ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា តាមរបាយការណ៍ពីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារសិស្សតាមបណ្តោយព្រំដែននៃស្រុកជាំក្សាន្តខេត្តព្រះវិហារជាង ៦០០នាក់បានចូលរៀនធម្មតាជិតៗជំរុំជំម្លៀសខ្លួន សម្តេចមហាបវរធិបតីអនុញ្ញាតឱ្យ លោក Nicolas NOTEBAERTចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព មហាជនចោទសួរថា បើគ្មានការបើកភ្លើងខៀវពីលោក សំ កុសល មេគយខេត្តកណ្តាលទេនោះ តើសាច់បង្កកជាង៨តោន របស់វៀតណាមខុសច្បាប់នេះ អាចមានស្លាបហោះមកដល់ភ្នំពេញដែរឬ? សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យយកចិត្តទុកដាក់ការផលិតមាតិការតាមបណ្ដាញសង្គម ក្រោយមានការអនុញ្ញាតឲ្យមានការរកលុយតាមរយៈការផលិតវីដេអូ សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីសូត្រមន្តបុណ្យគម្រប់ខួប១០ឆ្នាំនិង១៦ឆ្នាំនៃការចូលមរណភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន សម្ដេចតេជោ ហ៊ុន សែន៖ទម្រាំព្រះរាជាណាចក្រកម្ពុជាបានឈានមកដល់ពេលបច្ចុប្បន្ននេះ បានឆ្លងកាត់រឿងច្រើនណាស់ សម្តេចតេជោ៖ថៃ ជាមនុស្សពូកែភូត មិនត្រឹមតែភូតប្រជាជនកម្ពុជានោះទេ ភូតទាំងប្រជាជនខ្លួនឯង ហើយភូតទាំងពិភពលោក អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ អំពាវនាវដល់ប្រជាពលរដ្ឋ គាំទ្រការដឹកនាំ និងការដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ទៅICJ ព្រះតេជគុណ ស៊ុច បាននិមន្តមកដល់ទឹកដីនៃព្រះរាជណាចក្រកម្ពុជាហើយ តាមប្រកាសស្វាគមន៍ និងអនុញ្ញាតពីសម្តេចមហាបវរធិបតី សេចក្តីថ្លែងការណ៍ជុំវិញការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង និងការមើលថែទាំសត្វនៅភ្នំតាម៉ៅ សម្តេចធិបតី ៖ស្វាគមន៍ចំពោះ លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា សម្តេចធិបតី៖កម្ពុជា អាចម្ចាស់ការបាននៅក្នុងដំណាក់កាលដែលលំបាក និងអាចទប់ទល់នឹងការប៉ុនប៉ង គំរាមកំហែង មិនថាក្នុងផ្នែកយោធា តាមផ្លូវច្បាប់ និងសេដ្ឋកិច្ច នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសុខទុក្ខ និងពិនិត្យស្ថានភាពទ័ព ឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន លោកអភិបាលខេត្តតាកែ​ វរំលឹកពីគម្រូវិរៈភាពរបស់បងប្អូនអតីតៈយុទ្ធជន ដែលបានលះបង់គ្រប់បែបយ៉ាងនាំឲ្យប្រទេសមានសន្តិភាណនិងការអភិវឌ្ឍន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែនថៃ ផ្តល់សេវា និងការសម្របសម្រួល ចាំបាច់នានា ដល់ពលករខ្មែរ មានបំណងត្រឡប់មកកម្ពុជាវិញ ក្រសួងធនធានទឹកចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ព្រះមហាក្សត្រ កោតសរសើរសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្សរីកចម្រើន មន្ទីរព័ត៌មានខេត្តតាកែវ ដង្ហែក្បួនយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងក្រុងដូនកែវ លោកអភិបាលខេត្តតាកែវ ជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មាននិងក្រុមអ្នកផលិតមាតិកាជាង១០០នាក់

Update! ក្រុមអាជីវកររកស៊ីដឹកទំនិញត្អួញត្អែរ បង់លុយគយចល័តក្បែររង្វង់មូលអូរចំបក់ ច្រើនពេក ខណៈមេគយថ្មីកូនចៅក្រោមឱវាទរិះគន់ក្ដោបយកតែឯង

