សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

អាជ្ញាធរក្រុងភ្នំពេញមិនមានចំណាត់ការអ្វីសោះ ចំពោះការលេងល្បែងភ្នាល់ទឹកភ្លៀងក្នុងខណ្ឌ៧ មករា

05-ឧសភា-2022 - ម៉ោង 01:48:PM

ភ្នំពេញ៖ អាជ្ញាធរក្រុងភ្នំពេញដូចជាគ្មានចំណាត់ការអ្វីសោះ ចំពោះការលេង ល្បែងស៊ីសងភ្នាល់ទឹកភ្លៀងយ៉ាងគគ្រឹកគគ្រេងនៅកណ្តាលក្រុងភ្នំពេញ ថែមទាំងមិនមានការណែនាំនិងបង្ក្រាបសោះ។

ដោយសង្កេតឃើញថាល្បែងភ្នាល់ទឹកភ្លៀងលេង ពេញក្រុងភ្នំពេញ កក្រើកឡើងវិញហើយនៅរដូវភ្លៀងធ្លាក់នេះ ពិសេសក្នុងខណ្ឌ ៧ មករា តែសមត្ថកិច្ចមូលដ្ឋានខណ្ឌ ៧ មករា ក្រុងភ្នំពេញ ហាក់រក្សាភាពស្ងៀមស្ងាត់មិនឃើញចុះណែនាំនិងបង្ក្រាបទាល់តែសោះ ខណៈល្បែងស៊ីសងភ្នាល់ទឹកភ្លៀងលេងចាញ់ឈ្នះរាប់លានក្នុងមួយថ្ងៃៗផងនោះ។

សូមជម្រាបផងដែរថា ការលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀងនេះ ពីមុនមកគេលេងនៅតែតាមហាងកាហ្វេ ហាងបាយ តារាងបាល់ ដំបូងអាគារខ្ពស់ៗ តែឥឡូវ គេលេងតាមទូរសព្ទដៃ តាមតេឡេក្រាម តាម account តាមគ្រុបតេលេក្រាម មិនចាំបាច់ពិបាកទៅលេងតាមដំបូលផ្ទះខ្ពស់និងតាមហាងកាហ្វេទៀតទេ ដែលនៅតាមដំបូលផ្ទះខ្ពស់សព្វថ្ងៃគ្រាន់តែជាកន្លែងមើលមេឃ មើលពពក ហ្នឹងដាក់កន្លែងមួយដើម្បីបញ្ជាក់ការឈ្នះចាញ់តែប៉ុណ្ណោះចំណែកការភ្នាល់វិញគឺភ្នាល់តាមទូរសព្ទដៃដាក់លុយដកលុយតាមកុងធនាគារមួយចំនួនមិនចាំបាច់ចំណាយពេលវេលាទៅលេងកណ្ដាលភ្លៀងទៀតនោះឡើយ ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះ បានឲ្យដឹងទៀតថា ការលេងភ្នាល់ល្បែងទឹកភ្លៀងគឺមានហាងឆេងចុះឡើងដូចហាងឆេងមាសអញ្ចឹង។

ករណីល្បែងភ្នាល់ខាងលើនេះប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ប្រហែលជាអាជ្ញាធរមូលដ្ឋានមានការត្រូវរ៉ូវគ្នាជាមួយអ្នកបើកល្បែងនេះហើយមើលទៅបានជាមិនដែលឃើញចុះបង្ក្រាបម្តងណាសោះ។

សូមរំលឹកខ្លះៗផងដែរថា  ល្បែងស៊ីសងគ្រប់ប្រភេទនេះហើយ ជាដើមចមនៃអំពើចោរកម្ម លួច ឆក់ ប្លន់ គ្រឿងញៀន និង អំពើហឹង្សា ក្នុងគ្រួសារជាដើម ព្រោះមួយថ្ងៃៗ មានអ្នកចាញ់មានអ្នកឈ្នះ ខ្ទង់ម៉ឺនដុល្លារឯណោះ។

ដោយក្តីព្រួយបារម្មណ៍នូវបញ្ហាទាំងនេះផងដែរ បងប្អូនប្រជាពលរដ្ឋ ក៏សូមធ្វើការសំណូមពរទៅដល់ លោកអភិបាលរាជធានីភ្នំពេញ លោក ឃួន ស្រេង និង លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាមានចំណាត់ការចុះពិនិត្យនិងបង្ក្រាបផង ព្រោះមន្ត្រីមូលដ្ឋានថ្នាក់ក្រោមមិនហ៊ានបង្រ្កាបទេ៕