លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក សហរដ្ឋអាមេរិកបានជម្រាបសម្តេចធិបតីថា គាំទ្រ​បទឈប់​បាញ់​ និង​វិលទៅរកសន្តិភាព​ ​ស្ថិរភាពឡេីងវិញ​ នឹង​បន្ត​យកចិត្តទុកដាក់តាមដានលេីការងារនេះ ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ រដ្ឋបាល​រាជធានីភ្នំពេញ​ ​ជូនដំណឹង​ពី​ការ​ពង្រឹង​សន្តិសុខ​ សណ្តាប់​ធ្នាប់​ តម្លាភាព​ និង​របៀប​រៀបរយ​សាធារណៈ​នៅ​ជុំវិញ​មណ្ឌល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុង​រាជធានី​ភ្នំពេញ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយ ក្រសួងអភិវឌ្ឍន៍ជនបទ៖ ក្រសួងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តតាមវិស័យរបស់រដ្ឋាភិបាល អាជ្ញាធរមីន​ អំពាវនាវដល់ភាគីថៃ ឈប់ដើរចូលដីកម្ពុជា ដែលជាតំបន់បូរពេញដោយមីនពីអតីតកាលដែលបានបន្សល់ទុកពីសង្រ្គាម លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រមុខការទូតចិន លោក វ៉ាង យី ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីនអំពាវនាវ ៖ប្រជាពលរដ្ឋកំពុងរស់នៅតំបន់ជាប់ព្រំដែន ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោម ដែលបាញ់ដោយកងកម្លាំងប្រដាប់អាវុធថៃ លោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ ៖ តំណាងថៃនៅអ.ស.ប.គេចខ្លួនពីអ្នកសារព័ត៌មាន ខណៈកម្ពុជា​បង្ហាញភាពប្រាកដប្រជា រឹមម៉ោង១០ព្រឹកនេះ សមរភូមិប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី មិនមានការផ្លោងគ្រាប់ដាក់គ្នាទៀតទេ, កម្ពុជាបន្ដគ្រប់គ្រងបានទាំងអស់ និងឈរជើងការពារយ៉ាងរឹងមាំបំផុត ក្រសួងអប់រំ៖ ត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដានេះ សាលារៀនចំនួន៤៨៨ ត្រូវបានបិទ នៅតាមបណ្ដាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និង​ពោធិ៍សាត់ ដោយសារការឈ្លានពានរបស់ថៃ

លោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់លើយោធិន គ្រួសារ និងអតីតយុទ្ធជនជានិច្ច

15-ឧសភា-2022 - ម៉ោង 09:53:AM

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកទ្បើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានតម្កល់នូវសុខទុក្ខរបស់យោធិន ក្រុមគ្រួសារ និងអតីតយុទ្ធជនខ្ពស់ជានិច្ច និងបានគិតគូរជាប់ជាប្រចាំចំពោះសុខទុក្ខរបស់ពួកគាត់។

ការថ្លែងទ្បើងបែបនេះរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៤៥៣ប័ណ្ណ ជូនគ្រួសារយោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋក្នុងឃុំចំនួន៣ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ។

ក្នុងពិធីនេះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះការទទួលបានប័ណ្ណកម្មសិទ្ធិ ដែលផ្តល់ដោយរាជរដ្ឋាភិបាល ជូនគ្រួសារយោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋនៅក្នុងឃុំត្រែងត្រយឹង, ឃុំអូរ និងឃុំដំបូករូង នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាតំបន់អសន្តិសុខដោយសារគ្រាប់មីន និងការវាយឆ្មក់របស់កងទ័ពខ្មែរក្រហមក្នុងទសវត្សរ៍ដើមឆ្នាំ១៩៩០ មុនការបញ្ចប់សង្គ្រាមដោយនយោបាយឈ្នះ-ឈ្នះ។ ប៉ុន្តែបច្ចុប្បន្នស្ថានភាពនៃស្រុកភ្នំស្រួចទាំងមូល គឹពោរពេញទៅដោយភាពសុខសាន្ត និងការរីកចម្រើនប្រែមុខប្រែមាត់ និងមានប្រជាជនរស់នៅពាសពេញ។