19-តុលា-2022 - ម៉ោង 11:29:AM

តាកែវ៖ ក្រុមឈ្មួញស៊ីឈ្មួលដឹកទំនិញគ្រាន់ចិញ្ចឹមជីវិត និងក្រុមអាជីវករ ដែលដឹកទំនិញ និងយកទំនិញមកលក់បន្តពីតាមច្រកនានាក្នុងខេត្តតាកែវ បាននាំគ្នាត្មួញត្មួរថា ពួកគាត់ត្រូវតែបង់លុយចំនួន៦ម៉ឺនរៀល ឬបង់ច្រើនជាងនេះ ទៅតាមប្រភេទឡានដឹកទំនិញតិចឬច្រើន ជូនគយចល័តផ្លូវជាតិលេខ២ នៅចំណុចក្បែររង្វង់មូលអូរចំបក់ ស្ថិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលបច្ចុប្បន្ន លោក ស៊ុន ឆាយ ជាប្រធានសាខាគយ និងរដ្ឋាករខេត្តថ្មី ដែលទើបនឹងប្រកាសថ្មីៗកន្លងទៅនេះ។

បើតាមប្រភពផ្សេងទៀតពីក្រុមអាជីវករដែលជាអ្នកដឹកទំនិញតាមរបស់ម៉ូតូកែច្នៃ ក៏ដូចជាឡានសាំយ៉ុងដឹកទំនិញសំពេញសំពោង សុំមិនបញ្ចេញឈ្មោះ បានអះអាងថា ទំនិញដែលពួកគាត់បានដឹកយកពីច្រកទ្វារអន្តរជាតិភ្នំឌិន បើទោះបីពួកគាត់នាំចូលទំនិញស្របច្បាប់បង់ពន្ធគយនៅច្រកព្រំដែនរួចហើយក៏ដោយ ក៏ចៀសមិនផុតពីត្រូវបង់លុយឱ្យក្រុមគយចល័តខេត្តតាកែវនោះទេ ដែលជាហេតុធ្វើឲ្យពួកគាត់រកស៊ីស្ទើរគ្មានសល់ប្រាក់ចំណេញក្នុងមួយជើងៗ ហើយក្នុង១ឡាន ត្រូវបង់លុយចាប់ពី៦ម៉ឺនរៀលទៅតាមឡានដឹកទំនិញតិច ហើយប្រសិនបើឡានដឹកទំនិញច្រើន គឺត្រូវបង់ក្នុងតម្លៃផ្សេងទៀត ។

ប្រភពពីក្រុមឈ្មួញនិងអាជីវករនាំចូលទំនិញពីយួនដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ២ក្នុងខេត្តតាកែវ បានបញ្ជាក់ថា មេគយចល័តខេត្តតាកែវ បានបង្កើតកុងត្រូលជជុះដើម្បីប្រមូលលុយតាមរបៀបពុករលួយ ហើយកុងត្រូលជជុះនេះ គឺមានមន្ត្រីគយឈរជើង ២៤ម៉ោងលើ២៤ម៉ោង ដេកចាំរាប់ក្បាលឡានយកតែលុយពីក្រុមឈ្មួញ អាជីវករ និងពលរដ្ឋដែលនាំចេញទំនិញពីយួនដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ២ ក្នុងភូមិសាស្រ្តខេត្តតាកែវនេះ ចំណែកឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកបែរជាពួកគេមិនហ៊ានប៉ះពាល់ឡើយ ព្រោះខ្លាចប៉ះខ្សែអ្នកធំ ជាពិសេសលោក ស៊ុន ឆាយ បានឃុបឃិតបើកដៃឱ្យមេគយចល័តខេត្តតាកែវ បង្កើតកុងត្រូលជជុះលើផ្លូវជាតិលេខ២ ដើម្បីប្រមូលលុយពីឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញស្រេចតែអំពើចិត្ត។

