សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តតាកែវរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ​២០២១ និងលើទិសដៅបន្តឆ្នាំ២០២២

28-មករា-2022 - ម៉ោង 11:47:AM

តាកែវ៖ លោក លី សាវេត អភិបាលរងខេត្ត និងប្រធានសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តប្រចាំខេត្តតាកែវ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២ បានដឹកនាំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ២០២១លើទិសដៅបន្តឆ្នាំ២០២២ រៀបចំទ្បើងនៅលាសាធម្មសភាវត្តសីហរតនារាម ក្រុងដូនកែវ ខេត្តតាកែវ ដែលមានការចូលួមពីប្រធានសាខា អនុប្រធានសាខា ក្រុង ស្រុក សរុបចំនួន ៥៥៨ អង្គ/នាក់។

លោក លី សាវេត ប្រធាន សមាមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត ​​បានមានប្រសាសន៍ថា សមាមសិស្សនិស្សិតបញ្ញវន្តក្មេងប្រចាំខេត្តតាកែវនេះ គឺបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៩ ដោយមានការចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពីសំណាក់ លោកបណ្ឌិត ហ៊ុន ម៉ានិត និងដឹកនាំដោយ លោកបណ្ឌិត មិញ បានកុសល រហូតដល់បច្ចុប្បន្ននេះ។

ការបង្កើតឡើងនូវសមាគមនេះ គឺដើម្បីសាមគ្គីភាពគ្នាចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ​​​ជា​មួយ​នឹងរាជរដ្ឋាភិបាលនៃកម្ពុជា ។  ជាមួយគ្នានេះជាលទ្ធផលនៃការធ្វើសកម្មភាពមនុស្សធម៌របស់សមាជិកសមាជិការនៃសមាគមរយៈពេលមួយឆ្នាំកន្លងមកនេះឃើញថា ទទួលបានផលផ្លែផ្កាគួរជាទីមោទក និងបីតិ សោមនស្សរីករាយក្រៃលែង ស្រមពេលប្រទេសជាតិកំពុងតែស្ថិតនៅក្នុងភាពសុខុដុមរមនាក្រោមម្លប់សន្តិភាព ។ ខណៈដែលយើងទាំងអស់គ្នា ជាសិស្សនិស្សិតបញ្ញវន្តក្មេងវត្តយើងបានបំពេញនឹងរួមគ្នាជាធ្លុងមួយហើយបោះជំហានទៅមុខបានក៏ព្រោះតែយើងទាំងអស់គ្នាមានសម្តេចតេជោជាថ្នាក់ដឹកនាំដ៏ប៉ិនប្រសប់និងឈ្លាសវៃ។ 

លោកបានបន្តថា មួយរយៈកន្លងនេះដោយសារតែការឆ្លងរីករាយដាលនៃជំងឺកូវីដ ប៉ុន្តែដោយសារយើង មានអ្នកដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចតែងតែលះបង់អស់ពីកម្លាំងកាយចិត្តដើម្បីនាំយកមកនូវសុខសន្តិភាពជូនប្រទេសជាតិយើងទាំងមូល ហើយជាពិសេសគឺក្នុងបរិបទកូវីដនេះតែម្តង សម្តេចបានទំនាក់ទំនងជាមួយបណ្តាប្រទេសជាច្រើន ដើម្បីបញ្ជាទិញវ៉ាក់សាំង មកចាក់ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសដោយអត់គិតលុយផងដែរ​ ។

លោក លី សាវេត បានបញ្ជាក់បន្ថែមថា សម្រាប់ទិសដៅបន្តអនុវត្តនៅឆ្នាំ ២០២២ សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តសាខាខេត្តតាកែវ នឹងមានផែនការក្នុងការអនុវត្តដូចជា ចុះសួរសុខទុក្ខព្រះសង្ឃតាមវត្តអារាម និងលោកតាអាចារ្យ ចាស់ព្រឹទ្ធាចារ្យ ឲ្យកាន់តែជិតស្និទថែមទៀត ។ រៀបចំសកម្មភាពមនុស្សធម៌នានាទៅតាមសំណូមពររបស់សមាជិកសមាជិការបស់សមាគម បន្តការដាំកូនឈើតាមវត្តអារាម សាលារៀន និងរមណីដ្ឋាននានា បន្តការជួយដល់ចាស់ជរា កុមារកំព្រាគ្មានទីពឹង នឹងចូលរួមធ្វើជាគណៈកម្មការជាតិរៀបចំការបោះឆ្នោតទៅតាមពេលវេលាដែលអាចធ្វើបាន។  ចូលរួមសហការជាមួយមន្ត្រីសុខាភិបាលដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេមេរោគបំប្លែងខ្លួនថ្មី ដោយអនុវត្តតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ៣កុំ ៣ការពារ  នឹងបន្តធ្វើការចុះឈ្មោះបញ្ចូលសមាជិកថ្មីបន្ថែម ទាំងព្រសង្ឃ និងគ្រហស្ថ ឲ្យកាន់តែច្រើន ដើម្បីឲ្យសមាគមដំណើរទៅមុខបាន

យ៉ាងរលូនផងដែរ ៕