លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ

លោក អ៊ូច ភា ណែនាំទៅដល់អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្រុកត្រូវយកចិត្តទុកដាក់ កសាងកម្លាំងយុវជន តាមមូលដ្ឋានឱ្យបានច្រើន ដើម្បីជួយពលរដ្ឋទាន់សភាពការណ៍

26-មករា-2022 - ម៉ោង 10:47:AM

តាកែវ៖ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តតាកែវ លោក អ៊ូច ភា បានធ្វើការណែនាំទៅដល់អនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្រុក ក៏ដូចជាមន្ទីរអប់រំយុវជន និងកីឡាខេត្ត ត្រូវយកចិត្តទុកដាក់ធ្វើចលនាកសាងកម្លាំងយុវជនកាកបាទក្រហមតាមបណ្តាលក្រុងស្រុកឱ្យបានកាន់តែច្រើន ដើម្បីជួយប្រជាពលរដ្ឋក្នុងពេលជួបគ្រោះអាសន្នភ្លាមៗបានទាន់ពេលវេលា ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីកាកបាទក្រហមកម្ពុជាចែកជែលចំនួន ៩១១កេស ដល់អនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្រុកទាំង១០របស់ខេត្តតាកែវ និងកិច្ចប្រជុំស្តីពីផែនការអភិវឌ្ឍសាខាតាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ នឹងលើកទិសដៅ ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ៍ ទី ២៥ ខែមករា ឆ្នាំ២០២២ ក្នុងសាលប្រជុំរដ្ឋបាលខេត្ត លោក អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា ដើម្បីទាន់សភាពការណ៍ និងការជួយសង្គ្រាះបងប្អូនប្រជាពលរដ្ឋពីហេតុការណ៍គ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ឬគ្រោះធម្មជាតិ ខ្យល់កន្រ្តក់ រន្ទះបាញ់ជាដើម យើងត្រូវថែមកម្លាំងបន្ថែមទៀតឱ្យកាន់តែច្រើននៅតាមបណ្តាមូលដ្ឋាន ដើម្បីឱ្យកម្លាំងយុវជន និងអនុសាខាកាកបាទក្រហមក្រុងស្រុក ក៏ដូចជាអាជ្ញាធរមូលដ្ឋានសហការគ្នា ក្នុងការជួយសង្គ្រាះពួកគាត់បានទាន់ពេលវេលា មិនមានគ្រោះថ្នាក់ដល់អាយុជីវិត និងអាចជួយគ្នាទៅវិញទៅមកបានក្នុងគ្រាអាសន្ននេះ។

លោកប្រធានសាខាខេត្ត បន្ថែមទៀតថា ទន្ទឹមនឹងការជួយសង្រ្គាះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា និងហេតុការណ៍ដែលកើតឡើងជាយថាហេតុបានទាន់ពេលវេលា អាជ្ញាធរមូលដ្ឋានទាំងអស់ ជាពិសេសលោកអភិបាលក្រុងស្រុកដែលជាអនុសាខាកាកបាទក្រហមកម្ពុជាតាមបណ្តាក្រុងស្រុក ត្រូវតែនាំយកអំណោយរបស់សម្តេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនដល់ពួកគាត់ភ្លាមៗ ដោយពុំរង់ចាំយូរនោះឡើយ ហើយចាំធ្វើរបាយការណ៍មកថ្នាក់លើជាក្រោយក៏បាន ពោលគឺមិនត្រូវទុកឱ្យពួកគាត់ខ្វះស្បៀងអាហារ សម្ភារៈប្រើប្រាស់នានា ឬខ្វះទីជំរក ក្រោយជួបគ្រោះធម្មជាតិ ឬហេតុការណ៍កើតឡើងជាយថាហេតុនោះឡើយ ។

ជាមួយគ្នានេះដែរ លោក អ៊ូច ភា ក៏បានក្រើនរំលឹកទៅដល់លោកប្រធានអនុសាខាកាបាទក្រហមកម្ពុជក្រុងស្រុក ត្រូវបន្តគៀងគរស្វែងរកថវិកាបន្ថែមទៀត សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហម និងបន្តសកម្មភាពមនុស្សធម៌ក្នុងការជួយសង្គ្រាះបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះដោយគ្រោះធម្មជាតិ អគ្គីភ័យ ទឹកជំនន់ ខ្យល់កន្រ្តក់ជាដើម ៕