លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

លោកស្រី ជូ ប៊ុនអេង ទទួលស្គាល់ថាការជួញដូរមនុស្សនៅកម្ពុជាមិនច្រើនដល់រាប់ម៉ឺន​ដូច​ការ​ចោទ​ប្រកាន់​ពី​បរទេសទេ ហើយក៏មិនមែនខ្មែរជាអ្នកធ្វើដែរ

03-វិច្ឆិកា-2022 - ម៉ោង 02:01:PM

ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិប្រយុទ្ធ​ប្រឆាំង​ការជួញដូរមនុស្ស(គ.ជ.ប.ជ) បានលើកឡើងថា ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជាពិតជាបានកើតឡើងប្រាកដមែន តែវាពុំមាន​ច្រើន​រាប់ពាន់​រាប់ម៉ឺន​ដូច​ការ​ចោទ​ប្រកាន់​ពី​បរទេសទេ ខណៈការជួញ ដូរនេះក៏មិនមែនខ្មែរជាអ្នកធ្វើដែរ គឺ​វា​កើត​ឡើង​រវាង​បរទេស និងបរទេសប៉ុណ្ណោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសិក្ខាសាលា ស្តីពី​ការ​រៀបចំ​ «ការ​បង្កើត​ផែន​ការ​សកម្មភាព​ជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃផែនការសកម្មភាពជាតិ(ឆ្នាំ២០២២-២០២៣) រយៈពេល​ពីរ​ថ្ងៃ ស្ថិតនៅភោជនីយដ្ឋានទន្លេបាកសាក់២ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា បទល្មើសជូញដូរមនុស្ស ដែលបានកើត​នៅ​ប្រទេស​កម្ពុជា​នា​ពេលប​ច្ចុប្បន្ននេះ គឺជាបទល្មើសថ្មី ដោយសារតែវាបានកើតឡើងតាមរយៈអនឡាញ ប៉ុន្តែ​ទោះ​ជាយ៉ាងណាក៏ដោយករណី នេះក៏វាមិនមែនកើតឡើងតែនៅកម្ពុជានោះដែរ។

គួរបញ្ជាក់ថា ក្នុងរយៈពេល៩ ខែឆ្នាំ២០២២នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ,កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានតាមដានស្រាវជ្រាវ បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទបានចំនួន១២២ករណី ដោយ​ធ្វើការ​ឃាត់​ខ្លួន​ជន​សង្ស័យ​បញ្ជូនទៅសាលាដំបូងចំនួន ១៤៧ករណី (ស្រី១៦នាក់) អនីតិជន ១៣នាក់។ ក្នុងនោះ ជន​សង្ស័យដែលជាជនបរទេសចំនួន ២២នាក់ មាន៤សញ្ជាតិ គឺជនជាតិចិន ១៩នាក់ ជនជាតិ​ថៃ ១នាក់ ជនជាតិវៀតណាម ១នាក់ និងបង់ក្លាដេស ១នាក់។

ជាមួយនឹងការបង្រ្កាបការជួយដូរមនុស្សនេះ អាជ្ញាធរក៏បានជួយសង្រ្គោះជនរងគ្រោះ ២៥៤នាក់ (ស្រី១៩០នាក់) ក្នុងនោះអាយុក្រោម១៥ឆ្នាំ ១០០នាក់ អាយុ១៥ទៅ១៧ឆ្នាំ ២៩នាក់ និង​អាយុ​ពី ១៨ឆ្នាំឡើងទៅ ១២៥នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច ៣២នាក់ (ស្រី៣១នាក់) និង​ប្រគល់​ឲ្យ​គ្រួសារ ២២២នាក់ (ស្រី១៥៩នាក់)ដែរផង៕