10-ឧសភា-2022 - ម៉ោង 12:39:PM
ភ្នំពេញ ៖ តាមការលើកទ្បើងមុនចាក់ចេញពីកម្ពុជា ដើម្បីដឹកនាំគណៈប្រតិភូចូលរួម កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញពីភាពជោគជ័យ ដ៏ធំធេងបំផុត ដែលមិនធ្លាប់ជួបជាង២ឆ្នាំមកនេះ ដែលត្រឹម៣ថ្ងៃកន្លងមក កម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីទៀត ។
នេះបើយោងតាមសារសំឡេងជាង ៧នាទី នាព្រឹកថ្ងៃ១០ ឧសភា ឆ្នាំ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា «៣ថ្ងៃមកនេះ គឺចាប់ពី៨-១០ឧសភា ពលរដ្ឋកម្ពុជាគ្មានអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដថ្មីទៀតទេ នេះគឺជាជោគជ័យ ដែលបានមកពីកិច្ចខិតខំប្រឹងប្រែង រួមរបស់ពលរដ្ឋខ្មែរ»។