អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក សហរដ្ឋអាមេរិកបានជម្រាបសម្តេចធិបតីថា គាំទ្រ​បទឈប់​បាញ់​ និង​វិលទៅរកសន្តិភាព​ ​ស្ថិរភាពឡេីងវិញ​ នឹង​បន្ត​យកចិត្តទុកដាក់តាមដានលេីការងារនេះ ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ រដ្ឋបាល​រាជធានីភ្នំពេញ​ ​ជូនដំណឹង​ពី​ការ​ពង្រឹង​សន្តិសុខ​ សណ្តាប់​ធ្នាប់​ តម្លាភាព​ និង​របៀប​រៀបរយ​សាធារណៈ​នៅ​ជុំវិញ​មណ្ឌល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុង​រាជធានី​ភ្នំពេញ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយ ក្រសួងអភិវឌ្ឍន៍ជនបទ៖ ក្រសួងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តតាមវិស័យរបស់រដ្ឋាភិបាល អាជ្ញាធរមីន​ អំពាវនាវដល់ភាគីថៃ ឈប់ដើរចូលដីកម្ពុជា ដែលជាតំបន់បូរពេញដោយមីនពីអតីតកាលដែលបានបន្សល់ទុកពីសង្រ្គាម លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រមុខការទូតចិន លោក វ៉ាង យី ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីនអំពាវនាវ ៖ប្រជាពលរដ្ឋកំពុងរស់នៅតំបន់ជាប់ព្រំដែន ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោម ដែលបាញ់ដោយកងកម្លាំងប្រដាប់អាវុធថៃ លោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ ៖ តំណាងថៃនៅអ.ស.ប.គេចខ្លួនពីអ្នកសារព័ត៌មាន ខណៈកម្ពុជា​បង្ហាញភាពប្រាកដប្រជា

តំណាងអ្នកវិនិយោគផ្សារណាត់៖ អាជីវករដែលលក់ដូរនៅតាមចិញ្ចើមផ្លូវ និងរូបលោក បានសហការគ្នារៀបចំកន្លែងលក់ដូរឱ្យបានល្អត្រឹមត្រូវប្រកបដោយអនាម័យបរិស្ថាន និងមានរបៀបរៀបរយ

25-មេសា-2022 - ម៉ោង 09:06:PM

តាកែវ៖ លោក ឡោ ជំនិត តំណាងអ្នកវិនិយោគផ្សារណាត់ បានគូសបញ្ជាក់ថា ក្រុមអាជីវករដែលលក់ដូរនៅតាមចិញ្ចើមផ្លូវ និងរូបលោក ក្នុងនាមអ្នកវិនិយោគបានសហការគ្នារៀបចំកន្លែងលក់ដូរឱ្យបានល្អត្រឹមត្រូវប្រកបដោយបរិស្ថានអនាម័យស្អាតល្អ និងមានសណ្តាប់ធ្នាប់របៀបរៀបរយ ពោលគឺមិនរញ៉ែរញ៉ៃឬកកស្ទះចរាចរណ៍ ហើយពួកគាត់មិនលក់ផ្ទាល់ដីតាមចិញ្ចើមដូចមុននោះឡើយ ។

លោក ឡោ ជំនិត តំណាងអ្នកវិនិយោគផ្សារណាត់ បានគូសបញ្ជាក់ថា ទីតាំងលក់ដូរនៅតាមចិញ្ចើមផ្លូវជុំវិញផ្សារណាត់ដែលអាជីវករធ្លាប់លក់ផ្ទាល់នឹងដីហើយគ្មានសណ្ដាប់ធ្នាប់ និងគ្មានអនាម័យនោះ ឥឡូវត្រូវបានអាជីវករ និងអ្នកវិនិយោគផ្សារសហការគ្នារៀបចំទៅជាកន្លែងលក់ដែលមានគ្រែចល័ត និងកៅអីអង្គុយសមរម្យប្រកបដោយសោភ័ណ្ឌភាព និងរបៀបរៀបរយ ហើយចំពោះការបង់ប្រាក់បដិភាគនេះឡើង គឺធ្វើតាមការស្ម័គ្រចិត្តដោយគ្មានបង្ខិតបង្ខំពួកគាត់ឡើយ ដើម្បីសហការគ្នារៀបចំជាគ្រែចល័តនិងមានកៅអីអង្គុយឱ្យពួកគាត់មានកន្លែងលក់ដូរត្រឹមត្រូវសមរម្យ មានអនាម័យ និងបញ្ឈប់ពួកគាត់មិនឱ្យលក់ផ្ទាល់ដី ហើយអាជីវករដែលលក់ដូរនៅលើចិញ្ចើមផ្លូវនឹងទទួលបានការប្រើប្រាស់ទឹកភ្លើងរបស់ផ្សារ ហើយនឹងការរៀបចំសណ្ដាប់ធ្នាប់ត្រឹមត្រូវ រួមទាំងសន្តិសុខផងដែរ ដោយឡែកសម្រាប់បងប្អូនជាអាជីវករដែលលក់ដូរត្រឹមជាកញ្រ្ចែង កញ្ជើ ល្អី គឺមិនតម្រូវឱ្យពួកគាត់បង់ប្រាក់បដិភាគនេះដែរ គឺយើងនឹងរៀបចំកន្លែងឱ្យពួកគាត់សមរម្យផងដែរ ។

បើតាមលោក ឡោ ជំនិត គោលបំណងរបស់លោកតែមួយគត់ គឺធ្វើយ៉ាងណាប្រែក្លាយផ្សារណាត់មួយនេះ ទៅជាផ្សារទំនើបផង ផ្សារទេសចរណ៍ផង ហើយដើម្បីប្រែក្លាយផ្សារមួយនេះទៅជាផ្សារទំនើប និងផ្សារបែបទេសចរណ៍ គឺយើងត្រូវរៀចំសណ្តាប់ធ្នាប់នៅក្នុង និងជុំវិញផ្សារឱ្យមានរបៀបរៀបរយ មិនរញ៉ែរញ៉ៃ ជាផ្សារដែលស្អាតមានអនាម័យ ជាពិសេសគឺបញ្ចៀសបងប្អូនអាជីវករដែលពួកគាត់ពីមុនធ្លាប់លក់ដូរនៅលើផ្លូវលក់ផ្ទាល់នឹងដី គឺបញ្ឈប់មិនឱ្យលក់លើផ្លូវលក់ផ្ទាល់នឹងដីតទៅទៀត ។

អាជីកវរលក់ត្រីសាច់ ដែលពីមុនលក់នៅផ្ទាល់នឹងដី បានសម្តែងអារម្មណ៍សប្បាយរីករាយ ហើយពេញចិត្តចំពោះម្ចាស់វិនិយោគផ្សារណាត់ថា បានរៀបចំកន្លែងលក់ដូរជូនពួកគាត់ឱ្យបានស្អាតសមរម្យនិងមានអនាម័យល្អ លែងលក់នៅផ្ទាល់នឹងដីតទៅទៀតហើយ ដោយមានគ្រែចល័តនេះ និងមានកៅអីសម្រាប់អង្គុយលក់ដូរ ពិសេសថែមទៀតនោះ គឺបងប្អូនអាជីវករដែលលក់ត្រីសាច់បន្លែ បានប្រើប្រាស់ទឹកភ្លៀងដោយឥតគិតថ្លៃពេញមួយឆ្នាំថែមទៀតផង ៕