លោកបានគូសបញ្ជាក់ថា សមិទ្ធផលក្នុងវិស័យកម្មសិទ្ធិដីធ្លីនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ត្រីរាជការមន្ទីរ-ស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ដោះស្រាយទុក្ខកង្វល់ និងបញ្ហានានាជូនប្រជាពលរដ្ឋ ជាពិសេសការចុះបញ្ជីដីធ្លី ក៏ដូចជាការទប់ស្កាត់ និងដោះស្រាយទំនាស់ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ, តម្លាភាព, សាមគ្គីភាព និងមនោសញ្ចេតនាយល់យោគអធ្យាស្រ័យ សំដៅធានាបាននូវភាពសុខដុមរមនាក្នុងសង្គម និងការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ប្រើប្រាស់ និងអាស្រ័យផល សម្រាប់ប្រជាពលរដ្ឋជាកម្មសិទ្ធិករ ដែលជាកត្តាចាំបាច់ចូលរួមចំណែកដល់ការលើកកម្ពស់សិទ្ធសេរីភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដំណើរការនៃការអភិវឌ្ឍជាតិបន្តទៅមុខ ជាពិសេសក្នុងបរិការណ៍ដែលប្រទេសកម្ពុជាកំពុងមានការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច-សង្គម ក្រោមបរិយាកាសសុខសន្តិភាព និងស្ថិរភាព ដូចពេលបច្ចុប្បន្ន។

លោកឧត្តមសេនីយ៍ឯក បានលើកឡើងដែរថា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់លើវិស័យដីធ្លី និងតែងបានខិតខំជំរុញការអនុវត្តបែងចែកដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីតាំងទីលំនៅ និងបង្កបង្កើនផលតាំងតែពីឆ្នាំ១៩៨៩មកម្ល៉េះ ព្រមទាំងបានខិតខំចុះបញ្ជីសិទ្ធិកាន់កាប់ និងកម្មសិទ្ធិ ដើម្បីផ្តល់ភាពស្របច្បាប់ឱ្យបានរឹងមាំផងដែរ។ គិតមកទល់ពេលនេះ ការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសបានសម្រេចនូវការចេញប័ណ្ណកម្មសិទ្ធិសរុបចំនួនជិត ៦,៥លានប័ណ្ណ ដោយក្នុងនេះមានទាំងការចុះបញ្ជីដីរដ្ឋ, ដីឯកជន, សម្បទានដីសង្គមកិច្ច, ដីសហគមន៍ជនជាតិដើមភាគតិច និងដីគរុភណ្ឌវត្តផងដែរ។

លោក ហ៊ុន ម៉ាណែត គោរពអរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងបានគិតគូរផ្តល់ភាពកក់ក្តៅចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិន គ្រួសារយោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋទូទៅជាប់រហូតមក ដោយបានដាក់ចេញនូវគោលនយោបាយប្រកបដោយសមធម៌ និងត្រឹមត្រូវលើវិស័យដីធ្លី ព្រមទាំងបានយកចិត្តទុកដាក់ជួយសម្របសម្រួលដោះស្រាយបញ្ហានានាប្រកបដោយសច្ចធម៌ និងគុណធម៌ រួមមានការមិនយកពន្ធលើដីស្រែចំការ និងការដាក់ចេញនូវ «គោលនយោបាយចាស់ សកម្មភាពថ្មី» លើវិស័យដីធ្លី តាមរយៈបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ ដោយអនុលោមតាមគោលនយោបាយស្តីពីការពង្រឹងប្រព័ន្ធគ្រប់គ្រង បែងចែក និងប្រើប្រាស់ដីធ្លី ដូចដែលមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០២ មកម្ល៉េះ សំដៅធ្វើយ៉ាងណាផ្តល់នូវកម្មសិទ្ធិស្របច្បាប់ជូនបងប្អូនប្រជាជន ដែលបាននិងកំពុងរស់នៅ និងបង្កបង្កើនផលដាំដុះនៅលើដីដែលមិនទាន់ស្របច្បាប់ សំដៅធានាបាននូវសុត្ថិភាពនៃការកាន់កាប់ដីធ្លី សុវត្ថិភាពសង្គម ការកាត់បន្ថយភាពក្រីក្រ និងជម្រុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសរំលេចថា អំពើល្អ និងសមត្ថភាពដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវយុត្តិធម៌ដល់សម្តេច តាមរយៈទំនុកចិត្ត និងការគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាការទទួលស្គាល់ប្រកបដោយកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំនៃគ្រប់បណ្តាប្រទេសជាមិត្ត។ ជាក់ស្តែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក ដែលទើបបញ្ចប់ទៅថ្មីៗនេះ បានដំណើរការទៅប្រកបដោយភាពជោគជ័យ ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងនាមសម្តេចតេជោ ជាប្រធានអាស៊ាន២០២២នេះ៕