ដៃគ្នា ហើយធ្វើដំណើរជាមួយទៀត រាប់ទាំងប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ដែលអង្គុយទទួលទានអាហារជាប់សម្ដេច ផងដែរ។

សម្ដេចតេជោ បញ្ជាក់ទៀតថា «កង្វល់ធំពិតប្រាកដរបស់ព្រះករុណាខ្ញុំ គឺសុខាភាពរបស់មេដឹកនាំបណ្ដាប្រទេស និងអង្គការអន្ដរជាតិនានា ដែលបានមកប្រជុំនៅប្រទេសកម្ពុជា ថាតើពួកគាត់មានឆ្លងកូវីដ១៩ ឬអត់? ប៉ុន្ដែឆ្លងកាត់ការស្រាវជ្រាវអ្នកដែលចូលរួមប្រជុំនៅប្រទេសឥណ្ឌូនេស៊ី និងអ្នកដែលត្រឡប់ទៅប្រទេសវិញ ពុំឃើញមាន ថ្នាក់ដឹកនាំរូបណាមួយ ដែលមានកូវីដឆ្លងចេញពីកម្ពុជានោះទេ»។

សម្ដេច នាយករដ្ឋមន្ដ្រី យល់ឃើញថា អ្វីដែលជាការឆ្លងជំងឺកូវីដ-១៩ សម្រាប់សម្ដេច ប្រហែលស្ថិតនៅក្នុងពេលវេលា សម្ដេច មានការហត់នើយខ្លាំងបំផុត ក្នុងរយៈពេលចុងក្រោយនេះ ដោយសម្ដេច ធ្វើការងារលើសពី ១០ម៉ោង។ សម្ដេច នឹងខិតខំព្យាបាលបន្ថែមទៀត ខណៈមកដល់ពេលនេះ សម្ដេច មានសុខភាពល្អធម្មតា ផងដែរ៕