សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យមន្ត្រីជំនាញយកចិត្តទុកដាក់ទប់ស្កាត់លើបទល្មើសបច្ចេកវិទ្យា និងបន្តការរឹតបន្តឹងច្បាប់ចរាចរណ៍

25-មករា-2022 - ម៉ោង 02:59:PM

សម្តេចក្រឡាហោម បានមានប្រសាសន៍លើកឡើងថា បទល្មើសបច្ចេកវិទ្យាដែលជាបទល្មើសថ្មី ជាក្តីកង្វល់ដែលកំពុងកើតមានឡើងដូចជាការ Hack លួចឯកសារនៅធនាគារ ការលួចឯកសារនៅស្ថាប័នរដ្ឋ ឬករណីបំភ្លៃនូវសារ ឬបទបញ្ជាណាមួយរបស់ថ្នាក់ដឹកនាំជាដើម។ សម្តេចក្រឡាហោម ស ខេង ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្តចំនួន១៩គ្រឿង ជូនវរសេនាតូចការពារព្រំដែនប្រចាំភូមិភាគទី១ទី២ និងទី៣ នាបរិវេណទីស្តីការអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតនៅមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សម្តេចក្រឡាហោម បានបញ្ជាក់ថា បទល្មើសបច្ចេកវិទ្យា ជាបទល្មើសមិនប្រពៃណី ដោយសម្តេចក្រឡាហោម បានពន្យល់យ៉ាងច្បាស់ថា វាជាករណីបទល្មើសថ្មីមួយ ខុសពីបទល្មើសប្រពៃណី ដែលធ្លាប់កើតមានពីមុនមកមានដូចជា ករណីចោរលួច ចោរឆក់ ប្លន់ និងគ្រឿងញៀនជាដើម។ ហេតុដូច្នេះត្រូវដឹកនាំមន្ត្រីនគរបាលជំនាញ និងលើកទឹកចិត្ត ដើម្បីខិតខំរកវិធីគ្រប់បែបយ៉ាងទប់ស្កាត់បទល្មើសនេះព្រោះវាក៏ជាគ្រោះថ្នាក់មួយផងដែរ។
ក្រៅពីនេះ សម្តេចក្រឡាហោម ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយទៀតផងដែរ គឺបញ្ហាចរាចរណ៍ សម្តេចក្រឡាហោម បានលើកឡើងថា បើប្រៀបធៀបកាលពីប៉ុន្មានឆ្នាំកន្លងទៅ ករណីគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះគួរឱ្យកោតសរសើរ តែដោយឡែកមួយរយៈចុងក្រោយនេះ បើតាមរបាយការណ៍គឺមានការកើនឡើងជាលំដាប់ បន្ទាប់ពីមានការបើកប្រទេសឡើងវិញ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ជនរួមជាតិដែលប្រើប្រាស់ផ្លូវថ្នល់ ជាម្ចាស់យានយន្តគ្រប់ប្រភេទ សូមលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍ថែមទៀត ទន្ទឹមនឹងនេះសម្តេចក្រឡាហោម ក៏ស្នើដល់មន្ត្រីនគរបាលជាតិ ត្រូវយកចិត្តទុកដាក់បន្តការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានកាន់តែល្អប្រសើរ កុំមានការធ្វេសប្រហែសឡើយ៕
ដោយ៖នាយកដ្ឋានព័ត៌មានវិទ្យា