លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ

លោក ហ៊ុន ម៉ានិត អញ្ជើញម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រាលកៅស៊ូ DBST ចំនួន ១៦.៨ គីឡូម៉ែត ដែលតភ្ជាប់ពីឃុំតាអុង ទៅឃុំជយោ ស្រុកចំការលើ

18-ឧសភា-2022 - ម៉ោង 03:20:PM

នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុកចំការលើ អញ្ជើញជាអធិបតីភាព ក្នុងពិធីម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រាលកៅស៊ូ DBST ចំនួន ១៦.៨ គីឡូម៉ែត ដែលតភ្ជាប់ពីឃុំតាអុង ទៅឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។

លោក បានគូសរម្លឹកងា ផ្លូវនេះ បានបើកការដ្ឋានសាងសង់ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ និងបានបញ្ចប់ជាស្ថាពរនៅខែឧសភា ដែលក្រុមហ៊ុនបានពន្លឿនការសាងសង់ឲ្យទាន់មុនរដូវវស្សាមកដល់ ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាជន និងជាប្រយោជន៍សម្រាប់ប្រជាជនក្នុងស្រុកចំការលើ ដោយគោរពតាមស្តង់ដាគុណភាព។

លោកបានបញ្ជាក់ថា តាមរយៈផ្លូវមួយខ្សែរនេះ នឹងជួយដល់ប្រជាជន ក្នុងស្រុកចំការលើ ជាពិសេសក្នុងឃុំទាំងពីរ កាត់បន្ថយពេលវេលាធ្វើដំណើរ ចំណេញទាំងថវិកា និងបង្កភាពងាយស្រួលក្នុងការដឹកជញ្ជូនកសិផលបងប្អូនកសិករ។

ឆ្លៀនាឱកាសនោះ លោក ហ៊ុន ម៉ានិត បានគូសរម្លិចថា កិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល គឺដើម្បីសុខសន្តិភាព និងស្ថិរភាពសង្គម និងផលប្រយោជន៍ជាតិ រួមគ្នាជាមួយប្រជាពលរដ្ឋអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់យើង។

លោក ហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម បានថ្លែងអំណរគុណ ថល់បងប្អូន ពូមីង លោកយាយលោកតា ដែលតែងតែគាំទ្រសម្តេចតេជោ ហ៊ុន សែន និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ការជឿទុកចិត្ត ស្រលាញ់ និងការចូលរួមរបស់ប្រជាពលរដ្ឋ គួបផ្សំនឹងកម្លាំងចលករផ្សេងៗទៀត យើងនឹងបន្តដំណើរជាមួយគ្នាបន្ថែមទៀត បោះជំហានជាបន្តបន្ទាប់ឆ្ពោះទៅការអភិវឌ្ឍ រួមជាមួយសុខសន្តិភាព៕