ឈ្មួញនិងអាជីវករដែលនាំចូលទំនិញពីយួនតាមច្រកទ្វារអន្តរជាតិភ្នំដិន និងតាមច្រករបៀង ជាច្រើនទៀតបានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះក្រុមគយចល័តរបស់លោក មេគយចល័តខេត្ត ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងជាងមុនទៅទៀត។ រាល់ការបង់លុយរបស់ឈ្មួញអាជីវករនិងពលរដ្ឋដែលដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ២គឺមិនទទួលបានបង្កាន់ដៃឬវិក្កយបត្រត្រឹមត្រូវនោះឡើយ គឺយកលុយគ្រប់ចំនួនដាក់តែលើតុបរួចជាស្រេច ហេតុនេះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិនគួរមើលរំលងទង្វើមិនប្រក្រតីរបស់លោកមេគយចល័តខេត្តតាកែវ ទៀតទេ។

ដោយឡែកបើតាមការបង្ហើបពីមន្ត្រីគយតូចតាចក្នុងខេត្តតាកែវ មួយចំនួនបានឲ្យដឹងថា លោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ កំពុងឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើនឡើងៗ ដែលជាហេតុធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។

ប្រភពពីមន្រ្តីគយនោះបានឲ្យដឹងបន្តទៀតថា នៅតាមច្រកព្រំដែនជាច្រើនកន្លែងដូចជាច្រកភ្នំដិន ច្រកបាក់ដៃ និងច្រកកំពង់ក្រសាំង ជាដើម ឈ្មួញនាំចូលទំនិញបង់ពន្ធត្រឹម ៣០ទៅ៤០ភាគរយប៉ុណ្ណោះដោយសារមានការបើកដៃពីលោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ ដែលឃុបឃិតបើកដៃឲ្យប្រធានការិយាល័យគយតាមច្រកទាំងនោះធ្វើអ្វីៗតាមអំពើចិត្ត។ មិនតែប៉ុណ្ណោះដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ ទើបលោក ស៊ុន ឆាយ ឃុបឃិតជាមួយមេគយចល័តខេត្តតាកែវ ប្រព្រឹត្តអំពើពុករលួយបង្កើតកុងត្រូលជជុះ យកលុយពីរឡានដឹកជំនិញគ្រប់ប្រភេទ ក្នុងមួយឡានមួយឡានចាប់ពី 6 ម៉ឺនឡើង ទៅយ៉ាងគឃ្លើន។ អំពើពុករលួយរបស់លោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ គឺជារឿងមិនអាចបិទបាំងបានឡើយ ជាពិសេសទាក់ទងទៅនឹងការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមច្រកទ្វារអន្តរជាតិភ្នំដិន និងច្រកផ្សេងៗទៀតយ៉ាងពេញបន្ទុក។

បញ្ហានេះជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរមើលរំលងតទៅទៀតទេ ហើយត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់។

បើតាមប្រភពពីមន្ត្រីនិងភ្នាក់ងារគយនៅខេត្តតាកែវ មួយចំនួនបានឲ្យដឹងថា មេគយចល័តខេត្តតាកែវ ក៏ដូចជាលោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ ឃុបឃិតគ្នាគាបសង្កត់យ៉ាងខ្លាំងទៅលើឈ្មួញ អាជីវករនិងពលរដ្ឋតូចតាច ដែលនាំចូលទំនិញពីយួនដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ២ ក្នុងក្រុងដូនកែវ ក្បែររង្វង់មូលអូរចំបក់។ ក៏ប៉ុន្តែលោកមេគយចល័តខេត្តតាកែវ និងលោក ស៊ុន ឆាយ បែរជាបើកដៃឲ្យឈ្មួញធំៗដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ឆ្លងកាត់ខេត្តតាកែវ យ៉ាងពេញបន្ទុក។ ទំនិញទាំងនោះមានដូចជាគ្រឿងសំណង់ច្រើនប្រភេទ ទំនិញចាប់ហួយ ផ្លែឈើ បន្លែ ព្រមទាំងប្រេងសាំង មានត្រី សាច់គោ សាច់ជ្រូកជាដើមធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។

ពាក់ព័ន្ធករណីខាងលើនេះអង្គភាពយើងមិនអាចទំនាក់ទំនងទៅលោកស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ និងលោក មេគយចល័តខេត្តតាកែវ ព្រោះទូរសព្ទចូលតែពុំមានអ្នកណាទទួលសោះឡើយ ៕